ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ជូរ​ចត់ដោយ​អ្នក​ដែល​ខ្លួន​ធ្លាប់​ជួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្លោង​ពាក្យ​សម្តី​ដាក់​គ្នា​ជា​មួយ​អ​តី​តារា​សម្តែង​នាង​វ៉ា​ន់ ម៉ូ​និ​ច ។ ការ​ផ្លោង​ពាក្យ​សម្តី​នេះ​បន្ទាប់​ពី​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​រិះគន់​ម៉ូ​និ​ច ក្នុង​ការ​សាក​រថយន្ត​ថ្មី​មាន​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​សាធារណៈ…

រាជធានី​ភ្នំពេញ​៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្លោង​ពាក្យ​សម្តី​ដាក់​គ្នា​ជា​មួយ​អ​តី​តារា​សម្តែង​នាង​វ៉ា​ន់ ម៉ូ​និ​ច ។ ការ​ផ្លោង​ពាក្យ​សម្តី​នេះ​បន្ទាប់​ពី​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​រិះគន់​ម៉ូ​និ​ច ក្នុង​ការ​សាក​រថយន្ត​ថ្មី​មាន​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​សាធារណៈ ។

ថ្មី​ៗ​នេះ​អ្នក​ទាំង​ពីរ​បាន​បោះសម្តី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​គេ​សង្កេត​ឃើញ​ប្រិ​យ​មិត្ត​គាំទ្រ​ទាំង​សងខាង​ក៏​ចូលរួម​ក្នុង​ជម្លោះ​នេះ​ដែរ ។ ផ្តើម​ពី​ជម្លោះ​នេះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​របស់​វ៉ា​ន់ ម៉ូ​និ​ច បើក​សាក​រថយន្ត​ដែល​ស្វាមី​របស់​នាង​ទើប​ទិញ​ឲ្យ​នៅ​លើ​ផ្លូវ​វ​សាធារណៈ​មួយ ក្នុង​ល្បឿន​លឿន​។

ជាមួយនឹង​ការ​ចែកចាយ​វី​ដេ​អូ​នេះ​នាង​ភ្ជាប់​សារ​ថា «​ល្បឿន​ជិត 200 ? Wow ផ្លូវ​មាន​ប្រជាជន​រស់នៅ​សងខាង​ទៀត បើក​លឿន​លើ​តំបន់​ផ្លូវ​ប្រជុំជន​បែប​នេះ​អាច​គ្រោះថ្នាក់​ណា​អូន ហើយ​អាច​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​រួម​ផ្លូវ​ជាមួយ​យើង​ផង​ដែរ​ដែល​គ្នា​បើក​ល្បឿន​ធម្មតា ហើយ​តាម​មើលផ្លូវ​នោះ​គឺ​មានផ្ទះ​ប្រជាជន​រស់នៅ​សងខាង​ទៀត រឹតតែ​គ្រោះថ្នាក់​បំផុត ជា​ពិសេស ក្មេង​ៗ បើ​អូន​ចង់​សាក​ឡាន​អូន​គួរ​សាក​នៅ​ផ្លូវ​ដែល​គ្មាន​ផ្ទះ​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ ។ បំណង​ល្អ​ទេ »​។

បន្ទាប់​ពី​បានឃើញ​សារ​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នេះ អតីត​តារា​សម្តែង​នាង​វ៉ា​ន់ ម៉ូ​និ​ច បាន​ឆ្លើយ​តប​វិញ​ភ្លាម ដោយ​នាង​បាន​ចាត់​ទុក​ការ​សាកល្បង​ឡាន​របស់​នាង គឺ​គ្រាន់តែ​សាក​បន្តិច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ស្ថានភាព​ផ្លូវ​ស្ងប់ស្ងាត់ ។ នាង​ចាត់​ទុក​ពាក្យ​សម្តី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា គឺជា​ការ​ចាំតែ​ទើស​និង​រិះគន់ ដោយសារ​នាង​យល់​ថា នេះ​ជា​ជីវិត​របស់​នាង ក្នុង​ពេល​ដែល​នាង​ក៏​ចេះ​គិត ព្រោះ​ខណៈ​នៅ​ក្នុង​ឡាន​ក៏​មាន​ឪពុក ម្តាយ និង​កូន​របស់​នាង​ដែរ ។

បើ​តាម​វ៉ា​ន់ ម៉ូ​និ​ច អ្វី​ដែល​នាង​ធ្វើ​នោះ គឺ​នាង​ដឹង​ច្បាស់ ហើយ​នាង​ក៏​ចេះ​ស្តាយ​របស់​ដែរ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ខណៈ​ពេល​ដែល​អាយុជីវិត​របស់​នាង​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​អ្វី​ទាំងអស់ ។

វ៉ា​ន់ ម៉ូ​និ​ច សរសេរ​ទៀត​ថា «​ជីវិត​របស់ខ្ញុំ​ៗ​ដឹង​ច្បាស់​ណាស់ ហេ​ី​យ​ក៏​ចេះ​គិត​ដែរ​បង មិនបាច់​បង​មក​ចេះ​ដឹង ហើ​យ​ដាក់​ព័ត៌មាន​អ៊ីចឹង​ទេ សុំ​តែ​បង​ធ្វើ ល្អ​ៗ​សម្រាប់​គ្រួសារ​បង​ទៅ កុំ​ឲ្យ​គេ​គុំកួន​ច្រើន​ពេក»​។

ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​សម្តី​របស់​វ៉ា​ន់ ម៉ូ​និ​ច នេះ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា​«​ខ្ញុំ​និយាយ​រឿង​បើកឡាន​ហួស​ល្បឿន​បែរជា​ថា​ខ្ញុំ​ទើស​គ្រប់​រឿង មិនមែន​ទើស​ទេ គឺ​មក​ពី​ដឹង​ច្បាប់ ព្រោះ​ធ្លាប់​ចូលរួម​ជួយ​ការងារ​សង្គម​ជាមួយ​យុវជន​គំរូ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ នៅ​បរទេស​ចប់​ហើយ សំខាន់​ថត​បង្ហោះ​ខ្លួនឯង​ជា​សាធារណៈ​ទៀត អត់​មាន​អ្នក​លួច​ថត​យក​មក​បង្ហោះ​ទេ ។

សុំ​ទោស​លោក​ជំទាវ ដែល​នាង​ខ្ញុំ​ថ្លើមធំ​ហ៊ាន​និយាយ​ប៉ះពាល់​លោក​ជំទាវ នាង​ខ្ញុំ​លែង​ហ៊ាន​និយាយ​ទៀត​ហើយ ឋានៈ​ធំ​ផង​វីវរ​អាងខ្នង​ប្តី​ប្តឹង​ឯង​ទៀត ! កាល​នៅ​ជា​អ្នកសិល្បៈ​ដូច​សំដី​មិន​បែប​នេះ​ទេ កាល​ហ្នឹងឯង​ខំ​ការពារ​ទៀត ។ ប្អូនប្រុស​២​នាក់​ធ្លាប់​ត្រូវ​ឡាន​បើក​លឿន​ដូច​ហោះ​មក​បុក​ដល់​ចិញ្ចើម​ផ្លូវ បាក់​ជើង​ទាំង​២ ម្នាក់​កាត់​ជើង​ម្ខាង បែក​ថ្លើម បែក​ប្លោក​នោម ម្នាក់​ទៀត​បាក់ជើង​តែ​មិន​ពិការ ហើយគ្នា​កំព្រា ហើយ​ក្រ​ណាស់ កុំ​បាន​បង​ឡុ​ង តវ៉ា​ផ្នែក​ច្បាប់​ខ្លាំង​ដែរ​ទេ​កុំ​អី​គេ​សង​តែ​៣០០០​ដុល្លារ​ទេ​»​។

មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​សម្តែង​ការ​គាំទ្រ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដ្បិត​អត្ថន័យ​សារ​របស់​នាង​ក្នុង​បំណង​ល្អ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ