ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យឿ​ន ពិសី រីករាយ​មាន​បទ​ផ្ទាល់ខ្លួន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អតីត​ម្ចាស់​ពានរង្វាន់​លំដាប់​ពិភពលោក​«​ហ្គ​ត​ថា​លិ​ន​»​យុ​វ​ជន​យឿ​ន ពិសី មួយ​រយៈ​ចុង​ក្រោយ​​នេះ​បាន​ចេញ​មុខ​ច្រៀង​វិញ​ហើយ ។ ជា​ពិសេស​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​គេ​សប្បាយ​រីករាយ ។ យឿ​ន ពិសី…

រាជធានី​ភ្នំពេញ​៖ អតីត​ម្ចាស់​ពានរង្វាន់​លំដាប់​ពិភពលោក​«​ហ្គ​ត​ថា​លិ​ន​»​យុ​វ​ជន​យឿ​ន ពិសី មួយ​រយៈ​ចុង​ក្រោយ​​នេះ​បាន​ចេញ​មុខ​ច្រៀង​វិញ​ហើយ ។ ជា​ពិសេស​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​គេ​សប្បាយ​រីករាយ ។ យឿ​ន ពិសី ច្រៀង​ពីរោះ និង​ចេះ​ផ្លុំ​ខ្លុយ​យ៉ាង​ចំណាន​ទៀត​ផង ។ ទេព​កោសល្យ​ធម្មជាតិ​នេះ​គួរ​ឲ្យ​សរសើរ​ដ្បិត​គេ​ពិការ​ភ្នែក​ពី​កំណើត ។

កន្លង​មក​យឿ​ន ពិសី ស្រមៃ​ចង់បាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ព្រោះ​រូបគេ​ជា​ម្ចាស់​ពានរង្វាន់​ម្នាក់​ដែរ ។ បន្ទាប់​ពី​បាន​ពានរង្វាន់​ជា​ច្រើន​ឆ្នាំ​មក រូបគេ​មិន​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ទេ ។ តាម​រយៈ​ការ​ចង់បាន​របស់​ពិសី​នេះ តារាចម្រៀង​ម្នាក់​បាន​ជួយ​រូបគេ ។ នោះ​គឺ​តារាចម្រៀង​ដួង វី​រៈ​សិទ្ធ ។

តារាចម្រៀង​ដួង វី​រៈ​សិទ្ធ បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​កោតសរសើរ​ទឹកចិត្ត​របស់​លោក ក្រោយ​ពេល​លោក​បាន​បញ្ជាក់​សារ​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ប្អូន យឿ​ន ពិសី ចង់​មាន​បទ​ចម្រៀង​ដែល​ជា​របស់​ខ្លួនឯង​ផ្ទាល់ ថ្ងៃនេះ​បង​នឹង​បំពេញ​បំណង​ប្អូន បង​នឹង​ចំណាយ​ពេលវេលា​២​ថ្ងៃ​ពេញ ដើម្បី​និពន្ធ​បទ​ថ្មី និង​សម្រួល​តន្ត្រី​ជូន​ប្អូន​ដោយ​ក្តី​ស្រឡាញ់ ។ តស៊ូ​ឡើង​ប្អូន​…»​។

បទ​ចម្រៀង​ដែល​លោក​ដួង វី​រៈ​សិទ្ធិ បាន និពន្ធ​ឲ្យ​យឿ​ន ពិសី ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​១ នេះ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ។ បទ​នេះ​មាន​ចំណងជើង​ថា «​ទន្សាយ​កំព្រា​» និពន្ធ​ទំនុកច្រៀង បទ​ភ្លេង និង Mix And Master ដោយ​ដួង វី​រៈ​សិទ្ធិ​។ បទ​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ពេញចិត្ត​ខ្លាំង ព្រោះ​បទ​នេះ​ពីរោះ​ប៉ុណ្ណោះ​ទេ បង្កប់​ខ្លឹមសារ​ដ៏​កម្សត់ ។ បទ​នេះ​ចេញផ្សាយ​មិន​ទាន់​បាន​១​ថ្ងៃ​ស្រួលបួល​ផង មាន​គេ​ចែករំលែក​ជិត​៤​ពាន់​ដង​ទៅ​ហើយ ។

អ្នក​នាង​យុគ ចិន្តា ដែល​បាន​រៀបចំ​ឲ្យ​យឿ​ន ពិសី ច្រៀង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដែរ​នោះ​បាន​អំពាវនាវ​ឲ្យ​ខាង​អ្នក​កាន់​កម្មវិធី​សិល្បៈ​ទាំង​នៅ​តាម​ទូរទស្សន៍ និង​នៅ​តាម​ផេ​ក ល្បី​ៗ​បន្ត​ផ្តល់​ឱកាស​ដល់​យុវជន​ពិការ​ភ្នែក​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ