ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ឡាន​ប្រើល្បិចរាន់​បត់ជើង​ធំ​…​ខណៈ​ចោរចិនញី-ឈ្មោល​កំពុង​ភ្ជង់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់ ត្រូវ​បានកសាង​សំណុំរឿង​តាម​នីតិវិធី ក្រោយកម្លាំង​នគរបាល​ស្រុក​ត្រាំកក់ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត បាន​ឃាត់ខ្លួនកាលពីវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ​ឧសភា​ ​ស្ថិតនៅ​ផ្លូវបំបែក…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់ ត្រូវ​បានកសាង​សំណុំរឿង​តាម​នីតិវិធី ក្រោយកម្លាំង​នគរបាល​ស្រុក​ត្រាំកក់ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត បាន​ឃាត់ខ្លួនកាលពីវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ​ឧសភា​ ​ស្ថិតនៅ​ផ្លូវបំបែក ក្នុងភូមិ​អង្គតាសោម ឃុំអង្គតាសោម ស្រុក​ត្រាំកក់ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្លន់​រថយន្ត​១​គ្រឿង ។

បើ​តាម​លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ចាង ជី​ន​សុ​ី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សែ​វ ជី​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ។ ពួក​គេ​ទាំង​២​នាក់ បាន​ជួល​​រថយន្ត​ឡិច​សុ​ី​ស​RX៣០០​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខភ្នំពេញ ២P-៨៩៥៩ ពណ៌​ទឹកប្រាក់ ជិះ​ចេញពី​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ ដែល​ជា​កន្លែង​ពួក​គេ​ស្នាក់​នៅ​ ។ លុះ​ទៅ​ដល់​ផ្សារ​គុម្ព​ឫស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ក៏​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ជន​រង​គ្រោះ គំរាម​ប្លន់​យក​រថយន្ត​ខណៈ​កំពុង​បើកបរ ។ ក្រោយ​មក អ្នក​បើកបរ​ដែល​ជា​ម្ចាស់​រថយន្ត ប្រើ​ល្បិច​ធ្វើ​ជា​ចង់​បត់ជើងធំ ក៏​មានការ​ប្រវាយប្រតប់​គ្នា និង​ត្រូវ​ជនជាតិ​ចិន​នោះ​ចាក់​ឲ្យ​របួស ក៏​បាន​ចេញពី​រថយន្ត ។

រីឯ​ជនសង្ស័យ​ជា​ជនជាតិចិន​ទាំង​២​នាក់ បាន​បើករថយន្ត​តាម​ផ្លូវជាតិ​លេខ​៣ មក​ដល់​ផ្លូវបំបែក​ចំណុច​ខាងលើ ក៏​ត្រូវកម្លាំង​នគរបាល​ស្រុក​ត្រាំកក់ សហការ​ជា​មួយកម្លាំង​នគរបាល​ខេត្ត​ចាប់ខ្លួន​បាន​តែ​ម្តង ។

អត្ថបទសរសេរ ដោយ