ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉េ​ង ប៊ុ​ន​ឡូ ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​ហើយ ក្រោយ​ទទួល​បាន​ជំនួយ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ អតីត​តារា​សម្តែង​លោក ម៉េ​ង ប៊ុ​ន​ឡូ មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​វៀតណាម​ហើយ បន្ទាប់​ពី​លោក​ទទួល​បាន​ជំនួយ​ពី​ថ្នាក់ដឹកនាំ និង​សប្បុរស​ជន​នានា​ជា​បន្តបន្ទាប់ ក្រោយ​ទទួល​ដំណឹង​ថា…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ អតីត​តារា​សម្តែង​លោក ម៉េ​ង ប៊ុ​ន​ឡូ មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​វៀតណាម​ហើយ បន្ទាប់​ពី​លោក​ទទួល​បាន​ជំនួយ​ពី​ថ្នាក់ដឹកនាំ និង​សប្បុរស​ជន​នានា​ជា​បន្តបន្ទាប់ ក្រោយ​ទទួល​ដំណឹង​ថា លោក​បាន​ផ្ទុក​ជំងឺ​មួយ​អស់​​ជា​ច្រើន​ឆ្នាំ ។

តាម​ដំណឹង​លោក ម៉េ​ង ប៊ុ​ន​ឡូ នឹង​ធ្វើការ​វះ​កាត់​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​ប្រទេស​វៀតណាម បន្ទាប់​ពី​លោក​បាន​ផ្ទុក​ជំងឺ​មួយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​អស់​លទ្ធភាព​ព្យាបាល ខ​ណៈពេល​ស្ថានភាព​ជំងឺ​របស់​លោក ​ទើបតែ​មិត្តភក្តិ​ក្នុង​សិល្បៈ​ម្នាក់​ទម្លាយ​ឲ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ។

យ៉ាងណា​ បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ លោក ម៉េ​ង ប៊ុ​ន​ឡូ ក៏​ទទួល​បាន​ជំនួយ​ជា​បន្ត​បន្ទាប់ ដោយនៅ​ក្នុង​នោះ ​មាន​ទាំង​ជំនួយ​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧកញ៉ា សិល្បៈករ និង​សប្បុរសជន​នានា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​បន្តបន្ទាប់ ។

ជំនួយ​ទាំង​អស់នេះ​ បាន​ធ្វើ​ឲ្យ​លោក ម៉េ​ង ប៊ុ​ន​ឡូ អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ជំងឺ​របស់​លោក​ដែល​កំពុង​ប្រឈម​ខ្លាំង ក្រោយ​ពេល​លោក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

អតីត​តារា​សម្តែង​លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​ប្រកាស​ពី​ការ​ចាកចេញ​ទៅ​ព្យាបាល​ជំងឺ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ក្តី​រំពឹង​ថា ជំងឺ​របស់​លោក​នឹង​អាច​បាន​ធូ​ស្បើយ ក្នុង​ពេល​ដែល​លោក​ក៏​បាន​អរគុណ​ដល់​សប្បុរសជន​នានា​ផង​ដែរ ។

លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា ខ្ញុំ​ជំរាបលា​បងប្អូន​ទាំងអស់​ខ្ញុំ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​ហើយ​បងប្អូន សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​​បារ​ម្ភ​និង​ជួយ​ជា​ថវិកា​ដល់​ខ្ញុំ ខ្ញុំ​និង​បាន​ធូ​ស្បើយ​ពី​ជំងឺ អរគុណ​នូវ​ទឹកចិត្ត​បងប្អូន​ទាំងអស់ ។

យ៉ាងណា បន្ទាប់​ពី​បានឃើញ​ការ​បង្ហោះ​ខាងលើ​នេះ​ពី​សំណាក់​លោក ម៉េ​ង ប៊ុ​ន​ឡូ នោះ​គេ​បានឃើញ​មហាជន ជា​ពិសេស ​មិត្តភក្តិ​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​ជូនពរ​ទៅ​ដល់​រូប​លោក​ឆាប់​បានជា​សះស្បើយ ។

គួរ​បញ្ជាក់​ថា តារា​សម្ដែង ម៉េ​ង ប៊ុ​ន​ទ្បូ បាន​ផ្ទុក​ជំងឺ​បែក​សរសៃ​ជើង​ខាងឆ្វេង​(​សរសៃ​វ៉ែនរ​ត់ទៅ​បេះដូង​)​និង​រលាក​បំពង់ក​ធ្ងន់ធ្ងរ ។

លោក​បាន​លាក់​ទុក​ជំងឺ​បែក​សរសៃ​ជើង​ខាងឆ្វេង​នេះ​យូរ​មក​ហើយ ដោយសារ​គ្មាន​លុយ​ធ្វើការ​វះកាត់​ព្យាបាល ដោយសារ​ត្រូវ​ចំណាយ​ថវិកា​រាប់​ពាន់​ដុល្លារ ខ​ណៈ​ពេល​ដែល​វេជ្ជបណ្ឌិត​ធ្លាប់​ព្រមាន​ថា បើ​លោក​មិន​ព្រម​ធ្វើការ​ព្យាបាល​សរសៃ​ជើង​ឆ្វេង​នេះ​អោយទាន់​ពេល​​ទេ លោក​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​គាំងបេះដូង​នៅ​ថ្ងៃ​មុខ ។

ទោះជា​យ៉ាងណា បើ​ទោះបីជា​ផ្ទុក​ជំងឺ​នេះ និង​បាន​ព្យាយាម​ព្យាបាល​ស្ទើរ​អស់​លទ្ធភាព​ក៏​ដោយ ប៉ុន្តែ​លោក ម៉េ​ង ប៊ុ​ន​ឡូ មិន​បាន​ចេញ​មុខ​លើកដៃ​សុំ​ជំនួយ​ពី​សប្បុរសជន​ណា​ម្នាក់​ឡើយ ទើបតែ​ថ្មី​ៗ​នេះ ប៉ុណ្ណោះ​ដែល​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព ជា​មិត្តភក្តិ​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​នេះ បន្ទាប់​ពី​ឃើញ​លោក ម៉េ​ង ប៊ុ​ន​ឡូ ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំ​ថ្ងៃ​ជាមួយ​លោក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ