ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត252នាក់ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ថ្ងៃបុណ្យវិសាខបូជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​២៥២​នាក់​ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៣ បាន​ត្រូវ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា​ឆ្នាំ​នេះ ។ ​លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិធម៌…

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​២៥២​នាក់​ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៣ បាន​ត្រូវ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា​ឆ្នាំ​នេះ ។ ​លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិធម៌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ ឧសភា ក្រសួងយុត្តិធម៌​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ការ​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើក​លែ​ក​ទោស​ទណ្ឌិត​សម្រាប់​ថ្ងៃ​បុណ្យ​វិសាខបូជា ។លោក ​បន្ត​ថា កិច្ចប្រជុំ​ប្រារព្ធ​ធ្វើ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌​ក្រោម​អធិបតីភាព​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​សម្រាប់​ការ​លើកលែង​និង​បន្ធូរ​បន្ថយទោស ។

លោក​បន្ថែម​ថា កិច្ចប្រជុំ​នេះ​ដើម្បី​ពិនិត្យ​លើសំណើសុំ​អនុគ្រោះ​ទោស​របស់​គណៈកម្មការ​រាជធានី​-​ខេត្ត មក​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៣(​ម​១+​ម​៣+​ម​៤) ដែល​បាន​ស្នើ​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា​ឆ្នាំ ២០១៩​នេះ លើ​បញ្ជី​ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប​២៥២​នាក់​(​ស្រី​១៦​នាក់​)​ ។ សូម​ជម្រាប​ថា បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​ក្រឹត្យច្បាប់​បាន​កំណត់​ចំពោះ​ទណ្ឌិត​ដែល​អាច​បន្ធូរ​បន្ថយទោស​គឺ​ត្រូវ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធ​ធនាគារ​បាន​១​ភាគ៣​នៃ ​ទោស​សរុប​ទាំងមូល និង​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣​នៃ​ទោស​ទាំងមូល​នឹង​ត្រូវ​បាន​ទទួល​ការ​លើកលែងទោស ។

កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងមក ទណ្ឌិត​ចំនួន​៤៦០​នាក់​មក​ពី​ពន្ធនាគារ​រាជ​ធានី​-​ខេត្ត​ចំនួន​១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​បាន​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស ។ ក្រោយ​ពី​ពិនិត្យ​និង​វាយ តម្លៃ​រួច មាន​ទណ្ឌិត​ចំនួន​១៣៤​នាក់​ត្រូវ​បាន​លើកលែង​និង​បន្ធូរបន្ថយ ទោស សម្រាប់​ឱកាស​បុណ្យ ចូល ឆ្នាំ​ប្រពៃណី​ជាតិ ។ក្នុង​ចំណោម​ទណ្ឌិត​ទាំង​អស់នោះ បាន​ត្រូវស្នើ​បន្ថយទោស​៦​ខែ​ចំនួន​៥៧​នាក់​(​ស្រី​៦​នាក់​)ស្នើ​បន្ថយទោស​៩​ខែ​ចំនួន​១៩​នាក់​(​ស្រី​២​នាក់​)ស្នើ​បន្ថយទោស​១២​ខែ​ចំនួន​៤០​នាក់​(​ស្រី​១៧ នាក់​) ស្នើ​បន្ថយទោស​ពី​មួយ​ជីវិត​មក​ត្រឹម​២០​ឆ្នាំ​ចំនួន​២​នាក់​(​ស្រី​២​នាក់​) និង​ស្នើ​លើកលែងទោស​ចំនួន ១៦​នាក់​(​ស្រី​១​នាក់​)​។

កាលពី​ថ្ងៃ​ទី​៤ ខែមេសា​កន្លង​មកនេះ លោកសុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋា​ន​អយ្យការ នៃ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​ចំណោម​ទណ្ឌិត​ទាំងអស់នោះ គឺ​មាន​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​សរុប​២.៤៤១​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ​៤៤​នាក់ និង​ស្ត្រី​មានកូន​តាម​ម្តាយ​១២៦​នាក់ ។ទណ្ឌិត​ដែល​ត្រូវ​បាន​ស្នើ​សុំ​មក​គណៈកម្មការ​ជាតិ​ពិនិត្យ​និង​វាយតម្លៃ ក៏​ត្រូវ​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​នៅ​គណៈកម្មការ​ខេត្ត ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត តំណាង​អយ្យការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ