ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ចិន​ប្រកាស​សហការ​វែកមុខ​ជា​មួយ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១២ ខែឧសភា បាន​បង្ហោះ​ការ​ប្រកាស​របស់​ខ្លួន​ថា សមត្ថកិច្ច​ចិននឹង​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ដើម្បី​បើកការ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​បុរស​មួយ​ក្រុម ដែល​សង្ស័យ​ជា​ក្រុម​សង្គម​ងងឹត​ចិន ដែល​ប្រកាស​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១២ ខែឧសភា បាន​បង្ហោះ​ការ​ប្រកាស​របស់​ខ្លួន​ថា សមត្ថកិច្ច​ចិននឹង​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ដើម្បី​បើកការ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​បុរស​មួយ​ក្រុម ដែល​សង្ស័យ​ជា​ក្រុម​សង្គម​ងងឹត​ចិន ដែល​ប្រកាស​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ការ​ប្រកាស​របស់​ស្ថានទូត​ចិន​នេះ គឺ​បន្ទាប់​ពី​មានការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​បុរស​ចិន​ម្នាក់​ដែល​ទំនងជា​មេខ្លោង និង​បក្សពួក​សុទ្ធតែ​ដោះ​អាវ និង​ខ្លះ​មាន​ស្នាម​សាក់​ពេញ​ខ្លួន​ផង​ដែរ បាន​ស្រែក​គំរាម​ថា​នឹង​បង្ក​ភាព​វឹកវរ​នៅ​ក្រុង​កំពង់សោម​(​ក្រុងព្រះសីហនុ​) ។ ស្ថានទូត​ចិន​បាន​សុំ​ឱ្យ​សមត្ថកិច្ច​ប្រទេស​ទាំង​ពីរ តាម​ចាប់ខ្លួន​ក្រុម​ពាល​ជនជាតិ​ចិន​នេះ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ពួក​គេ​បង្ហោះ បានស្រែក​ប្រកាស​ជា​ភាសា​ចិន​និង​មាន​បរិវារ​ប្រមាណ​១៨​នាក់ លើកដៃ​ប្តេជ្ញា​បង្ក​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ស្ថានទូត​ចិន បាន​ប្រកាស​ជា​ភាសា​ខ្មែរ​និង​ភាសា​ចិន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួនថា ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វី​ដេ​អូ​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​សង្គម​ងងឹត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ក្នុង​ពេល​ថ្មី​ៗ​នេះ បុរស​ជាង​១០​នាក់​ដែល​ហៅ​ខ្លួនឯង​ជា​ជនជាតិ​ចិន​មក​ពី​ទីក្រុង​ចុង​ឈី​ង ប្រទេស​ចិន បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​សកមភាព​ក្រុម​សង្គម​ងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា នឹង​បំពុល​ដល់​សន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ស្ថានទូត​ចិន​បញ្ជាក់​ថា «​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហានេះ និង​បាន​ជួយ​សម្របសម្រួល​ដល់​សមត្ថកិច្ច​នៃ​ប្រទេស​ចិន​និង​កម្ពុជា ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​បញ្ហា​មួយ​នេះ​»​។ ក្រោយ​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​នេះ​ភ្លាម កាលព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ដាច់ខាត​ឲ្យ​តាម​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​មួយ​ក្រុម​នេះ ដែល​បាន​ស្រែក​ប្រកាស​ខ្លាំង​ៗ​ជា​ភាសា​ចិន​ថា «​កំពង់សោម ៣​ឆ្នាំ​ក្រោយ ចង់​ឲ្យ​វឹកវរ​គឺ​វឹកវរ ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​» ។

គេ​មិន​ទាន់​អាច​យល់​បាន​ទេ​ថា តើ​ពួក​គេ​មាន​បំណង​អ្វី​ឱ្យ​ច្បាស់​ទៅ ទើប​បានជា​ហ៊ាន​ប្រកាស​ជា​ចំហ​បែប​នេះ ៕​

អត្ថបទសរសេរ ដោយ