ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិង្គ​ចេះ​តែ​ស្វិត​ទៅ​ៗ ដោយសារ​តែ​មូល​ហេតុ​​ទាំង​នេះ​សោះ (18+)

4 ឆ្នាំ មុន

ប្រវែង​របស់​លិង្គ​អាច​នឹង​ខ្លី​ជាង​មុន​មួយ​ទៅ​ពីរ​សង់ទីម៉ែត្រ ហើយ​រឿង​នេះ​អាច​ដោយសារ​តែ​មូលហេតុ​ជា​ច្រើន​។ ជា​ធម្មតា ការ​ប្រែប្រួល​ទំហំ​របស់​លិង្គ​អាច​តូច​ជាង​មុន​មួយ​សង់ទីម៉ែត្រ តែ​ក៏​អាច​តិច​ជាង​នេះ​បាន​ដែរ​។ យ៉ាងណាមិញ លិង្គ​ដែល​ខ្លី​ជាង​មុន​បន្តិចបន្តួច​នឹង​គ្មាន​អ្វី​ប៉ះពាល់​ដល់​ភាព​សកម្ម និង​ការ​រីករាយ​ចំពោះ​ជីវិត​ផ្លូវភេទ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​លិង្គ​ខ្លី…

ប្រវែង​របស់​លិង្គ​អាច​នឹង​ខ្លី​ជាង​មុន​មួយ​ទៅ​ពីរ​សង់ទីម៉ែត្រ ហើយ​រឿង​នេះ​អាច​ដោយសារ​តែ​មូលហេតុ​ជា​ច្រើន​។ ជា​ធម្មតា ការ​ប្រែប្រួល​ទំហំ​របស់​លិង្គ​អាច​តូច​ជាង​មុន​មួយ​សង់ទីម៉ែត្រ តែ​ក៏​អាច​តិច​ជាង​នេះ​បាន​ដែរ​។ យ៉ាងណាមិញ លិង្គ​ដែល​ខ្លី​ជាង​មុន​បន្តិចបន្តួច​នឹង​គ្មាន​អ្វី​ប៉ះពាល់​ដល់​ភាព​សកម្ម និង​ការ​រីករាយ​ចំពោះ​ជីវិត​ផ្លូវភេទ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​លិង្គ​ខ្លី ឬ​ស្វិត​ជាង​មុន អាច​ដោយសារ​តែ​រឿង​ខាងក្រោម​នេះ​៖

១-អាយុ​ច្រើន ៖ កាលណា​អាយុ​កាន់តែ​ច្រើន លិង្គ និង​ពងស្វាស​អាច​នឹង​តូច​ជាង​មុន​បន្តិច​។ ហេតុផល​មួយ​​គឺថា វា​ជា​ការ​កើនឡើង​នូវ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ដែល​ជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​ទៅ​លិង្គ​មានការ​ថយ​ចុះ​។ រឿង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ស្វិត​ដល់​កោសិកា​សាច់ដុំ​សម្រាប់​ធ្វើ​ឲ្យ​លិង្គ​រឹង​ដែរ​។ រយៈពេល​យូរ​ៗ​ទៅ ការ​សម្លាក​ដោយសារ​តែ​របួស​តិចតួច​លើ​លិង្គ​ក្នុង​ពេល​រួម​ភេទ ឬ​ការ​លេង​កីឡា​អាច​បណ្តាល​ឲ្យ​សម្លាក​នោះ​កើនឡើង​កាន់តែ​ច្រើន រហូត​ដល់​រំខាន​ដល់​ភាព​រឹង​របស់​លិង្គ​បាន ដូច្នេះ​វា​ក៏​នាំ​ឲ្យ​ទំហំ​របស់​លិង្គ​តូច​ជាង​មុន​ដែរ​។

២-ការ​ធាត់​ជ្រុល ៖ បើសិនជា​អ្នក​ធាត់​ឡើង​ទម្ងន់ ជា​ពិសេស​ក្បាលពោះ​ផ្នែក​ខាងក្រោម លិង្គ​អាច​នឹង​ចាប់ផ្តើម​មើលទៅ​ខ្លី​ជាង​មុន​ហើយ​។ នេះ​ដោយសារ​តែ បន្ទះ​ខ្លាញ់​ក្បាលពោះ​ចាប់ផ្តើម​គ្របដណ្តប់​លើ​គល់​លិង្គ​បន្ថែម​។ នៅ​ពេល​អ្នក​សម្លឹង​មើលទៅ គឺ​ឃើញ​លិង្គ​ហាក់បីដូចជា​តូច​ជាង​មុន​តែ​ម្តង​។ ក្នុង​ករណី​បុរស​ដែល​ធាត់​ខ្លាំង ជាតិ​ខ្លាញ់​អាច​នឹង​គ្របដណ្តប់​ទៅ​លើ​លិង្គ​ស្ទើរតែ​ទាំងអស់​។

៣-ការ​វះកាត់​ក្រពេញ​ប្រូ​ស្តា​ត ៖ បុរស​ស្ទើរតែ ៧០​ភាគរយ​ហើយ​ដែល​ជួប​បញ្ហា​លិង្គ​ខ្លី​ជាង​មុន​ក្រោយ​ពី​វះកាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចេញ​។ អ្នក​វិទ្យាសាស្ត្រ​ក៏​មិន​ច្បាស់​ថា​ហេតុ​អ្វី​បានជា​លិង្គ​ខ្លី​ជាង​មុន​ក្រោយ​ពី​វះកាត់​បែប​នេះនោះ​តេ​។ ប៉ុន្តែ​ហេតុផល​មួយ​គឺ​ដោយសារ​តែ​ភាព​មិនធម្មតា​នៃ​ការ​កន្ត្រាក់​របស់​សាច់ដុំ​ក្នុង​តំបន់​គ្រ​លាន​តែ​ម្តង​។

ភាព​ពិបាកធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​ក្រោយ​វះកាត់​រួច​អាច​ដោយសារ​តែ​ជាលិការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​កង្វះ​អុក​ស៊ី​សែន និង​ទៅ​ជា​ស្វិត​ទៅ​ៗ​តែ​ម្តង​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ