មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ ភ្លៀង​បន្ត​ធ្លាក់ពី​តិច​ទៅ​ច្រើន​​​…


រាជធានី​ភ្នំពេញ ៖ ទោះបី​ការ​ព្យាករ​ណ៍ពី​រដូវវស្សា​ថា ​នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែឧសភា ដែល​
ជា​ការ​យឺតយ៉ាវ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ក្តី តែបើ​យោង​តាម​សេចក្តី​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ទី​១៨ ខែឧសភា របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ានឱ្យ​ដឹង​ថា
ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយសារ​ជ្រលង​សម្ពាធ​ទាប​និង​ខ្យល់មូសុង​និរតី ធ្វើ​ឱ្យ​ភ្លៀង​ធ្លាក់​
ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​នៅ​តាម​តំបន់ តែ​ភាព​រាយ​ប៉ាយ​មិន​ទាន់​បាន​ល្អ ។

រីឯ​សម្រាប់​ការ​ព្យាករ​រយៈពេល​១​ស​ប្តា​ហ៍​ខាង​មុខ​នេះ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ដែល​តំបន់​វាលទំនាប​និង​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ​និង​ខ្ពង់រាប​ភាគ​ឦសាន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន តែ​សម្រាប់​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត​កើត​មាន ។

ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់ទី​១៨ ខែឧសភា ៖

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ