ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញ​បុណ្យ​កុសល​តាម​ការ​អប់រំ​ផ្លូវចិត្ត

4 ឆ្នាំ មុន

បុគ្គល​ណា​មិន​ចងចិត្ត​គយគន់ រំពៃ​សម្លឹង​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ មិន​ចងចិត្ត​គុំកួន ព្យាបាទ ប្រទូសរ៉ាយ​អ្នក​ដទៃ​, មិន​យល់​ខុស​ចាក​គន្លង​ធម៌​ដោយ​សេចក្តី​មិន​លោភលន់ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង បុគ្គល​នោះ​លោក​ហៅ​ថា​ជា​អ្នក​ឆ្លាត​ឈ្លាសវៃ​ក្នុង​កិច្ច​ទាំងពួង និង​បាន​នាម​ថា​ជា​អ្នក​ធ្វើបុណ្យ​ផ្លូវ​ចិត្តបាន​ផល​ច្រើន…

បុគ្គល​ណា​មិន​ចងចិត្ត​គយគន់ រំពៃ​សម្លឹង​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ មិន​ចងចិត្ត​គុំកួន ព្យាបាទ ប្រទូសរ៉ាយ​អ្នក​ដទៃ​, មិន​យល់​ខុស​ចាក​គន្លង​ធម៌​ដោយ​សេចក្តី​មិន​លោភលន់ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង បុគ្គល​នោះ​លោក​ហៅ​ថា​ជា​អ្នក​ឆ្លាត​ឈ្លាសវៃ​ក្នុង​កិច្ច​ទាំងពួង និង​បាន​នាម​ថា​ជា​អ្នក​ធ្វើបុណ្យ​ផ្លូវ​ចិត្តបាន​ផល​ច្រើន ។

ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួនឯង និង​អ្នក​ដទៃ​ទទួល​បាន​សេចក្តីសុខ ជីវិត​ស្រស់ថ្លា ព្រោះថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​អារម្មណ៍ល្អ និង​អាក្រក់ បើ​យើង​មិន​បាន​អប់រំ​ល្អ​ទេ ចិត្ត​នេះ​នឹង​ស្ទុះ​ទៅ​តាមតែ​ចំណង់​អារម្មណ៍ ។

កាលបើ​បុគ្គល​អប់រំ​ចិត្ត​ដោយ​ឥរិយាបថ​ទាំង​៤​បាន​ល្អ​ហើយ ពិចារណា​ឃើញ​សង្វេគ​ធម៌​ក្នុង​អសុភកម្មដ្ឋាន​ទាំងឡាយ មាន​បញ្ញា​ភ្លឺស្វាង ឲ្យ​ជា​ចិត្ត​រួច​ចាក​មន្ទិល​គ្រប់​បែប​យ៉ាង ជា​ចិត្ត​គួរ​ដល់​មគ្គផល នេះ​ហៅ​ថា ធ្វើបុណ្យ​ផ្លួ​វ​ចិត្ត​ថ្នាក់​វិបស្សនា​សមាធិ ។