ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ចេញពី​ធ្វើការ​ជួប​គ្រោះ ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ជនជាតិ​ឥ​ណ្ឌ​នេ​ស៊ី​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ចាំង​ភ្លើង​ហ្វា​រថយន្ត​ដែល​នៅ​ពីមុខ ធ្វើ​ឱ្យ​រេ​ចង្កូតម៉ូតូ​​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​គេ​ចត​ចោល បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់​កាលពី​វេលា​ម៉ោងជាង​៣​ឈាន​ចូល​ថ្ងៃ​ទី​២ ឧសភា ២០១៩ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​តែ​ម្នាក់​ទេ​គឺ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​KEVIN…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ជនជាតិ​ឥ​ណ្ឌ​នេ​ស៊ី​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ចាំង​ភ្លើង​ហ្វា​រថយន្ត​ដែល​នៅ​ពីមុខ ធ្វើ​ឱ្យ​រេ​ចង្កូតម៉ូតូ​​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​គេ​ចត​ចោល បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់​កាលពី​វេលា​ម៉ោងជាង​៣​ឈាន​ចូល​ថ្ងៃ​ទី​២ ឧសភា ២០១៩ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​តែ​ម្នាក់​ទេ​គឺ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​KEVIN TAHARY ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី និង​ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្លាប់ ។ ចំណែក​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​២​នាក់​ផ្សេង​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ ហើយ​រង​របួសធ្ងន់​ស្រាល​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ឡើយ ។

តាម​ប្រភព​ពី​អ្នកធ្វើការ​ជាមួយ​ជន​រង​គ្រោះ​ម្នាក់​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លី​ក មិន​ស្គាល់​ស៊េរី ចេញ​មក​ពី​ធ្វើការ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា និង​មាន​បើកភ្លើង​ហ្វា​ខ្លាំង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​ចាំង​ភ្លើង​ហ្វា​រថយន្ត​ពី​ខាង​មុខ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ក៏​រ៉េ​ចង្កូត​ម៉ូតូ​ចូល​កៀន ស្រាប់តែ​ដួល​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​គេ​ចត​ចោល បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។ ដោយឡែក​បុរស​២​នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​ខេត្តសៀមរាប​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត រង់ចាំ​សាច់ញាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​​ពី​ប្រទេស​ឥ​ណ្ឌូ​នេ​ស៊ី​មក​ទទួលយក​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ខាងលើ នគរបាល​ជំនាញ​ផ្នែក​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ស្លាប់ និង​បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​មែន ប៉ុន្តែ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ថា​ពេល​នេះ​កំពុង​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ