ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​គូស្នេហ៍​រំភើប​សូ​ម្បី​អ្នកគាំទ្រ​ក៏​រំជើបរំជួល​ក្រោយ​តារា​ស្រី​ដ៏​ល្បី​រូប​នេះ​បាន​ធ្វើ​រឿង​១

4 ឆ្នាំ មុន

ខេ​លី ជេន​ន័​រ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​ដ៏​ល្បី​នៅ​លើ​ពិភព​ភព​លោក​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ក្ដី​រំភើប​ក្នុង​ពេល​នាង​បាន​បង្ហោះ​រូប​នំ​ខេ​ក​មាន​សរសេរ​អក្សរ​ថា​«​ប្ដី​» នៅ​ក្នុង​ពិធី​ខួបកំណើត​របស់​លោក​ត្រា​វី​ស ស្កុ​ត (Travis Scot) ជា​គូស្នេហ៍ មាន​ន័យ​ថា​ពួក​គេ​ប្រហែលជា​បាន​រៀប​ការ​រួចរាល់…

ខេ​លី ជេន​ន័​រ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​ដ៏​ល្បី​នៅ​លើ​ពិភព​ភព​លោក​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ក្ដី​រំភើប​ក្នុង​ពេល​នាង​បាន​បង្ហោះ​រូប​នំ​ខេ​ក​មាន​សរសេរ​អក្សរ​ថា​«​ប្ដី​» នៅ​ក្នុង​ពិធី​ខួបកំណើត​របស់​លោក​ត្រា​វី​ស ស្កុ​ត (Travis Scot) ជា​គូស្នេហ៍ មាន​ន័យ​ថា​ពួក​គេ​ប្រហែលជា​បាន​រៀប​ការ​រួចរាល់ ។

នាង ​ខេ​លី​ កំពុង​ស្ថិត​ក្នុង​ក្ដី​រំភើប​ជាមួយ​លោក​ស្កុ​ត ហើយ​មាន​មនុស្ស​ជា​ច្រើន​រំពឹង​ថា ពួក​គេ​នឹង​រៀប​ការ ក្រោយ​ពី​មានកូន​គ្នា​ម្នាក់​ឈ្មោះ «Stormi» ។

នៅ​ក្នុង​រូបថត​បាន​បង្ហាញ​ថា​តារា​ម៉ូ​ដ​អាយុ​២១​ឆ្នាំ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ឈុត​ជា​វីរនារី ខណៈ​ពេល​លោក​ស្កុ​ត​បាន​តែងខ្លួន​យ៉ាង​ស្រស់​ស្អាត​ជា​វីរបុរស ។

ពិធី​ខួបកំណើត​នេះ​អ្នក​ទាំង​២​បាន​រំលេច​ដោយ​ភាព​លេចធ្លោ​បែប​វីរបុរស​-​វីរនារី និង​ជា​រឿង​ដ៏​ចាប់អារម្មណ៍​មួយ​មាន​នំ​ខេ​ក​ប្រគល់​ជូន​លោក​ស្កុ​ត​ដោយ​មាន​អត្ថបទ​ថា «​រីករាយ​ថ្ងៃកំណើត​ប្ដី​» ប្រៀប​ដូច​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​រៀប​ការ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ