ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់​ជួប​គ្រោះ​អកុសល​នៅ​ក្បែរ​ស្តុ​ប​ស្ពានដែក​ស្ទឹង​មាន​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធុន​ធំ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត នៅ​ចំណុច​ក្បែរ​ស្តុ​ប​ស្ពានដែក តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធុន​ធំ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត នៅ​ចំណុច​ក្បែរ​ស្តុ​ប​ស្ពានដែក តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ ។

ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៤៨២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​បុរស​ម្នាក់​ជា​ព្រូ ចំនួន​២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ១M-៩៥៧៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ( ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ) ក្នុង​ល្បឿន​ធម្មតា និង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​ក៏​បាន​បើក​វ៉ា​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ប៉ុន្តែ​មិន​ប្រយ័ត្ន​ក៏​បណ្តាល​អោយ​ទាក់​ដៃចង្កូត​គ្នា ធ្វើ​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ដែល​កំពុង​បើកបរ​ស្រប​ទិស​ដៅ​គ្នា បណ្តាល​អោយ​រថយន្ត​កិន​បុរស​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួស​បាក់ជើង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​អ្នក​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ និង​ព្រូ​២​នាក់​ទៀត ក៏​ត្រូវ​ឃាត់ខ្លួន​ផង​ដែរ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ