ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​ខ្នង​មាន​អ្នកធំ​ហើយ ទើប​ថ្លើមធំ​ហ៊ាន​ធ្វើ​បែប​នេះ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឃ្លាំង​មួយ​កន្លែង​លួចលាក់​ស្តុ​ប​ឈើប្រណិត​ប្រភេទ សុ​ក្រំ និង​កកោះ​រាប់រយ​កំណាត់ ដែល​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​អ្នក​ដឹក​តាម​ម៉ូតូ​តាម​រថយន្ត​មក​ស្តុ​ប​ទុក​ក្នុង​ឃ្លាំង​នោះ​ដោយ​ខុសច្បាប់​ក្នុង​បំណង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ចំរុះ​របស់​ខេត្ត​ធ្វើការ​បង្ក្រាប​រឹបអូស​យក​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ការ​ចុះ​បង្ក្រាប​ឃ្លាំង​ឈើ​មួយ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២.៣០​នាទី​ថ្ងៃ​ទី​០៥​ខែឧសភា​ឆ្នាំ​២០១៩​ស្ថិត​នៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង…

ខេត្តរតនគិរី ៖ ឃ្លាំង​មួយ​កន្លែង​លួចលាក់​ស្តុ​ប​ឈើប្រណិត​ប្រភេទ សុ​ក្រំ និង​កកោះ​រាប់រយ​កំណាត់ ដែល​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​អ្នក​ដឹក​តាម​ម៉ូតូ​តាម​រថយន្ត​មក​ស្តុ​ប​ទុក​ក្នុង​ឃ្លាំង​នោះ​ដោយ​ខុសច្បាប់​ក្នុង​បំណង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ចំរុះ​របស់​ខេត្ត​ធ្វើការ​បង្ក្រាប​រឹបអូស​យក​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។

ការ​ចុះ​បង្ក្រាប​ឃ្លាំង​ឈើ​មួយ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២.៣០​នាទី​ថ្ងៃ​ទី​០៥​ខែឧសភា​ឆ្នាំ​២០១៩​ស្ថិត​នៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ ចុះ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​លើក​ទី​១​បន្ទាប់​ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយៈ​នេះ ។

មេ​ឈ្មួញ​ដែល​ថ្លើមធំ​ហ៊ាន​លួចលាក់​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់​យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ខាងលើ រាប់រយ​កំណាត់​ដែល​មានមុខ​កាត់​២៥​សង់ទីម៉ែត្រ​បួន​ជ្រុង ប្រវែង​១.២​ម៉ែត្រ ដែល​ក្នុង​បំណង​រង​ចាំ​ឱកាស​ដើម្បី​ដឹក​ចេញ​បន្ត​ទៅ​ប្រទេស​វៀតណាម​តែ​ត្រូវ​បែកការ​ណ៍ហើយ​ក៏​បង្ក្រាប​តែ​ម្តង ។

តាម​ប្រភព​បង្ហើប​ថា មេ​ឈ្មួញ​ដែល​ប្រហើ​ន​ហ៊ាន​ប្រមូល​ទិញ​ឈើប្រណិត​ទាំងនោះ​គឺ​មាន អាង​នៅ​ពីក្រោយ​ជា​អ្នកធំ​ទើប​ហ៊ាន​ប្រមូល​ទិញ​ឈើ​យក​មក​ស្តុ​ប​លាក់​ទុក​ក្នុង​ឃ្លាំង​នៅ​កណ្តាល​ក្រុង​បាន​លុង​បែប​នេះ ហើយ​ក៏​បាន​រត់ការ​ស្ទើរ​គ្រប់​សមត្ថកិច្ច​អស់​ខ្លះ​ហើយ​ដែរ​តែ​សមត្ថកិច្ច​ខ្លះ​ចរចារ​មិន​ត្រូវ​ថ្លៃ​ក៏​បង្ក្រាប​យក​ស្នារ​ដៃ​វិញ​ផង និង​ជា​ការ​ប្រមា​ន​ដល់​ឈ្មួញ​ផ្សេង​ឱ្យ​ដឹងផង​ដែរ ។

ក្នុង​ហេតុការណ៍​បង្ក្រាប​ឈើ​ដោយ​ខុសច្បាប់​នោះ​គេ​បាន​សង្កេត​ឃើញ​ម្ចាស់ផ្ទះ​ព្យាយាម​ចាក់​សោរ​ឃ្លាំង​ហើយ​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ហាក់ដូចជា​បាន​ទទួល​ដំណឹង​ជា​មុន​នោះ​ផង​ដែរ ។ ក្រោយ​ពី​បង្ក្រាប់​ឈើ​ខុសច្បាប់​ទាំងនោះ​ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ដឹក​ជញ្ជូន យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រង​ចាំ​ហៅ​ម្ចាស់​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ព្រៃឈើ និង​កសាង​សុំ​ណំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ