ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្វើ​សកម្មភាព​បាន​កន្លះ​ខែ ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ស្រាវជ្រាវ​រហូត​កំណត់​អត្តសញ្ញាណ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​អង្គ​ត្នោត ស្ថិត​ក្នុងភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ស្រាវជ្រាវ​រហូត​កំណត់​អត្តសញ្ញាណ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​អង្គ​ត្នោត ស្ថិត​ក្នុងភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​អង្គតាសោម តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ។

តាម​ប្រភព​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ ជួង រ័​ត្ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​ភូមិ​អំ​ពិ​ប ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន​ពុំ​ពិតប្រាកដ​។ តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ផ្សារ​ត្រពាំង​អណ្តើក ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ