ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​ចិន​កកូរកកាយ​រឿងរ៉ាវ​ស្នេហា​តារា​សម្តែង​ដ៏​ល្បី​២​រូប​របស់​កូរ៉េ

4 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបថត​អាពាហ៍ពិពាហ៍​របស់​លោក​សុង ជុង​គី (Song Joong Ki) និង​នាង​សុង ហេ​គៀវ (Song Hye Kyo)…

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបថត​អាពាហ៍ពិពាហ៍​របស់​លោក​សុង ជុង​គី (Song Joong Ki) និង​នាង​សុង ហេ​គៀវ (Song Hye Kyo) តារា​សម្តែង​ដ៏​ល្បី​កូរ៉េ​ខាងត្បូង ក្រោយ​ពី​តារា​សម្តែង​នេះ និង​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍ «tvN» ធ្លាប់​បាន​បង្ហាញ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០១៩ ។

«Sina» របស់​ចិន​បាន​បង្ហាញ​រូប​ចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់​នារី​តារា​សម្តែង​រូប​ស្រស់​អាយុ​៣៣​ឆ្នាំ ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ នាង​មាន​ចិញ្ចៀន​ពាក់​នៅ​ម្រាមដៃ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​សន្និដ្ឋាន​ថា​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នៅ​មាន​ភាព​ល្អូកល្អិន គ្មាន​ការ​ទាស់ទែង​គ្នា​ទេ ។

កាលពីមុន​នេះ «Sina» ធ្លាប់​ចុះ​ផ្សាយ​រឿង​ចចាមអារ៉ាម​ពី​ការ​លែងលះ​មក​ហើយ ទោះជា​បែប​ណា​ក្ដី​ចុង​ក្រោយ​នេះ​អាច​ជា​ការ​បិទ​បាំង​ការណ៍​ពិត ខណៈ​ពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​របស់​អ្នក​ទាំង​២​បាន​រិះគន់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ហាក់ដូច​ជីក​កកាយ​រឿងរ៉ាវ​ស្នេហា​របស់​តារា​សម្តែង​ទាំង​២​ដួង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ