ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អស្ចារ្យ​ម៉្លេះ! ត្រឹម «​តែ​ស្លឹកគ្រៃ​» ១​ពែង សោះ ទប់ស្កាត់​សូ​ម្បី​មហារីក

4 ឆ្នាំ មុន

ស្លឹកគ្រៃ គឺ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​រសជាតិ​អាហារ និង​ផ្ដល់​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ប្រយុទ្ធ​ប្រឆាំង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផង​ដែរ​។ ស្លឹកគ្រៃ គឺជា​ប្រភព​ដ៏​សម្បូរ​បែប​មួយ​នៃ​វីតាមីន A , វីតាមីន C,…

ស្លឹកគ្រៃ គឺ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​រសជាតិ​អាហារ និង​ផ្ដល់​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ប្រយុទ្ធ​ប្រឆាំង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផង​ដែរ​។ ស្លឹកគ្រៃ គឺជា​ប្រភព​ដ៏​សម្បូរ​បែប​មួយ​នៃ​វីតាមីន A , វីតាមីន C, វីតាមីន B, អាស៊ីត folic, ម៉ា​ញ៉េ​ស្យូ​ម​, ស័ង្កសី​, ផូស្វ័រ​, ប៉ូ​តា​ស្យូ​ម​, ជាតិ​ដែក​, កាល់ស្យូម និង​ទង់ដែង ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ល្អ​ចាំបាច់​ចំពោះ​រាង​កាយ​។

ស្លឹកគ្រៃ​អាច​ត្រូវ​បាន​យក​មក​ឆុង​ជា​តែ​ដែល​ផ្ដល់​អត្ថប្រយោជន៍​គួរ​អោយ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​មិន​គួរ​ឲ្យ​ជឿ​មួយ​ចំនួន​នៃ​តែ​ស្លឹកគ្រៃ​ក្នុង​ការ​ទប់ស្កាត់ ក៏​ដូច​ព្យាបាល​បញ្ហា​សុខភាព​ផ្សេង​ៗ និង​របៀប​ឆុង ៖

១. ជួយ​អោយ​គេង​លក់​បាន​ស្រួល ៖ អ្នក​អាច​ទទួលទាន​តែ​ស្លឹកគ្រៃ​មួយ​ពែង​នៅ​មុន​ពេល​ចូល​គេង​ដើម្បី​ជួយ​អោយ​ឆាប់​គេង​លក់​បាន​ស្រួល​និង​ស្កប់​។ នេះ​គឺ​ដោយសារ​តែ “​តែ​ស្លឹកគ្រៃ​” មាន​ឥទ្ធិពល​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​។

២. សម្អាត​រាង​កាយ ៖ត្រឹម​មួយ​ពែង​នៃ​តែ​ស្លឹកគ្រៃ​អាច​ជួយ​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ពី​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ វា​ក៏​ជួយសម្អាត​ថ្លើម​, តម្រងនោម​, ផ្លោ​ក​នោម និង​លំពែង​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ស្លឹកគ្រៃ​មាន​ប្រសិទ្ធិ​ភាព​ជម្រុញ​ការ​ឈឺ​នោម ឬ​ធ្វើ​អោយ​នោម​ញឹក​ដែល​ល្អ​ក្នុង​ការ​បញ្ចេញ​ជាតិពុល​ផ្សេង​ៗ, អាស៊ីត​អ៊ុយ​រិ​ក និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពី​ក្នុង​ចរន្តឈាម​។ នេះ​គឺ​សំខាន់​ណាស់​សម្រាប់​បង្កើន​សុខភាព​រាង​កាយ​ទាំងមូល​។

៣. ព្យាបាល​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ ៖ស្លឹកគ្រៃ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​មេរោគ​ផ្សិត ហេតុនេះ​វា​នឹង​ជួយ​ឲ្យ​រាង​កាយ​បន្សាំ​ខ្លួន​ទប់ទល់​ទៅ​នឹង​អាកា​រៈ​ក្អក​, ក្ដៅខ្លួន​, ផ្ដាសាយ​ធម្មតា ឬ​ជំងឺ​គ្រុនផ្ដាសាយ​។ លើស​ពី​នេះ​ទៅ​ទៀត ស្លឹកគ្រៃ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដូច្នេះ​វា​ក៏​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​រោគ​ឆ្លង​ផង​ដែរ​។ ការ​ទទួលទាន​តែ​ស្លឹកគ្រៃ​មាន​ឥទ្ធិពល​ជួយ​បំបែក​ស្លេស ក៏​ដូច​ជា​សំបោរ​ដែល​កើតឡើង​នៅ​ពេល​មាន​ជំងឺ​ផ្ដាសាយ​ទៀត​ផង​។

៤. បង្កើន​ការ​រំលាយ​អាហារ ៖ ស្លឹកគ្រៃ គឺជា​ជំនួយការ​ដល់​ល្អ​បំផុត​មួយ​ក្នុង​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​។ លក្ខណៈ​ស​ម្បិ​ត្ត​សម្លាប់​មេរោគ​របស់​ស្លឹកគ្រៃ​នឹង​សម្លាប់​ពពួក​បាក់តេរី ក៏​ដូច​ជា​ប៉ារ៉ាស៊ីត​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បំពង់​រំលាយ​អាហារ ឬ​ពោះវៀនធំ​។ ឥទ្ធិពល​វិជ្ជមាន​នៃ​ស្លឹកគ្រៃ គឺ​ជួយ​ក្នុង​ការ​ព្យា​បាល​បញ្ហា​ទូទៅ​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​ដូច​ជា​ទល់លាមក ពិបាក​រំលាយ​អាហារ ក្រហាយ​ទ្រូង ហើមពោះ ក្អួត និង​ឈឺចាប់​រមួល​ក្នុង​ពោះ​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​តែ​ស្លឹកគ្រៃ​ជា​ប្រចាំ​។ ទោះជា​យ៉ាងណា​តែ​ស្លឹកគ្រៃ​មិន​សាក​សម​សម្រាប់​កុមារ​ទទួលទាន​ឡើយ​។

៥. ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ៖ នោះ​ក៏​ព្រោះតែ​ស្លឹកគ្រៃ​មាន​ផ្ទុក​នូវ​សមាសធាតុ​មួយ​ហៅ​ថា citral stimulates apoptosis ដែល​សម្លាប់​កោសិកា​មហារីក​ដោយ​មិន​ផ្ដល់​ផល​ប៉ះពាល់​ណាមួយ​លើ​កោសិកា​សុខភាព​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្លឹកគ្រៃ ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ជំងឺមហារីក​ផង​ដែរ តាម​រយៈ​ការ​សម្លាប់​រ៉ា​ឌី​កាល់​សេរី​។

៦. ព្យាបាល​ជំងឺ​រលាក​សន្លាក់ ៖ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បំបាត់​ការ​ឈឺចាប់​នៃ​ស្លឹកគ្រៃ ធ្វើ​អោយ​វា​ក្លាយជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​ទាក់ទង​ជាមួយ​សន្លាក់ឆ្អឹង​។ លក្ខណៈ​សម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ស្លឹកគ្រៃ​ជួយ​ក្នុង​ការ​កាត់​បន្ថយ​សកម្មភាព​នៃ​អង់ស៊ីម​ដែល​បង្ក​ការ​ឈឺចាប់ និង​រលាក​ក្នុង​សន្លាក់​។

៧. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ស្លឹកគ្រៃ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ដោយ​កាត់​បន្ថយ​ការ​ស្រូប​យក​អត្រា​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លតា​មរយៈ​ពោះវៀន​។ លើស​ពី​នេះ​ទៅ​ទៀត ស្លឹកគ្រៃ​ក៏​ជួយ​ក្នុង​ដំណើរការ​អុក​ស៊ី​ដង់​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ចរន្តឈាម​ផង​ដែរ ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។ អ្វី​ដែល​សំខាន់​នោះ គឺ​ស្លឹកគ្រៃ​មាន​ប្រសិទ្ធិ​ភាព​ធ្វើ​អោយ​សម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​ធម្មតា​តាម​រយៈ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ដែល​វា​មាន​ផ្ទុក​។

របៀប​ឆុងតែ​ស្លឹកគ្រៃ ៖​ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទឹក​ធម្មតា ៤ ពែង​, គល់​ស្លឹកគ្រៃ​ហាន់​រួច ២ ពែង​, ស្ករស ឬ​ទឹកឃ្មុំ និង​ទឹកក្រូច​ឆ្មារ​ស្រស់​។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដាក់​ដាំទឹក​អោយ​ពុះ​ដោយ​ប្រើ​ភ្លើង​ខ្លាំង​។ បន្ថែម​ស្លឹកគ្រៃ​ចូល និង​ទុក​ដល់​ពុះ​សម្រាប់​រយៈពេល ៥ នាទី​។ បន្ទាប់​មក​បន្ថយ​ភ្លើង និង​រម្ងាស់​សម្រាប់​រយៈពេល ៥ នាទី​ទៀត សឹម​​ស្រក​កាក​ស្លឹកគ្រៃ​ចេញ រួច​ចាក់​ស្ករ ឬ​ទឹកឃ្មុំ​ចូល​កូរ​អោយ​សព្វ ហើយ​ទទួលទាន​អោយទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​។ អ្នក​ក៏​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​ចូល​បន្តិច​ដើម្បី​បង្កើន​រសជាតិ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ