ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​៤​យ៉ាង​របស់​នារី​ទាក់ចិត្ត​បុរស

4 ឆ្នាំ មុន

រូប​ស​ម្ប​តិ្ត​ខាងក្រៅ​របស់​មនុស្ស​ម្នាក់​មិនមែន​បង្ហាញ​នូវ​រឿង​គ្រប់យ៉ាង​ទាក់ទង​នឹង​ចំណងស្នេហា​ឡើយ ។ ការ​ដែល​មាន​តុល្យភាព​រវាង​អត្ត​ចរិត​ខាង​រាង​កាយ និង​លក្ខណសម្បត្តិ​គឺជា​រឿង​ល្អ​បំផុត ។ បុរស​ម្នាក់​ច្រើន​តែ​លង់​ស្រឡាញ់​មនុស្ស​ស្រី​ដោយសារ​តែ​លក្ខណសម្បត្តិ​ជា​ច្រើន​របស់​នាង ។ យ៉ាងណាមិញ​វា​មិន​មាន​អំណះអំណាង​ណាមួយ​ច្បាស់លាស់​ថា បុរស​ម្នាក់​អាច​ស្រឡាញ់​អ្នក​នោះ​ទេ ប៉ុន្តែ​លក្ខណៈ​បួន​យ៉ាង​របស់​មនុស្ស​ស្រី​ខាងក្រោម​នេះ…

រូប​ស​ម្ប​តិ្ត​ខាងក្រៅ​របស់​មនុស្ស​ម្នាក់​មិនមែន​បង្ហាញ​នូវ​រឿង​គ្រប់យ៉ាង​ទាក់ទង​នឹង​ចំណងស្នេហា​ឡើយ ។ ការ​ដែល​មាន​តុល្យភាព​រវាង​អត្ត​ចរិត​ខាង​រាង​កាយ និង​លក្ខណសម្បត្តិ​គឺជា​រឿង​ល្អ​បំផុត ។ បុរស​ម្នាក់​ច្រើន​តែ​លង់​ស្រឡាញ់​មនុស្ស​ស្រី​ដោយសារ​តែ​លក្ខណសម្បត្តិ​ជា​ច្រើន​របស់​នាង ។

យ៉ាងណាមិញ​វា​មិន​មាន​អំណះអំណាង​ណាមួយ​ច្បាស់លាស់​ថា បុរស​ម្នាក់​អាច​ស្រឡាញ់​អ្នក​នោះ​ទេ ប៉ុន្តែ​លក្ខណៈ​បួន​យ៉ាង​របស់​មនុស្ស​ស្រី​ខាងក្រោម​នេះ ទំនងជា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្រឡាញ់​បាន ។

១-ភាព​ជា​មនុស្ស​ស្រី ៖ បុរស​ភាគច្រើន​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ស្រី​ពិត​ៗ ព្រោះថា គ្រប់យ៉ាង​ដែល​មនុស្ស​ស្រី​ប្រភេទ​នេះ​សម្តែង​ចេញ​មក​ខាងក្រៅ​ច្រើន​តែ​ផ្តល់​នូវ​ភាព​ទាក់ទាញ និង​ចូល​ចិត្ត​ពី​មនុស្ស​ប្រុស ។

២-រូប​សម្រស់ ៖ រឿង​នេះ​មិនមែន​មាន​ន័យ​ថា​រូប​សម្រស់​រាង​កាយ​ទេ តែ​ជា​រូប​សម្រស់ ឬ​ភាព​ស្រស់​ស្អាត​ខាង​អារម្មណ៍ អត្ត​ចរិត កាយវិការ និង​លក្ខណសម្បត្តិ​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​លង់​ស្រឡាញ់​អ្នក ។ មនុស្ស​ប្រុស​ច្រើន​តែ​កត់សម្គាល់​ទៅ​លើ​ភាព​ទន់ភ្លន់ ភាព​វៃឆ្លាត និង​ការ​ពិចារណា​របស់​នាង ។ នេះ​ហើយ​គឺជា​រូប​សម្រស់​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​បុរស​លង់​ស្រឡាញ់ ។

៣-ភាព សាមញ្ញ​ៗ ៖ ជា​ទូទៅ​មនុស្ស​ប្រុស​មិន​លង់​ស្រឡាញ់​ជាមួយ​មនុស្ស​ស្រី​ដែល​តុបតែង​ខ្លួន​ខ្លាំង ឬ​មាន​ភាព​លំបាក​ខាង​រស់នៅ​ច្រើន​នោះ​ទេ ។ ស្ត្រី​ដែល​មាន​ភាព​លំបាក​បែប​នេះ​មិន​ដែល​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​ឡើយ ។ សម្រាប់​មនុស្ស​ស្រី​ដែល​ស៊ី​វី​ល័យ​ពេក​ក៏​តែងតែ​បង្ហាញ​ចរិតលក្ខណៈ​មិន​ចូល​ចិត្ត​នូវ​រឿង​គ្រប់យ៉ាង​ដែរ​។ អ្វី​ដែល​មនុស្ស​ប្រុស​ចង់បាន​នោះ គឺ​មនុស្ស​ស្រី​សាមញ្ញ​ម្នាក់​ដែល​មិន​ចាំបាច់​ត្រូវការ​លេង​ស្តាយ​សក់ តុបតែង​ខ្លួន ឬ​ត្រូវការ​របស់ ប្រេ​ន​ៗ​ច្រើន​នោះ​ទេ​។

៤-មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ៖ មនុស្ស​ស្រី​អាច​នឹង​មាន​មន្ត​ស្នេហ៍​បាន គឺជា​មនុស្ស​ស្រី​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង​។ ស្ត្រី​មិន​ចាំបាច់​មាន​សម្រស់​ស្រស់​ស្អាត ឬ​រាង​កាយ​ល្អ​ឥត​ខ្ចោះ​ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឡើយ​។ អ្នក​អាច​នឹង​សប្បាយចិត្ត និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បាន​ដោយ​គ្រាន់តែ​បង្កើត​ជា​គោលដៅ​ច្បាស់លាស់​មួយ​ក្នុង​ជីវិត​គឺ​គ្រប់គ្រាន់​ហើយ ។

មនុស្ស​ប្រុស​មិនមែន​គ្រាន់តែ​យកចិត្តទុកដាក់​ទៅ​លើ​រូបរាង​ខាងក្រៅ​របស់​អ្នក​ទេ ពួក​គេ​ក៏​ត្រូវការ​ពិនិត្យ​ទៅ​លើ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក និង​ភាព​ទាក់ទាញ​របស់​អ្នក​ដែរ​។ ដូច្នេះ​មុន​ពេល​ធ្វើខ្លួន​មាន​រាង​កាយ​ល្អ​ឥត​ខ្ចោះ​នោះ ចូរ​ធ្វើ​យ៉ាងណា​មាន​សុខភាព​ល្អ ភាព​ជា​មនុស្ស​ស្រី មាន​ភាព សាមញ្ញ​ៗ​ក្នុង​ការ​រស់នៅ និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ