ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកអំបូង​លឿង​ស្រស់​របស់​កម្ពុជា​១០០​តោន​ចាប់ផ្ដើម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវ ការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចេកអំបូង​លឿង​ស្រស់​របស់​កម្ពុជា​ចំនួន​១០០​តោន ត្រូវ​បាន​រៀបចំ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវការ​លើក​ដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៩​នេះ ខណៈ​តម្រូវការ​ទីផ្សារ​ក្រៅប្រទេស​ក៏​កំពុង​មាន​ខ្ពស់​ជា​ពិសេស​នៅ​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង ។ លោក…

រាជធានី​ភ្នំពេញ ៖ ចេកអំបូង​លឿង​ស្រស់​របស់​កម្ពុជា​ចំនួន​១០០​តោន ត្រូវ​បាន​រៀបចំ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវការ​លើក​ដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៩​នេះ ខណៈ​តម្រូវការ​ទីផ្សារ​ក្រៅប្រទេស​ក៏​កំពុង​មាន​ខ្ពស់​ជា​ពិសេស​នៅ​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង ។

លោក ងិ​ន ឆាយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បានអោយ​ដឹង​ថា ចេកអំបូង​លឿង​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​អន្តរជាតិ ហើយ​កំពុង​ត្រៀម​រៀបចំ​ធ្វើការ​នាំ​ចេញ​ជា​បន្តបន្ទាប់ ចាប់ពី​ពេល​នេះ​តទៅ ។ ការ​នាំ​ចេញ​ចេកអំបូង​លឿង​ទៅ​ប្រទេស​ចិន ក៏​ត្រូវ​មានការ​បំពេញបែបបទ និង​ឯកសារ​ចាំបាច់​សំខាន់​ៗ ទាំង​ច្បាប់ និង​បច្ចេកទេស ជា​ពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ មុន​នឹង​ភាគី​ទាំង​ពីរ​សម្រេច​ចុះហត្ថលេខា ក្នុង​ការ​នាំ​ចេក​ស្រស់​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​នាំ​ចេកអំបូង​ចេញ​ទៅ​ប្រទេស​ចិន ថា​រដ្ឋាភិបាល ដែល​មាន​ក្រសួង​កសិក​កម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ ជា​សេនាធិការ បាន​ខិតខំ​ប្រឹងប្រែង គឺ​ធ្វើ​យ៉ាងណា​នាំ​កសិផល កម្ពុជា​ឲ្យ​បាន​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ ហើយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន​កសិកម្ម និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ទទួលលទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ជាក់ស្តែង​គឺ​ថ្ងៃនេះ ជាដើម ។ លោក​បន្ត​ថា​ពិត​ណាស់​លទ្ធផល​នេះ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​ចរចារ ការ​ឧបត្ថម្ភ គាំទ្រ​ទាំង​ច្បាប់ និង​បច្ចេកទេស​ពី​ភាគី​ចិន​ធ្វើ​យ៉ាងណា​ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន ហើយ​ទីបំផុត​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម​អគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈាន​ដល់​ការ​ចុះ ពិធីសារ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំ​ចេកអំបូង​លឿន​ទៅ​កាន់​ប្រទេស​ចិន​។

លោក វេ​ង សា​ខុន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា « ក្នុង​ចំណោម​១០ ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​គោ​ការណ៍​អនុញ្ញាត​នាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មាន​តែ​ក្រុមហ៊ុន​ចំនួន​០៥ មាន​ក្រុមហ៊ុន​សុវណ្ណ​រាជ​សី ឡុ​ង​ស្រេង​ហ៊ុយ​ជៀន ហ្គែ​ន​ឡែ​ន ហ្គ្រី​ន​អាយ​ឡែ​ន និង​ក្រុមហ៊ុន​ឡង​មេ​ត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាច​ធ្វើការ​នាំ​ចេញ​ចេក​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​លើក​ទី​១ បាន​ចំនួន​ជាង​១០០​តោន​នា​ថ្ងៃនេះ​» ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន បាន​ដាក់​សម្ពាធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ជាក់ស្ដែង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៩ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​ផ្លូវការ​មាន​ទំហំ​សរុប​ប្រមាណ​១​លាន​៤​សែន​តោន ក្នុង​រយៈពេល​តែ​ជាង​២​ខែ ។ នេះ​មិន​ទាន់​បូក​បញ្ចូល​ការ​នាំ​ចេញ​ក្រៅផ្លូវការ​ទៅ​កាន់​ប្រទេស​ជិតខាង ដូច​ជា​វៀតណាម និង​ថៃ​ជាដើម​នៅឡើយ​ផង ។

លោក​បាន​បន្ត​ថា « ការ​នាំ​ចេញ​ក្រៅផ្លូវការ​នៃ​កសិផល​របស់​កម្ពុជា​ទៅ​វៀតណាម ជា​ពិសេស​ការ​នាំ​ចេញ​ស្រូវ គិត​ត្រឹម​រយៈ​២​ខែ ២៣​ថ្ងៃ​នៃ​ដើមឆ្នាំ ២០១៩​នេះ មាន​ចំនួន ១​លាន​១​សែន​២​ម៉ឺន​តោន ដែល​ជា​តួលេខ​មិន​បាន​កត់ត្រា​ពី​ស្ថាប័ន​គយ » ។ លោក​បន្ត​ថា សម្រាប់​ផលិតផល​កសិកម្ម ដែល​កម្ពុជា​ផលិត​បាន​ក្នុង​ឆ្នាំ ២០១៨ និង​២០១៩​នេះ សរុប​ប្រមាណ ២៧​លាន​តោន ហើយ​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​ជាតិ​សំខាន់​គេ​ឃើញ​មានការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ចេញ​ទៅ​ក្រៅប្រទេស និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ