វៀតណាម-ស៊ុយអែត សាកល្បងបច្ចេកទេស 5G ដំបូងគេនៅវៀតណាម
ហាណូយ ៖ ក្រុមហ៊ុនទូរគមនាគមន៍រៀតណាម Viettel និង Ericsson Group របស់ស៊ុយអែត បានធ្វើការហៅទូរស័ព្ទដំបូងដោយប្រើបច្ចេកវិទ្យា 5G…
ហាណូយ ៖ ក្រុមហ៊ុនទូរគមនាគមន៍រៀតណាម Viettel និង Ericsson Group របស់ស៊ុយអែត បានធ្វើការហៅទូរស័ព្ទដំបូងដោយប្រើបច្ចេកវិទ្យា 5G…
ហាណូយ ៖ ក្រុមហ៊ុនទូរគមនាគមន៍រៀតណាម Viettel និង Ericsson Group របស់ស៊ុយអែត បានធ្វើការហៅទូរស័ព្ទដំបូងដោយប្រើបច្ចេកវិទ្យា 5G ជំនាន់ទី៥ នៅវៀតណាម។ ការហៅនេះគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងបច្ចេកទេស 5G របស់ក្រុមហ៊ុន Viettel ដើម្បីវាយតម្លៃការអនុវត្តបច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាម។
នៅក្នុងពិធីនេះល្បឿននៃការភ្ជាប់បណ្តាញរបស់ខ្លួនជាមួយនឹងឧបករណ៍ប្រើចុងក្រោយ បានឈានដល់ពី ១.៥ ទៅ ១.៧ Gbps ដែលលើសល្បឿនកំណត់នៃបណ្តាញ 4G LTE និងស្មើទៅនឹងខ្សែកាបអុបទិកពាណិជ្ជកម្ម។
ព្រឹត្តិការណ៍នេះបានចាត់ទុកថាវៀតណាមជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេដែលបានជោគជ័យក្នុងការធ្វើតេស្តបណ្តាញ 5G បន្ទាប់ពីសហរដ្ឋអាមេរិកអូស្ត្រាលីជប៉ុននិងកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖ «យើងចង់ក្លាយទៅជាអ្នកឈានមុខគេ នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាកុំព្យូទ័រ ដើម្បីឱ្យប្រជាជននិងអង្គភាពអាជីវកម្មវៀតណាម អាចប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចពិភពលោក។ នោះហើយជាមូលហេតុដែលចាំបាច់ត្រូវដាក់ពង្រាយ 5G ឱ្យបានលឿន»។
លោកបានបន្តទៀតថា 5G គឺជាឱកាសសម្រាប់វៀតណាមក្នុងការបង្កើនចំណាត់ថ្នាក់របស់ខ្លួននៅក្នុងពិភពលោក។ វៀតណាមនឹងនាំយក 5G ចូលទៅក្នុងប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២០ ហើយនឹងក្លាយជាបណ្តាប្រទេសដំបូងគេដែលដាក់ពង្រាយឱ្យមានបណ្តាញនេះ។
លោក Denis Brunetti ប្រធានក្រុមហ៊ុន Ericsson ប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បាននិយាយថា ក្រុមហ៊ុន Viettel និង Ericsson បានទទួលស្គាល់សារៈសំខាន់នៃការប្រើប្រាស់ 5G ក្នុងការអនុវត្តនិងកែលម្អអត្ថប្រយោជន៍នៃឧស្សាហកម្ម 4.0 ។ វាត្រូវបានគេរំពឹងថានឹងលើកកម្ពស់ឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់ ដែលរួមមានការផលិតកសិកម្ម កសិកម្មថាមពល និងការអប់រំ៕
ចែករំលែកព័តមាននេះ