ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​ខែ​រន្ទះបា.ញ់ និង​ខ្យល់​កន្ត្រាក់​កើតឡើង​៦២​លើក​ស្លា.ប់​មនុស្ស​១២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់ របួស​៣០​នាក់ ក្នុង​ខែមេសា ឆ្នាំ​២០១៩ នេះ បើ​យោង​តាម​រាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។…

រាជធានី​ភ្នំពេញ ៖ គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់ របួស​៣០​នាក់ ក្នុង​ខែមេសា ឆ្នាំ​២០១៩ នេះ បើ​យោង​តាម​រាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​ខែមេសា ឆ្នាំ​២០១៩ រួម​មាន​កើត​មាន​ចំនួន​៦២​លើក នៅ​មូលដ្ឋាន​ខេត្ត​ចំនួន​១៩ ។

ដែល​ការ​ខូចខាត​មាន ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ​៣៧៤​ខ្នង ផ្ទះ​របើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន​២១៨០​ខ្នង របើក​ដំបូល​សាលារៀន​១២​អគារ រោង​ម៉ាស៊ីនកិនស្រូវ រោង​ស្តុក​កសិផល​២ រលំ​បាក់​បង្គោល​ភ្លើង​១២​ដើម បណ្តាល​ឲ្យ​រង​គ្រោះ​ស្លាប់​១​នាក់ និង​របួស​១៤​នាក់ ។ រង​គ្រោះ​រន្ទះបាញ់​ស្លាប់​១១​នាក់ របួស​១៦​នាក់ ងាប់​គោក្របី​១៨​ក្បាល និង​ខូចខាត​ផ្ទះ​២​ខ្នង ។ ដោយឡែក​រង​គ្រោះ​អគ្គិភ័យ​ក្នុង​ខែមេសា ឆ្នាំ​២០១៩ កើត​មាន​ចំនួន​៤៨​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​១៥ បណ្តាល​ឲ្យ​ខូចខាត​ឆេះ​ផ្ទះ​ចំនួន​៥១​ខ្នង តូប​លក់ដូរ​៣ ចំការ​កៅស៊ូ​៥៣០​ហិ​កតា (​ខេត្តកំពង់ធំ​) ឆេះ​ព្រៃ​លិច​ទឹក​២​កន្លែង ចំការ​ដំណាំ​១១​ហិ​កតា និង​ឆេះ​ស្រូវ​ក្នុង​ជង្រុក​៣​តោន ។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ខែ គិត​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​ដល់​ចុង​ខែមេសា ឆ្នាំ​២០១៩ មាន​អគ្គិភ័យ​កើតឡើង​ចំនួន​៣៤៤​លើក នៅ​ទូ​ទាំង​ប្រទេស​ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ របួស​៣២​នាក់ និង​បាន​ឆេះ​ផ្ទះ​សរុប​ចំនួន​៣៧​ខ្នង ។ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ច្រើន​ជាងគេ ខណៈ​ខេត្ត​ត្បូងឃ្មុំ​កើតឡើង និង​ខូចខាត​តិច​ជាងគេ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​កើតឡើង​ភាគច្រើន​ផ្តើម​ពី​ការ​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី គឺ​មាន​៤១% ខណៈ​ផ្តើម​ចេញពី​ភ្លើងចង្ក្រាន​គ្រប់​ប្រភេទ និង​ភ្លើងទៀន ធូប​មាន​ចំនួន​៣៧%​ហើយ​២២%​ទៀត មិនដឹង​មូលហេតុ​ច្បាស់លាស់ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ