ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! វៀតណាម​កំពុង​ចង់​វាយលុក​ចូល​ថៃ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា មក​ថា បើ​ទោះជា​មាន​ផលិតផល​គុណភាព​ខ្ពស់​ពិតមែន​ក្តី…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា មក​ថា បើ​ទោះជា​មាន​ផលិតផល​គុណភាព​ខ្ពស់​ពិតមែន​ក្តី ក្រុមហ៊ុននាំចេញ​របស់​វៀតណាម​ត្រូវ​តែ​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ស្ថាបនា​យីហោ និង​ស្រាវជ្រាវ​ទីផ្សារ​បន្ត​ទៀត​ដើម្បី​អាច​ចូល​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​បាន ។

គំនិត​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកជំនាញ​ក្នុង​ស​ន្និ​សិ​ទ​មួយ​កាលពី​ថ្ងៃ​អង្គា​រ៍​ដែល​មាន​គោលដៅ​ពិភាក្សា​ពី​វិធី​ដើម្បី​ឲ្យ​អាជីវកម្ម​អាច​ចូលរួម​ក្នុង​បណ្តាញ​ចែកចាយ​អន្តរជាតិ​នៃ Central Group របស់​ប្រទេស​ថៃ ។

លោក Nguyen Tuan ដែល​ជា​អនុប្រធាន​មជ្ឈមណ្ឌល​លើកតម្កើង​ការ​វិនិយោគ ​និង​ពាណិជ្ជ​កម្ម (ITPC) បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​មានឱកាស​ពាណិជ្ជកម្ម​ជា​ច្រើន​ក្នុង​នាម​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​យីហោ​វ​ផត​ណា​ម​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ចូល​ក្នុង​បណ្តាញ​ចែកចាយ​របស់​ប្រទេស​ថៃ​ខណៈ​ដែល​យីហោ​ថៃ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​វៀតណាម ។

លោក Nick Reitmeier ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន Foodhalls International Food & Alcohol Buying នៅ ក្រុមហ៊ុន​Central Food Retail Co, Ltd. ក្រោម Central Group របស់​ប្រទេស​ថៃ​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​ចង់​នាំ​ចូល​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ៗ​បន្ថែម​ពី​វៀតណាម ។

លោក​បាន​និយាយ​ថា «​ប្រទេស​វៀតណាម​មាន​ផលិតផល​គុណភាព​ខ្ពស់​ៗ​ជា​ច្រើន ប៉ុន្តែ​ខ្វះ​ចំណេះដឹង​ទាក់ទិន​នឹង​ផលិតផល​ទាំងនេះ​ក្នុង​ប្រទេស​ថៃ និង​មាន​បញ្ហា​ផ្នែក​ស្ថាបនា​យីហោ​ផលិតផល​ផង​ដែរ​»​។ លោក​បាន​បន្ថែម​ថា អាជីវកម្ម​វៀតណាម​ត្រូវ​តែ​ស្រាវជ្រាវ​បន្ត​ទៀត​ទាក់ទិន​នឹង​ទីផ្សារ​ថៃ និង​យល់​ដឹង​ថា​យីហោ​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​វៀតណាម​ប្រហែលជា​មិន​អាច​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ថៃ​ទេ ។

លោក​បាន​បន្ត​ថា អាជីវកម្ម​វៀតណាម​គួរតែ​ព្យាយាម​ចែក​ខ្លួន​ឲ្យ​ដាច់​ពី​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​ថៃ និង​បង្ហាញ​ឲ្យ​ច្បាស់លាស់​ពី​គុណភាព​ផលិតផល​ទៅ​កាន់​អតិថិជន​ថៃ ព្រមទាំង​ផ្តោត​សំខាន់​លើ​ការ​ច្នៃ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​ជាង​មុន​ផង​ដែរ​ ។

លោក Cao Minh Sang ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Santa Food Group ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា អាជីវកម្ម​វៀតណាម​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ថៃ ហើយ​ផលិតផល​វៀតណាម​ដូច​ជា​កាហ្វេ និង​គ្រាន់​ស្វាយចន្ទី​ក៏​អាច​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​ថៃ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ