ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​៖ ក្រុមហ៊ុន​កម្ពុជា​ចំនួន ២០ ត្រូវ​បាន​អា​មេ​រិ​ក លុប​ចេញពី​បញ្ជី​នាំ​ទំនិញ​ចូល តែ​មាន​ផល​ប៉ះពាល់​តិចតួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​នាំ​ផលិតផល​ចំណីអាហារ​របស់​ប្រទេស​កម្ពុជា​ចូល​សហរដ្ឋអាមេរិក​ចំនួន ២០ ត្រូវ​បាន​អាជ្ញាធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក ហៅ​កាត់​ថា (U.S.FDA) សម្រេច​លុបឈ្មោះ​ចេញ ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លូ​ន​សម្រាប់​ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​នាំ​ផលិតផល​ចំណីអាហារ​របស់​ប្រទេស​កម្ពុជា​ចូល​សហរដ្ឋអាមេរិក​ចំនួន ២០ ត្រូវ​បាន​អាជ្ញាធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក ហៅ​កាត់​ថា (U.S.FDA) សម្រេច​លុបឈ្មោះ​ចេញ ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លូ​ន​សម្រាប់​ឆ្នាំ ២០១៩ នាំ​ឲ្យ​ចំនួន​ក្រុមហ៊ុន​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន​តែ ៣៦ ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ០៦ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ទីតាំង​ផលិត ចំណីអាហារ​ជាមួយ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ចំនួន ២០% ដូច្នេះ​ចំនួន ៥៦​ក្រុមហ៊ុន មក​ត្រឹមតែ ៣៦​ក្រុមហ៊ុន ដែល​បណ្ដាល​មក​ពី U.S.FDA លុប ចេញពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន​ដោយ​ពុំ​បាន ជូនដំណឹង​ពី​ការ​ចុះបញ្ជី​ឡើង​វិញ​» ។ ក្រសួងពាណិជ្ជកម្ម ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ទីតាំង​ផលិត​ចំណីអាហារ​ជាមួយ​អាជ្ញារ​ធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ចំនួន ២០% រវាង​ខែធ្នូ​ឆ្នាំ ២០១៨ និង​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​នោះ​ជា​ពិសេស​ចំនួន​ដែល​បញ្ជី​ពី​ប្រទេស​កម្ពុជា មានកា រ​ធ្លាក់​ចុះ​ពី ចំនួន ៥៦​ក្រុមហ៊ុន​មក​៣៦ ក្រុមហ៊ុន ដែល​បណ្ដាល​មក​ពី U.S. FDA លុប​ចេញពី​ប្រពន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន ដោយ​ពុំ​បាន​ជូនដំណឹង​ពី​ការ​ចុះបញ្ជី​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​កាល ពី​ថ្ងៃ​ទី​៣១ ខែធ្នូ​ឆ្នាំ​២០១៨​។
សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បញ្ជាក់​ជូន​ទៅ​ម្ចាស់​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​លុបឈ្មោះ​ចេញពី​បញ្ជី​មិន​ឲ្យ​នាំ​ចូល​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​ថា «​ដើម្បី​ជៀសវាង​នូវ​ការ​ឃាត់ឃាំង ឬ សកម្មភាព​និយ័ត​កម្ម​ផ្សេង​ៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិក នឹង​សម្របសម្រួល​ផ្ដល់​សេវា​ផ្ទៀងផ្ទាត់​ដោយ​ឥត​ថ្លៃ​ចំពោះ​ការ​ចុះបញ្ជី​ទីតាំង​ផលិត ចំណីអាហារ​ឡើង​វិញ សម្រាប់​សុពលភាព ឆ្នាំ​២០១៩ ជាមួយ U.S. FDA ទើប​អាច​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំ​ចូល និង​ចែកចាយ​នៅ​អា​មេ​រិ​កបាន​» ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​នាំ​ចូល​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​មាន​បំណង​ចុះបញ្ជី​ទីតាំង​អាហារ​ជាមួយ​U.S FDA ធ្វើការ ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន Registrar Corp​។ លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៧ ខែឧសភា ម្សិលមិញ​ថា ការ​ធ្វើ​លិខិត​នេះ​ឡើង ដោយ​យោ​តាម​លិខិត​របស់​ស្ថានទូត​យើង​នៅ​សហរដ្ឋអាមេរិក ។ នៅ​កម្ពុជា​អត់​មានឈ្មោះ​ក្រុមហ៊ុន​ទាំង​២០​នោះ​ទេ ។

យ៉ាងណាមិញ លោក ស៊ា​ង ថៃ បញ្ជាក់​ថា​ការ​លុបឈ្មោះ​ក្រុមហ៊ុន​ទាំង​២០ វា​មិនមែន​បណ្តាល​មក​ពី​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ ដោយ​គ្រាន់តែ​ជា​នីតិវិធី​របស់​គេ គឺ​នៅ​ក្នុង​មួយ​ឆ្នាំ​គេ​តម្រូវ​ឱ្យ​យើង​ចុះបញ្ជី​ឡើង​វិញ​ជា​ថ្មី (Renew) ។ ដោយសារ​គាត់​ខកខាន​ក្នុង​ការ​ចុះបញ្ជី​ឡើង​វិញ តែ​ក៏​មាន​ក្រុមហ៊ុន​មួយ​របស់​អា​មេ​រិ​ក​ដូច​បាន​បង្ហាញ​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង គាត់​ជា​អ្នកសម្របសម្រួល​លើ​កិច្ចការ​នេះ »​។ នៅ​ពេល​សាកសួរ​ថា ពេល​អា​មេ​រិ​ក​លុប ឈ្មោះ​ក្រុមហ៊ុន​ទាំង​២០ បែប​នេះ​វា​មាន​ផល​ប៉ះពាល់​អ្វីខ្លះ0x017d7 លោក ស៊ា​ង​ថៃ មាន​ប្រសាសន៍​ថា​៖ «​ពិតជា​មានការ​ប៉ះពាល់ ។ តែបើ​រក​ក្រុមហ៊ុន​ទាំងនេះ បើ​ទៅ​បើក​មើល​ឈ្មោះ ឬ​ទៅ​មើល​ការ​នាំ​ចេញ​របស់​ពួក​គាត់ ខ្ញុំ​ជឿ​ថា​ពួក​គាត់​នាំ​ចេញ​បាន​មិនសូវ​ច្រើន​ប៉ុន្មាន​នោះ​ទេ​។ បើ​ក្រុមហ៊ុន​គាត់​នាំ​ចេញ​បាន​ទៅ​ច្រើន គាត់​ពិតជា​មានការ​យកចិត្តទុកដាក់ ឬ​តាម​ចុះបញ្ជី​ឡើង​វិញ​មិន​ឱ្យ​គេ​ដកសិទ្ធិ​បណ្តោះអាសន្ន​នោះ​ទេ​»​។

តាម​មន្ត្រី​អ្នកនាំពាក្យ នៅ​ពេល​កន្លង​មក​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ទាំង​៥៦ មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ។ តែបើ​និយាយ​កសិផល​ដែល​កម្ពុជា​នាំ​ទៅ​អា​មេ​រិ​ក​ស្ថិត​ក្នុង​រង្វង់​២៥​លាន​ដុល្លារ ដែល​ក្នុង​នោះ​មុខទំនិញ​នាំមុខ​គេ​រួម​មាន​: ស្រូវ (១ លាន​ដុល្លារ​) កៅស៊ូ​និង​ផលិតផល​សម្ព័ន្ធមិត្ត (១៦២ ពាន់​ដុល្លារ​) អាហារ​សម្រន់ (១៦២ ពាន់​ដុល្លារ​) ផ្លែ​ឈើ​និង​បន្លែ​កែ​ច្នៃ (១៥២ ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង គ្រឿងទេស ($ ៥៦ ពាន់​ដុល្លារ​) ។
សូម​បញ្ជាក់​ថាបើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័​របស់ Registrar Corp បាន​ពន្យល់​បញ្ជាក់​នូវ​នីតិវិធី​នៃ​ការ​លុប​យ៉ាង​ដូច្នេះ​ថា «​ជា​ធម្មតា​ក្រុមហ៊ុន​ទាំងឡាយ​គឺ​ត្រូវ​បាន​លុប​ចេញ ដោយសារ​តែ​ការ​បរាជ័យ​ក្នុង​ការ​បន្ត​ការ​ចុះបញ្ជី​ប្រចាំឆ្នាំ​របស់​ពួក​គេ​ជាមួយ FDA ។ ដូច្នេះ អាជ្ញាធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក​ស្នើ​សុំ​ឱ្យ​គ្រឹះស្ថាន​វេជ្ជសាស្ត្រ​ធ្វើការ​បន្ត​ការ​ចុះបញ្ជី​របស់​ពួក​គេ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ១ និង​ថ្ងៃ​ទី ៣១ ខែធ្នូ នៃ​រៀង​រាល់​ឆ្នាំ​។ ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ FDA តា​តាម​ធម្មតា នឹង​លុប​ចេញ​នូវ​គ្រឹះស្ថាន​ដែល​មិន​សុំ​បន្ត​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​» ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី ៦៦ របស់​សហរដ្ឋអាមេរិក​ជាមួយនឹង​ពាណិជ្ជកម្ម​សរុប​ចំនួន ២៤០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ។ ការ​នាំ​ចេញ​ទំនិញ​សរុប​មាន​ចំនួន ៤៤៧ លាន​ដុល្លារ​។ អា​មេ​រិ​ក​ទទួល​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ដែល​ក្នុង​នោះ​ផលិតផល​កសិកម្ម​មាន​ចំនួន ២៤ លាន​ដុល្លារ​ការ​នាំ​ចូល​ទំនិញ​សរុប ។ ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​សហរដ្ឋអាមេរិក​ជាមួយ​កម្ពុជា​មាន​ចំនួន ៣,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ហៅ​កាត់​ថា VOA បាន​ស្រង់​សម្តី បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន Registrar Corp ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដោយ​បាន​បញ្ជាក់​ថា លោកស្រី​បាន​បន្ថែម​ថា​អ្នកស្រី​មិន​បានដឹង​មូលហេតុ​អ្វី​ដែល​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ចុះបញ្ជី​ឡើង​វិញ​ទេ​។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ការ​លុបឈ្មោះ​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្នើ​ច្បាប់ពាណិជ្ជកម្ម​ដែល​សមាជិក​សភា​និង​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​បាន​ស្នើ​ឡើង​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ផលិតផល​របស់​កម្ពុជា​ទេ ដែល​ក្នុង​នោះ​គឺ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល ដែល​កម្ពុជា​នាំ​ចូល​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ជាង ៤០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ