ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​លុះ​ក្នុង​អំណាច​នៃ​តណ្ហា​រមែង​រស់នៅ​ជា​ទុក្ខ

4 ឆ្នាំ មុន

កើតមក​ជា​មនុស្ស​បាន​ទាន់​ព្រះពុទ្ធ​សាសនា​គឺជា​ការ​សំណាង​ណាស់ ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ បរិ​ច្ចាក​ទាន រក្សា​សីល ព្យាយាម​ចម្រើន​ផ្លូវចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ផង​ទាំងឡាយ មិន​ត្រូវ​គិតតែ​ពី​ការ​សប្បាយ​ក្អាក់ក្អាយ ភ្លើតភ្លើន​ភ្លេច​ទុក្ខ​លំបាក ហើយ​បណ្តោយ​ខ្លួន​ឱ្យ​នៅ​តែ​ល្ងង់​អាប់​ឥត​ប្រាជ្ញា​នោះ​ឡើយ វា​នាំ​ឱ្យ​ជីវិត​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ។…

កើតមក​ជា​មនុស្ស​បាន​ទាន់​ព្រះពុទ្ធ​សាសនា​គឺជា​ការ​សំណាង​ណាស់ ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ បរិ​ច្ចាក​ទាន រក្សា​សីល ព្យាយាម​ចម្រើន​ផ្លូវចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ផង​ទាំងឡាយ មិន​ត្រូវ​គិតតែ​ពី​ការ​សប្បាយ​ក្អាក់ក្អាយ ភ្លើតភ្លើន​ភ្លេច​ទុក្ខ​លំបាក ហើយ​បណ្តោយ​ខ្លួន​ឱ្យ​នៅ​តែ​ល្ងង់​អាប់​ឥត​ប្រាជ្ញា​នោះ​ឡើយ វា​នាំ​ឱ្យ​ជីវិត​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ។

នៅ​ពេល​បុគ្គល​ធ្វើ​អ្វី​ៗ​ទៅ​តាមតែ​ចិត្ត​ចង់ តាមតែ​ចំណង់តណ្ហា​របស់​ខ្លួនឯង​ដែល​មិន​បាន​សិក្សាអប់រំ​ផ្លូវចិត្ត គឺ​ជា​មូលហេតុ​ដ៏​ចម្បង​នៃ​ការ​គ្រោះថ្នាក់​ដោយសារ​តែ​ការ​ចាញ់បោក​ខ្លួនឯង​ព្រោះបម្រើ​តណ្ហា​ងើបមុខ​លែង​រួច​នោះឯង ។

បើ​បុគ្គល​ចង់​ឈ្នះ​ខ្លួនឯង​ពិតប្រាកដ គប្បី​ជម្នះ​ប្រឆាំង​នឹង​ចិត្ត​របស់​ខ្លួន​ដែល​ចេះ​តែ​ចង់បាន​គ្មាន​ទីបំផុត ដើម្បី​ឲ្យ​ដំណើរ​ជីវិត​ឋិត​នៅ​ក្នុង​ផ្លូវ​ព្រះធម៌​ដែល​មាន​ទ្រឹស្តី​អប់រំ​ច្បាស់លាស់ និង​មាន​ទិស​ដៅ​ជាក់លាក់​សម្រាប់​កសាង​ជីវិត​ដើរ​តាម​គន្លង​ដ៏​ត្រឹមត្រូវ​។ នេះឯង​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​ការ​ឈ្នះ​ខ្លួនឯង ។

ពិត​ណាស់​ធម្មជាតិ​តែង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធម្មជាតិ មិន​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​តណ្ហា​ឡើយ បុគ្គល​លុះ​តាម​អំណាច​នៃ​តណ្ហា រមែង​រស់នៅ​ជា​ទុក្ខ ជីវិត​ជួបនឹង​ការ​ខកចិត្ត​រាល់ថ្ងៃ ។

គួរ​ចង​ចាំ​ថា ខ្សែ​នៃ​តណ្ហា​គឺ​មិន​ព្រម​ស្ថិត​ទៅ​តាម​ការ​ពិត​របស់​ធម្មជាតិ​ទេ គឺ​តណ្ហា​ចេះ​តែ​ចង់បាន​យ៉ាងនេះ ចង់បាន​យ៉ាងនោះ ចង់បាន​គ្មាន​ទីបំផុត​ឡើយ គឺ​គ្មាន​ទេ​សេចក្តី​ស្ងប់​ជាមួយនឹង​ធម្មជាតិ​នោះ ។