ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​មានអី​សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​ព្រោងព្រាត​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​ប៉ុស្តិ៍​ក្រាំង​ម្កាក់ និង​ប៉ុស្តិ៍​សំរោង​លើ បាន​ធ្វើការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ចាប់ខ្លួន​បុរស​អ្នក​ជល់​មាន់បាន​ចំនួន​៤​នាក់ ព្រមទាំង​មាន់​២​ក្បាល និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​ប៉ុស្តិ៍​ក្រាំង​ម្កាក់ និង​ប៉ុស្តិ៍​សំរោង​លើ បាន​ធ្វើការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ចាប់ខ្លួន​បុរស​អ្នក​ជល់​មាន់បាន​ចំនួន​៤​នាក់ ព្រមទាំង​មាន់​២​ក្បាល និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុង​ព្រៃ​ឫស្សី​ខាងក្រោយ​ភូមិ​ស្វាយ​ឧត្តម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​ដែល​ជា​អ្នក​ជល់​មាន់ និង​ជា​អ្នក​ទៅ​ឈរ​មើល​គេ​លេង​ទាំង​៤​នាក់​នោះ​រួម​មាន​១-​ឈ្មោះ​អឿ​ន សំ​អ៊ុ​ន អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​ជា​អ្នក​ជល់​មាន់​កម្មករ​រោងចក្រ ២-​ឈ្មោះ​ឈាង ភ័​ក្រ​ទ្រី អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​ជល់​មាន់ ៣-​ឈ្មោះ​មិត សំបូ អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ជា​អ្នក​ឈរ​មើល​គេ​ជល់​មាន់ ហើយ​អ្នក​ទាំង​៣ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នក​ឈរ​មើល ។ ៤-​ឈ្មោះ​ម៉ូត ថន អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​គ្រូបង្រៀន​នៅ​ភូមិ​ប្រិ​យ​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ជា​អ្នក​ឈរ​មើល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​នោះ គឺ​ជាក់ស្ដែង​ក្នុង​ខណៈ​ពេល​ដែល​បុរស​ទាំងនោះ​កំពុង​តែ​ជួបជុំ​គ្នា​ជល់​មាន់ ដោយ​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ ជិន ជន ជា​អ្នក​រៀបចំ​ឡើង និង​យក​តុង​ពី​អ្នក​ដែល​យក​មាន់​ទៅ​ជល់​នៅ​សង្វៀន​ខាងលើ ។ ពេល​នោះ​ត្រូវ​បាន​អ្នក​ភូមិ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​តែ​ម្ដង ហើយ​ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​លុយ​រៀល​ចំនួន​៣០​ម៉ឺន​រៀល និង​១៧០​ដុល្លារ ទូរស័ព្ទ​ម៉ាក​OPPO២​គ្រឿង និង​ម៉ា​កវី​វូ​១​គ្រឿង ។ អង្រុត​ក្រុងមាន់​១ និង​ឧ​បករ​១​ចំនួន ។

បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អឿ​ន​សំ​អ៊ុ​ន បាន​សារភាព​ថា ខ្លួន​បាន​យក​មាន់​ទៅ​ជល់​ដាក់​លុយ​ចំនួន​៤៥​ម៉ឺន​រៀល ហើយ​មាន់ខ្លួន​ជល់​ឈ្នះ​ទើបតែ​បាន​១​គូ ស្រាប់តែ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ចាប់ខ្លួន​តែ​ម្តង ។ ហើយ​ការ​ជល់​មាន់​មានឈ្មោះ​ជិន ជុន ជា​រៀបចំ និង​អ្នក​យក​តុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ