ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ព្រះ​នាង មេ​ហ្គេ​ន​ម៉ា​ឃើ​ល របស់​អង់គ្លេស​ប្រសូត​បាន​រាជបុត្រ​ដំបូង​ហើយ

4 ឆ្នាំ មុន

រាជវាំង​«​បាក់​គី​ង​ហេម​»​របស់​អង់គ្លេស​ផ្សាយ​ថា​រាជបុត្រ​ទម្ងន់​ ៣,២ ​គីឡូក្រាម​បាន​សម្រាល កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៩ ។ ព្រះ​អង្គ​ហែ​រី​មាន​ព្រះ​តំរិះ​ថា «​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដូច​ខ្ញុំ​បាន​បា​៉​ន់​ប្រមាណ…

រាជវាំង​«​បាក់​គី​ង​ហេម​»​របស់​អង់គ្លេស​ផ្សាយ​ថា​រាជបុត្រ​ទម្ងន់​ ៣,២ ​គីឡូក្រាម​បាន​សម្រាល កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៩ ។ ព្រះ​អង្គ​ហែ​រី​មាន​ព្រះ​តំរិះ​ថា «​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដូច​ខ្ញុំ​បាន​បា​៉​ន់​ប្រមាណ តើ​មាន​នារី​ច្រើន​ប៉ុនណា​នឹង​យល់​ពី​បញ្ហា​នេះ ? យើង​ទាំង​២​មាន​ក្ដី​រំភើប​បំផុត​» ។

ព្រះ​អង្គ​ហែ​រី​បន្ត​ថា «​ខ្ញុំ និង​ព្រះ​ជាយា​នៅ​មិន​ទាន់​ដាក់​ឈ្មោះ​បុត្រ​ទេ តែ​២​ថ្ងៃក្រោយ​ពី​សម្រាល​បង្ហាញ​បុត្រ​ដល់​ប្រជារាស្ត្រ​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​បានឃើញ ។ ខ្ញុំ​មាន​ភាព​ត្រេកអរ និង​មាន​កម្លាំងចិត្ត​ពី​ពលរដ្ឋ​គ្រប់​រូប វា​ជា​រឿង​អស្ចារ្យ​បំផុត យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​បានឃើញ​» ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ពី​ព្រះរាជវាំង​ឲ្យ​ដឹង​ថា «​ព្រះ​នាង​ប្រសូត​បុត្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៩ ខណៈ​ពេល Instagram ​រាជវាំង​បញ្ជាក់​ថា យើង​មាន​ភាព​ត្រេកអ​ប្រកាស​ថា ព្រះ​អង្គ​ហែ​រី និង​ព្រះ​នាង​ទ្រង់​ទទួល​បាន​បុត្រ​លើក​ដំបូង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ