ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតសែលហ្វី ក៏អាច​បំផ្លាញ​អ្នកដូច​ទៅ​នឹង​ការ​ជក់បារី…

4 ឆ្នាំ មុន

តាម​ប្រភព​ The Sun បានឱ្យ​ដឹង​ថា ការ​ថតរូប Selfie អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ខូច ដូច​ការ​ជក់បារី និងការ​ត្រូវ​កម្តៅថ្ងៃ​ដែរ​ ។…

តាម​ប្រភព​ The Sun បានឱ្យ​ដឹង​ថា ការ​ថតរូប Selfie អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ខូច ដូច​ការ​ជក់បារី និងការ​ត្រូវ​កម្តៅថ្ងៃ​ដែរ​ ។ នេះ​ជា​ការ​លើក​ឡើង​របស់​គិលានុបដ្ឋាក​និ​កា Sara Cheeney ដែល​ប្រាប់​ថា វា​បង្ក​ឡើង​ដោយសារ​កាំរស្មី​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច ដែល​ចេញពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​។

លោកស្រី Sara ដែល​បើក​គ្លីនិក Pure Perfection នៅ Wrexham បាន​សង្កេត​ឃើញ​ថា អ្នកជំងឺ​ជា​ច្រើន ​មានការ​ខូចខាត​ទៅ​លើ​ស្បែក ដោយសារ​តែ​ការ​ថតរូប Selfie​។ លោកស្រី​ថា​៖ «​ចំនួន​ពិតជា​មាន​ការ​កើនឡើង​ គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ ។ ខ្ញុំ​បាន​ទទួល​អ្នកជំងឺ​​ជា​អ្នក​សរសេរ​អត្ថបទ​លើ​អុីន​​ធើ​រណេ​ត និង អ្នក​ដែល​ថតរូប Selfie ជា​រៀងរាល់ថ្ងៃ​ ។ កាំរស្មី​ពណ៌​ខៀវ​ពី​អេ​ក្រង់​ទូរស័ព្ទ អាច​បំផ្លាញ​មុខ​របស់​អ្នក ដូច​ទៅ​នឹង​ការ​ត្រូវ​កម្តៅថ្ងៃ​ដែរ​» ។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ស្បែក Zein Obagi ដែល​ជា​ស្ថាបនិក​គ្លីនិក ZO skin និង វិទ្យាស្ថាន​សុខ
ភាព​ស្បែក Obagi នៅ Beverley Hills បាន​អះអាង​ថា លោក​អាច​មើល​ដឹង​ថា អ្នកជំងឺ​របស់​លោក​ប្រើប្រាស់​ទូរស័ព្ទ​ថត Selfie ដៃ​ឆ្វេង ឬដៃស្តាំ ដោយ​គ្រាន់តែ​មើល​លើ​សុខភាព​ស្បែក នៅ​លើ​មុខ​សង
ខាង​ ។

អត្ថបទសរសេរ ដោយ