ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រឿង​ក្រឡាប់​មួយទៀត​មក​ដល់​បុក​ពេញទំហឹង​លើ​ផ្លូវជាតិ​លេខ​៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក GRANSTO ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​មក​ខាងស្តាំ​រកកល់​ធ្លាក់​ផ្លូវ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាក GRANSTO ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​មក​ខាងស្តាំ​រកកល់​ធ្លាក់​ផ្លូវ ហើយ​អ្នកបើកបរ​បាន​បួង​ចង្កូត​មក​វិញ រួច​ក៏​ជ្រុល​មក​ខាងឆ្វេង​ធ្វើ​ឱ្យ​ក្រឡាប់​តែ​ម្តង ​ស្រប​​ពេល​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ស្តា​រិច ដែល​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បាន​បុក​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ស្តា​រិច​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​រេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក Gransto បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦៥-១៦៦ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក GRANSTO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣E-០៤០២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ភាគី​រថយន្ត មួយ​គ្រឿង​ទៀត​ម៉ាក​ស្តា​រិច (STAREX) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ២A-៧៧៣៧ បើកបរ​ដោយ​ឈ្មោះ មឺ​ន សុខ​ជា ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​បាន​គៀប ឃុំ​ដង​ពែង ស្រុក​ស្រៃ​អំបិល ខេត្តកោះកុង បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ