ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សងគុណ​ឪ​ពុក​ម្តាយ​របស់​វ៉ាង ស្រី​ណូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​វ៉ាង ស្រី​ណូ បាន​ជូន​រថយន្ត​ថ្មី​ដល់​អ្នក​មានគុណ​របស់​នាង​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត និង​ទិវា​គុណ​ម្តាយ ។ រថយន្ត​មួយ​គ្រឿង​ដែល​ស្រី​ណូ​បាន​ទិញ​ជូន​ឪពុក​ម្តាយ​របស់​នាង​នា​ពេល​នេះ​ម៉ាក​Mercedes ស៊េរី​ឆ្នាំ​២០១៩​មាន​តម្លៃ​ខ្ពស់​ខ្ទង់​សិប​ម៉ឺន​ដុល្លារ ។ វ៉ាង…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​វ៉ាង ស្រី​ណូ បាន​ជូន​រថយន្ត​ថ្មី​ដល់​អ្នក​មានគុណ​របស់​នាង​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត និង​ទិវា​គុណ​ម្តាយ ។ រថយន្ត​មួយ​គ្រឿង​ដែល​ស្រី​ណូ​បាន​ទិញ​ជូន​ឪពុក​ម្តាយ​របស់​នាង​នា​ពេល​នេះ​ម៉ាក​Mercedes ស៊េរី​ឆ្នាំ​២០១៩​មាន​តម្លៃ​ខ្ពស់​ខ្ទង់​សិប​ម៉ឺន​ដុល្លារ ។

វ៉ាង ស្រី​ណូ បញ្ជាក់​ថា​កាដូ​ជា​រថយន្ត​ដែល​នាង​បាន​ទិញ​នា​ពេល​នេះ គឺ​សម្រាប់​ខួបកំណើត​ឪពុក​របស់​នាង និង​ចំ​ពេល​ទិវា​គុណ​ម្តាយ​ផង​ដែរ​។ នាង​បន្ថែម​ថា «​កូនស្រី​កតញ្ញូ​ជូន​ឡាន​ថ្មី​លោកឪពុក Mercedes_Benz_2019 ពេល​មាន​ពេល​បាន​ត្រូវ​គិតដល់​អ្នក​មានគុណ​យើង​! កុំ​ពេល​មានបាន​គិតតែ​ពី​ខ្លួនឯង ហ៊ឺហា​តែ​ខ្លួនឯង​! លោក​បង្កើត​យើង​មក ខំ​រក​ចិញ្ចឹម បីបាច់រក្សា​យើង គុណ​មហា​ធំធេង សងគុណ​លោក​វិញ​ប៉ុណ្ណឹង​ក៏​មិន​ទាន់​រួច​មហា​គុណ​លោក​ដែរ​! នេះ​ជា​កាដូ​ខួបកំណើត​ប៉ា និង​កាដូ​ថ្ងៃ​បុណ្យ​ម្តាយ​»​។

បើ​តាម​វ៉ាង ស្រី​ណូ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​នាង​ទិញ​របស់​ដ៏​មាន​តម្លៃ​ជូន​អ្នក​មានគុណ ពោល​កន្លង​មក​នាង​តែងតែ​ធ្វើ​ជា​រឿយ​ៗ​នៅ​ថ្ងៃ​ពិ​សេស​បែប​នេះ ។

កន្លង​មក​វ៉ាង ស្រី​ណូ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ផ្តល់​លុយ​ដុល្លារ​ជា​ច្រើន​ជូន​ឪពុក​របស់​នាង ហើយ​បង្ហាញ​ឲ្យ​ឃើញ​តាម​ហ្វេ​ស​ប៊ុ​ក ។ យ៉ាងណា​ក្តី​កាដូ​រថយន្ត​ដែល​មាន​តម្លៃ​រាប់​សិប​មុ​ឺ​ន​ដុល្លារ​ជូន​អ្នក​មានគុណ​របស់​នាង​នា​ពេល​នេះ រឹតតែ​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ស្ញប់ស្ញែង បើ​ទោះបីជា​សកម្មភាព​របស់​នាង​ពេល​នេះ​បង្ហាញ​ពី​ភាព​កតញ្ញូ​ក្នុង​នាម​ជា​កូន​ក៏​ដោយ ។

បើ​ទោះបីជា វ៉ាង ស្រី​ណូ បាន​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​នាង​បាន​រស់នៅ​ក្នុង​ជីវភាព​មួយ​យ៉ាង​ហ៊ឺ​ហា ។

វ៉ាង ស្រី​ណូ កំពុង​កាន់កាប់​មុខ​ជំនួញ​ផ្ទាល់ខ្លួន ជាមួយ​ការ​លក់​គ្រឿងសម្អាង និង​សម្ភារ​ម៉ាក ល្បី​ៗ​ដែល​មាន​តម្លៃ​ថ្លៃ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិនសូវ​ជា​បើកចំហ​ពី​រឿង​ស្នេហ៍​ជា​សាធារណៈ​ឡើយ បើ​ទោះបីជា​គេ​ដឹង​ថា គូស្នេហ៍​របស់​នាង​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ជា​អ្នក​សម្បូរ​ទ្រព្យ​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ