ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា​ទូរស័ព្ទ​របស់​អ្នក​ទទួល​រង​ការ​វាយប្រហារ​ពី WhatsApp ឬទេ?

4 ឆ្នាំ មុន

សារព័ត៌មាន Financial Times បាន​រាយការណ៍​មក​ថា ចំណុច​ខ្វះខាត​របស់​កម្មវិធី WhatsApp របស់ Facebook បាន​អនុញ្ញាត​ឲ្យ​មានការ​ចែករំលែក​កម្មវិធី Software…

សារព័ត៌មាន Financial Times បាន​រាយការណ៍​មក​ថា ចំណុច​ខ្វះខាត​របស់​កម្មវិធី WhatsApp របស់ Facebook បាន​អនុញ្ញាត​ឲ្យ​មានការ​ចែករំលែក​កម្មវិធី Software ដែល​តាមដាន​រាល់​សកម្មភាព​របស់​អ្នក​លើ iPhone និង​ស្មា​ត​ហ្វូ​ន Android របស់​អ្នក​ដោយ​គ្រាន់តែ​តាម​រយៈ​ការ Call ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ​ ។

លើស​ពី​នេះ​ទៅ​ទៀត បច្ចុប្បន្ន​មិន​ទាន់​មាន​វិធី​ណាមួយ​ពិតប្រាកដ​ក្នុង​ការ​ត្រួតពិនិត្យ​ដឹង​ថា​តើ​ទូរស័ព្ទ​របស់​អ្នក​បាន​ទទួល​រង​ការ​វាយប្រហារ​នេះ​ឬទេ​។ ប៉ុន្តែ​អ្នក​អាច​សង្កេត​មើល​មុខសញ្ញា​មួយ​ចំនួន​ដើម្បី​ដឹង​ថា​ស្មា​ត​ហ្វូ​ន​របស់​អ្នក​កំពុង​តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ភាគី​ទី​បី​ឬ​អត់​ ។

លោក Domingo Guerra ដែល​ជា​អ្នកជំនាញ​ផ្នែក​សន្តិសុខ​ទូរស័ព្ទ​ដៃ​សម្រាប់​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ការពារ​មេរោគ Symantec បាន​ឲ្យ​ដឹង​ថា «​វិធី​មួយ​គឺ​ព្យាយាម​តាមដាន​មើ​លប​ម្លា​ស់​ប្តូ​រលើ​ទូរស័ព្ទ​របស់​អ្នក ​។ ប្រសិនបើ​ការ​ប្រើប្រាស់​ថ្ម​ទូរស័ព្ទ​ប្រៀប​បានជា​ខុស​ប្លែក​គ្នា​ទាំងស្រុង​ក្នុង​ពេល​ថ្មី​ៗ ឬ​ប្រសិនបើ​ទូរស័ព្ទ​ស្រាប់តែ​ឡើងក​ម្តៅ​ព្រោះ​វា​អាច​កំពុង​តែ​ផ្ញើ និង​ទទួល​ទិន្នន័យ​ជា​ច្រើន នោះ​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​មាន​បញ្ហា​ហើយ​»។​

ការ​ធ្វើការ Update កម្មវិធី WhatsApp ឲ្យ​ដល់ Version ចុង​ក្រោយ​គេ និង Update ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ​របស់​អ្នក​ក៏​ជា​កត្តា​សំខាន់​ដែល​ប្រសិនបើ​អ្នក​សង្ស័យ​ថា​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ទទួល​រង​ការ​វាយប្រហារ​ ។

គួរ​បញ្ជាក់​ដែរ​ថា WhatsApp បាន​និយាយ​ថា​ពួក​គេ​បាន​ប្រទះ​ឃើញ​ចំណុច​ខ្វះខាត​កាលពី​ខែ​នេះ និង​បាន​ដោះស្រាយ​បញ្ហា​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ផ្តល់​ព័​ត៌​មាន​បន្ថែម​ទាក់ទិន​នឹង​ចំនួន​អ្នក​ប្រើប្រាស់​សរុប​ប្រមាណ​១.៥​ប៊ី​លាន​នាក់​ដែល​ទទួល​រង​ការ​វាយប្រហារ​ទេ​ ។

យោង​ទៅ​តាម Financial Times បាន​ឲ្យ​ដឹង​ថា កម្មវិធី Software នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ NSO Group ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​មួយ​ដែល​ផលិត Pegasus ដែល​អាច​បើក​ដំណើរការ​កាមេរ៉ា និង​ប្រដាប់​ស្រូប​សម្លេង​លើ​ឧបករណ៍ ព្រមទាំង​បើក​អាន​អ៊ីមែល​ថែម​ទៀត​ ។

យ៉ាងណា​ក្តី​លោក Jay Rosenberg ដែល​ជា​អ្នក​ស្រាវជ្រាវ​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រុមហ៊ុន Kaspersky Labs បាន​ឲ្យ​ដឹង​ថា ព្រោះតែ​មេរោគ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នេះ​ភាគច្រើន​មាន​តម្លៃ​ខ្ពស់ និង​ត្រូវ​បាន​លក់​ឲ្យ​ទៅ​រដ្ឋាភិបាល និង​ភ្នាក់ងារ​ចារកម្ម អ្នក​ប្រើប្រាស់​ទូទៅ​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ