អ្ហេ​គ្នាយើង តើហ៊ានធ្វើដូច្នេះទេ…?


តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ការ​យក​កន្លាត​នៅ​រស់​ មក​ដាក់​នៅ​លើ​មុខហើយ​ថត Selfie បង្ហោះ​ហ្វេ​ស​ប៊ុ​ក គឺជា Challenge ថ្មី​មួយទៀត ដែល​អ្នកលេង​បណ្តាញ​សង្គម​ចាប់ផ្តើម​ធ្វើ​ត​ៗ​គ្នា ដើម្បី​យកឈ្នះ​ចាញ់​ជា​ការ​កំសាន្ត​ ។ តើមាននារីឬបុរស​ណាអាចធ្វើបែប​នេះបាន​ខ្លះ?

យើង​ពិបាក​នឹង​និយាយ​ណាស់​ ក្នុង​ការ​កំណត់​ប្រភព​នៃ Challenge មួយ​នេះ​។ តែ​គេ​ឃើញ​ដំបូង​បំផុត​នៅ​កាលពី​ខែ​មុន ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Alex Aung មក​ពី​មី​យ៉ា​ន់​ម៉ា ដែល​បាន​យក​សត្វ​កន្លាត​មក​មួយ​យ៉ាង​ធំ​ដាក់​នៅ​លើ​មុខ ហើយ​ថតរូប​បង្ហោះ​នៅ​លើ​គណនី​របស់​ខ្លួន ជាមួយនឹង​សារ​សរសេរ​ថា​៖ «Challenge ថ្មី​! តើ​អ្នក​អាច​ធ្វើ​បាន​ទេ?​»

គ្រាន់តែ​បង្ហោះ​ភ្លាម រូបថត​មួយ​នោះ ​ត្រូវ​បាន​គេ​ចែករំលែក (Share) ដល់​ទៅ ១៨០០០​ដង​។ អ្វី​ដែល​សំខាន់ គឺ​មនុស្ស​ជា​ច្រើន​នៅ​មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង ឥណ្ឌូ​នេ​ស៊ី ចាប់ផ្តើម​នាំ​គ្នា​ថត​ជាមួយនឹង​កន្លាត​នៅ​លើ​មុខ ដូច Alex Aung ដែរ​។ នេះ​ហើយ គឺជា​កំណើត​របស់ Cockroach Challenge​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​យក​កន្លាត​មក​ដាក់​នៅ​លើ​មុខ​បែប​នេះ​គឺ​មិនល្អ​នោះ​ទេ ដោយសារ​តែ​សត្វ​កន្លាត​ជា​ទូទៅ​រស់នៅ​ក្នុង​បរិស្ថាន​កខ្វក់ ដែល​អាច​ធ្វើ​ឱ្យ​យើង​មាន​អាលែកហ្ស៊ី និងកើត​ហឺត​បាន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ