ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​អ្វី​ទាំងអស់ ប្រេ​៊​ត ភី​ត សប្បាយ​នឹង​ភាព​នៅ​លីវ

4 ឆ្នាំ មុន

លោក ​ប្រេ​៊​ត ភី​ត តារា​សម្តែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ​មាន​សេចក្ដីសុខ​ជាមួយនឹង​ការ​ថែទាំ​កូន ក្រោយ​ពី​បាន​ប្រកាស​ថា​ នៅ​លីវ​ស្រប​តាម​ច្បាប់​ពី​ការ​លែងលះ​ជាមួយ​អេ​ន​ចេ​លី​ណា ជោ​លី ។ ពួក​គេ​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៦ ។…

លោក ​ប្រេ​៊​ត ភី​ត តារា​សម្តែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ​មាន​សេចក្ដីសុខ​ជាមួយនឹង​ការ​ថែទាំ​កូន ក្រោយ​ពី​បាន​ប្រកាស​ថា​ នៅ​លីវ​ស្រប​តាម​ច្បាប់​ពី​ការ​លែងលះ​ជាមួយ​អេ​ន​ចេ​លី​ណា ជោ​លី ។ ពួក​គេ​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៦ ។

បុរស​អាយុ​៥៥​ឆ្នាំ​ ប្រេ​៊​ត ភី​ត លៃ​ពេលវេលា​នៅ​ជាមួយ​កូន​ទាំង​៦​នាក់ ច្រើន​ជាង​ការ​រក​គូ​ថ្មី ។ មនុស្ស​ជំនិត​បាន​បញ្ជាក់​នៅ​ក្នុង​ទស្សនាវដ្ដី «People» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​ប្រេ​៊​ត ភី​ត ហាក់ដូចជា​មាន​សេចក្ដីសុខ​នៅ​តែឯង ហើយ កូន​ៗ​របស់​គេ​ហាក់ដូចជា​ស្រុះស្រួល​ជាង​មុន រឿងរ៉ាវ អាក្រក់​ៗ​បាន​ថមថយ ។

ប្រេ​៊​ត ភី​ត និង​ជោ​លី​បាន​ជួប​គ្នា​ក្នុង​ពេល​ថត​ភាពយន្ត​រឿង «Mr. & Mrs. Smith» នៅ​ឆ្នាំ​២០០៥ ក្រោយមក​រៀប​ការ​នៅ​ឆ្នាំ​២០១៤​ ។ ក្រោយមក​ជោ​លី​ប្ដឹង​លែងលះ និង​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន ខណៈ​ពេល​ខាង​បុរស​ក៏​ទាមទារ​សុំ​ចំណែក​លើ​ការ​ចិញ្ចឹម​កូន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ