ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​ស្រអាប់​ពណ៌​លែង​ដូច​ដើម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រិ​យ​មិត្ត​នៅ​តែ​ចង​ចាំ​ចំពោះ​តារា ល្បី​ៗ​មួយ​ចំនួន ខណៈ​ដែល​បច្ចុប្បន្ន​ជីវិត​ពួក​គេ​អាប់​រស្មី​ទៅ​ហើយ ។ តារា​ដែល​កសាង​ស្នាដៃ​ល្បីឈ្មោះ​កាលពី​អំឡុង​ឆ្នាំ​២០០០​ជាង មាន​ដូច​ជា​អ្នក​នាង​សំ ប៉ូ​លី​ដា តារា​កំប្លែង​​នាង​ឃ្មឹ​ប…

រាជធានី​ភ្នំពេញ​ ៖ ប្រិ​យ​មិត្ត​នៅ​តែ​ចង​ចាំ​ចំពោះ​តារា ល្បី​ៗ​មួយ​ចំនួន ខណៈ​ដែល​បច្ចុប្បន្ន​ជីវិត​ពួក​គេ​អាប់​រស្មី​ទៅ​ហើយ ។ តារា​ដែល​កសាង​ស្នាដៃ​ល្បីឈ្មោះ​កាលពី​អំឡុង​ឆ្នាំ​២០០០​ជាង មាន​ដូច​ជា​អ្នក​នាង​សំ ប៉ូ​លី​ដា តារា​កំប្លែង​​នាង​ឃ្មឹ​ប លោក​ទិ​ត្យ វិច្ឆិកា ឡេ​ង មុនី​រចនា ស៊ិន ឧត្តម​ផល្លា ឡាយ ល​ក្ខិ​ណា លោក​ហេង សុ​វ​ណ្ណា​រ៉ា ឌៀប ស្រីរ​ត្ន័ លោក​លាន សូ​នី លោក​លាន អា​ព្រី​ល​គី​នី​ន ជាដើម ។ ចំពោះ​តារាចម្រៀង​សំ ប៉ូ​លី​ដា គឺ​ល្បីឈ្មោះ​តាម​រយៈ​ចម្រៀង​ផ្សាយ​បន្ត​ផ្ទាល់​ចុង​ស​ប្តា​ហ៍​អំឡុង​ឆ្នាំ​១៩៩៥ និង​ល្បី​ពេល​ច្រៀង​​នៅ​ត្រើយ​ម្ខាង ហើយ​ក៏​បន្ថែម​អាជីព​កំប្លែង​ជាមួយ​នាយ​ក្រឹម នាយ​កុយ ក្នុង​យុ​ទ្ឋ​នា​ការ​មហា​សប្បាយ ។

សំ ប៉ូ​លី​ដា ល្បី​ខ្លាំង​នៅ​ប៉ុស្តិ៍​លេខ​៣ គ្រា​លោក​ហ្វៃ សំអាង គ្រប់គ្រង​នាទី​កម្សាន្ត ។ ក្រោយមក​បាន​ថត​រឿង​«​ពស់​កេងកង​»​ជាមួយ​ពេជ្រ ច័ន្ទ​បរ​មី ។ តារា​រូប​នេះ​ប្រែ​អាប់រស្មី​ក្រោយ​ពេល​ជួប​ស្នេហា​ច្រើន​ដង​បែកបាក់​បន្ត​គ្នា ហើយ​ធ្លាក់​កូដ​តាំងពី​ជំពប់​ស្នេហ៍​ចុង​ក្រោយ​ជាមួយ​លោក​ខ្យ៉ា ជា​ប៉េ​អឹ​ម​។ រហូត​មក​ទល់​ពេល​នេះ​សំ ប៉ូ​លី​ដា វិល​មក​ច្រៀង​តាម​ហាង​មួយ​នា​ត្រើយម្ខាង​ឈ្មោះ​«​តន្ត្រី​ជ្រោយចង្វា​»​ដើម្បី​រក​លុយ​ចិញ្ចឹម​កូន​ក្នុង​ពេល​ស្ថានការណ៍​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​លែង​មាន​រូប​នាង​ទៀត ។

ចំពោះ​អ្នក​នាង​ឡាយ ល​ក្ខិ​ណា ល្បីឈ្មោះ​តាំងពី​វ័យ​១៨​ឆ្នាំ​អំឡុង​ឆ្នាំ​១៩៩៩​ដល់​២០០៣​គឺ​ទាញ​បានការ​ងារ​ច្រើន​រហូត​ល្បី ហើយ​ថត​ចម្រៀង​ខារ៉ាអូខេ និង​ខ្សែ​រឿង​ជា​ច្រើន ។

ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​ពោះម៉ាយ​នៅ​អា​មេ​រិ​កមក ឡាយ ល​ក្ខិ​ណា បាត់​មុខ ហើយ​គ្រប់​គ្នា​គិត​ថា​ជីវិត​សុខសាន្ត តែ​បែរជា​ឃើញ​នាង​ក្លាយជា​អាជីវករ​លក់​ខោអាវ​នា​ផ្សារ​អូរ​ឫស្សី​។ រយៈពេល​ជិត​១០​ឆ្នាំ​ឡាយ ល​ក្ខិ​ណា​បាត់​មុខ ហើយ​បាន​ប្រកាស​ខ្លួន​ចូល​សិល្បៈ​វិញ​ដោយ​បាន​ងាក​មក​សម្តែង​នៅ​តាម​រឿង​ភាគ​ខ្មែរ​របស់​ទូរទស្សន៍​ហង្ស​មាស បាយ័ន ប៉ុស្តិ៍​លេខ​៥ ។ យ៉ាងណាមិញ​ទីផ្សារ​របស់​នាង​គឺ​ឃើញ​ថា​ក៏​មិន​ត្រដែត​ដូច​មុន​ឡើយ ។

ស៊ិ​ន ឧត្តម​ផល្លា តារាចម្រៀង​អាច​ច្រៀង​ភាសា​ចិន​បាន​យ៉ាង​ល្អ និង​ភាសា​អង់គ្លេស​ពីរោះ​រណ្តំ​ក៏​វិល​ចូល​សិល្បៈ​វិញ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ នាង​ល្បីឈ្មោះ​អំឡុង​ឆ្នាំ​១៩៩៩​រហូត​២០០៣​ដោយ​បាន​លោក​ហ្វៃ សំអាង​ជួយ​ឲ្យ​បាន​សម្តែង ។ អ្នក​នាង​បាត់​មុខ​ដោយសារ​មាន​បញ្ហា​ក្នុង​ជីវិត​ឯកជន ។ យ៉ាងណា​ការងារ​រក​សុ​ី​របស់​នាង​ខាង​លក់​ឧបករណ៍​បុណ្យ​កាក់កប​។ នាង​ពេល​នេះ​មមាញឹក​ច្រៀង​តាម​កម្មវិធី​មង្គលការ​ជាមួយ​ក្រុម​លោក​យ៉ែ​ម សំ​អូន និង​បាន​ងាក​មក​ថតកុន​ឲ្យ​ស្ថានីយទូរទស្សន៍​ផង​ដែរ ។

ឡេ​ង មុនី​រចនា អ្នក​ណា​ក៏​ស្គាល់​នាង​ដែរ​ពី​អំឡុង​ឆ្នាំ​១៩៩៩​ដល់​២០០៣​ក្នុង​កម្មវិធី​ប៉ុស្តិ៍​លេខ​៣ ។ រចនា​បាន​ជួប​ស្នេហ៍​មិន​សមប្រកប ដោយ​បែប​បាក់​២​ដង​រហូត​ពេល​នេះ​ក្លាយជា​នារី​មេម៉ាយ ។ មានមុខ​មក​អាជីព​សិល្បៈ​វិញ​មែន តែ​នាង​ហាក់​នៅ​ទ្រឹង​មិន​ដូច​អតីតកាល​ទេ ។

ក្រៅពី​នេះ​នៅ​មាន​តារាចម្រៀង​ចាន់ សម័យ​ក៏​ជីវិត​សិល្បៈ​មិន​លូតលាស់​ដូច​មុន​ដែរ ។ អតីត​ពិធី​ការិនី​អា​ណូ​បាន​ចេញ​មុខ​មក​វិញ​មួយ​ប្រាវ​ក៏​បាត់​សូន្យឈឹង​វិញ ។ ចំពោះ​គី​ង សូ​រិ​យា លែង​នៅ​អា​មេ​រិ​ក មក​ច្រៀង​រាំ​នៅ​ស្រុក​ខ្មែរ​វិញ តែ​មិន​ល្បី​ដូច​មុន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ