ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់បរិច្ចាគ​ថវិកា​ចំនួន80លាន​រៀល ជូន​កាកបាទក្រហមកម្ពុជា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ជា​គ្រឹះស្ថាន​ឈរ​លេខ​រៀង​ទី១ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ទាំង 5 នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន 80 លាន​រៀល…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ជា​គ្រឹះស្ថាន​ឈរ​លេខ​រៀង​ទី១ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ទាំង 5 នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន 80 លាន​រៀល ជូន​ចំពោះ​​កាក​បាទ​ក្រហម​ក​​ម្ពុជា ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី 156 ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធាន​បទ «​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា​» ដើម្បី​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​អនុលោម​តាម​តម្លៃ​ស្នូល​របស់​ប្រា​សាក់​ក្នុង​ការ​គាំទ្រ​សុខុមាលភាព​សង្គម ​កាលពីថ្ងៃ​ទី08 ឧសភា ។

ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម8 ឧសភា និង​អបអរ​ខួប 100 ឆ្នាំ នៃ​ការ​បង្កើត​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (1919-2019) បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​មានការ​ចូលរួម​ពី​សមាជិក​កាកបាទក្រហមកម្ពុជា សមាជិក​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល ម្ចាស់​ជំនួយ​ជាតិ និង​អន្តរជាតិ អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា និង​អ្នកតំណាង​គណៈកម្មការ​អន្តរជាតិ​កាកបាទក្រហម ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រា​សាក់​បាន​ផ្សារ​ភ្ជាប់​ខ្លួន​យ៉ាង​សកម្ម​ទៅ​នឹង​កិច្ចការ​សង្គម​ជា​ច្រើន ដើម្បី​បង្កើត​ជា​គុណ​តម្លៃ និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម និង​ស្ថាប័ន​ទាំងមូល​។

ស្រប​ទៅ​នឹង​ទស្សនៈវិស័យ និង​ភាព​ទំនួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ទៅ​នឹង​សង្គម ប្រា​សាក់​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ជា​ច្រើន ដូច​ជា សាងសង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការ​វះកាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ទិវា​អំ​ណា​ន​ជាតិ ការ​អប់រំ «​ខ្ញុំ​ស្រលាញ់​ប្រាក់​រៀល​» យល់​ដឹង​ពី​ហិរញ្ញវត្ថុ ចូលរួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​ពង្រឹងសមត្ថភាព​របស់​យុវជន និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សហគមន៍​ជាដើម​»​។

លោក សាយ សូ​នី បាន​បន្ថែម​ថា ៖ «​ប្រា​សាក់ ពិតជា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​ការ​ជួយ​ជន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ និង​វិបត្តិ​ភ័យ​ផ្សេង​ៗ ដោយ​ការ​បរិច្ចាគ​ទឹកប្រាក់​តាម​រយៈ​កាកបាទក្រហមកម្ពុជា​។ ប្រា​សាក់​សង្ឃឹមថា ការ​បរិច្ចាគ​ថវិកា​នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​កាកបាទក្រហមកម្ពុជា​កាន់តែ​មាន​លទ្ធភាព​ទូលំទូលាយ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​បន្ថែម​ទៀត​» ។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនា​គារជាតិ​នៃ​កម្ពុជា ហើយ​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​រួម​មាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹ​ម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូ​ទាំង​ប្រទេស​។

បច្ចុប្បន្ន​នេះ ការ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​គ្មាន​គណនី តាម​រយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ៕

អត្ថបទសរសេរ ដោយ