ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​បិទ​ម៉ាស់​មុខ​បំបាត់​ស្នាម​អុជ

4 ឆ្នាំ មុន

នៅ​លើ​ទីផ្សារ​ស្រុក​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ពោរពេញ​ទៅ​ដោយ​ផលិតផល​ជា​ច្រើន​ដែល​សុទ្ធសឹងតែ​ឃោសនា​ថា អាច​កម្ចាត់​ស្នាម​អុជ​ៗ​លើ​ស្បែក និង​បំបាត់​បញ្ហា​ស្បែក​បាន​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ដឹង​នោះ​គឺថា ផលិតផល​ទាំង​អស់នោះ​កម្រ​នឹង​មាន​ប្រសិទ្ធភាព​ដូច​គេ​និយាយ​ណាស់ ។ ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ងាក​មក​រក​វិធី​ធម្មជាតិ​ជំនួស​វិញ​ទៅ តាម​រយៈ​អត្ថបទ​មួយ​នេះ…

នៅ​លើ​ទីផ្សារ​ស្រុក​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ពោរពេញ​ទៅ​ដោយ​ផលិតផល​ជា​ច្រើន​ដែល​សុទ្ធសឹងតែ​ឃោសនា​ថា អាច​កម្ចាត់​ស្នាម​អុជ​ៗ​លើ​ស្បែក និង​បំបាត់​បញ្ហា​ស្បែក​បាន​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ដឹង​នោះ​គឺថា ផលិតផល​ទាំង​អស់នោះ​កម្រ​នឹង​មាន​ប្រសិទ្ធភាព​ដូច​គេ​និយាយ​ណាស់ ។
ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ងាក​មក​រក​វិធី​ធម្មជាតិ​ជំនួស​វិញ​ទៅ

តាម​រយៈ​អត្ថបទ​មួយ​នេះ សូម​ណែនាំ​នូវ​វិធី​បង្កើត​ម៉ាស​បិទមុខ​មួយ​ប្រភេទ​ដែល​អាច​កម្ចាត់​ចោល​នូវ​ស្នាម អ៊ុ​ជ​ៗ​លើ​ស្បែក មុន និង​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ជាប់​ជា​និច្ច ។

គ្រឿងផ្សំ​៖
•​ដំឡូងបារាំង​មួយ​មឺ​ម
•​ទឹកក្រូច​ឆ្មារ​កន្លះ​ផ្លែ

ចូរ​យក​ដំឡូងបារាំង​មួយ​មឺ​ម​នោះ​កិន​ឲ្យ​ម៉ដ្ឋ​ធម្មតា ហើយ​ចាក់ទឹក​ក្រូចឆ្មារ​ចូល​បន្ថែម ហើយ​លាយ​វា​ឲ្យ​សប់​ក្លាយទៅជា​ល្បាយ​តែ​មួយ ។ ក្រោយ​ពី​លាយ​រួច អ្នក​អាច​យក​ម៉ាស់​នេះ​មក​បិទ​លើ​ស្បែក​មុខ ហើយ​ធ្វើ​ចលនា​លាប​វា​ជា​រង្វង់ ថ្នម​ៗ និង​ទុក​ចោល​២០​នាទី ចាំ​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ ។

ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព ចូរ​អនុវត្ត​វា​មុន​ពេល​ចូល​គេង ។ អ្នក​នឹង​មើលឃើញ​លទ្ធផល​នៅ​ពេល​អនុវត្ត​បាន​៣​យប់​ជាប់​គ្នា (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ