ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ជីក​ស្រះ​លើ​ទីទួល​បុរាណ​ក្នុងស្រុក​កំពង់លែង​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​ជីក​ស្រះ​លើ​ទួល​បុរាណ​មួយ​កន្លែង​ទៀត​ហើយ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅពិនិត្យ​នៅ​ថ្ងៃ​ច​ន្ទ័​ដើម​ស​ប្តា​ហ៍​នេះ ដើម្បី​អោយ​ដឹង​ច្បាស់​ថា ជា​ទួល​បុរាណ​នេះ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​ពិតមែន​ដែរ​ឬទេ ហើយ​បើសិនជា​មាន​មែន មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង តាម​ផ្លូវច្បាប់…

ខេត្តកំពង់ឆ្នាំង ៖ មាន​ករណី​ជីក​ស្រះ​លើ​ទួល​បុរាណ​មួយ​កន្លែង​ទៀត​ហើយ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅពិនិត្យ​នៅ​ថ្ងៃ​ច​ន្ទ័​ដើម​ស​ប្តា​ហ៍​នេះ ដើម្បី​អោយ​ដឹង​ច្បាស់​ថា ជា​ទួល​បុរាណ​នេះ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​ពិតមែន​ដែរ​ឬទេ ហើយ​បើសិនជា​មាន​មែន មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង តាម​ផ្លូវច្បាប់ និង​ទុក​អោយ​ជនល្មើស​រួចខ្លួន​ឡើយ ។ ទួល​បុរាណ​ដែល​ត្រូវ​បាន​គេ​លួច​ជីក​ជា​ស្រះ​នោះ​ជា​ចំណុច​ជើង​ទួល​ប្រសាទ​សន្ធប់ ចំណុច​ទួល​តា​អុង ស្តិ​ត​នៅ​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ប៉ុន្តែ​គ្មាន​រូបរាង​ប្រសាទ​នៅ​សស់​នោះ​ទេ គឺ​នៅ​សល់​តែ​ថ្ម​ប្រសាទ​២-៣​ដុំ នៅ​លើ​ដី​តែ​ប៉ុណ្ណោះ ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ពិតជា​មានការ​ជីក​ស្រះ​លើ​ទួល​ខាងលើ​ពិតមែន ហើយ​បើ​ទួល​នេះ​ជា​ទួល​បុរាណ​ពិតមែន​មន្ទីរ​ជំនាញ និង​រៀបចំ​ឯកសារ​ប្តឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ទៅ​តាម​ផ្លូវច្បាប់ ។ មូលហេតុ​ដែល​លោក​និយាយ​បែប​នេះ​ដោយសារ​ទួល​នេះ​វា​បាន​រាប ស្ទើរ​ជា​ដីស្រែ​ទៅ​ហើយ ម្យ៉ាងវិញទៀត​ក្រោយ​ពី​ពិនិត្យ និង​វាស់វែង​ហើយ​លោក និង​ដកឃ្លា​មក​ស្រាវជ្រាវ​សិន​ថា តើ​ជា​ទួល​បុរាណ​មាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ ឬ​មាន​ក្នុង​ផែនទី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរ​ឬទេ ហើយ​បើ​មាន​មែន​លោក​នឹង​រៀបចំ​ឯកសារ​ដាក់​ប្តឹង​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

យ៉ាងនេះ​ក្តី​លោក បាន​បញ្ជាក់​ថា ចំពោះ​ទីទួល​មួយ​នេះ​ពិតជា​ទីទួល​ប្រាសាទ​ចាស់​ដែល​ត្រូវ​បាន​រង​ការ​បំផ្លាញ​កាល​ក្នុង​សម័យ​សង្គ្រាម​ក្នុង​ទស្ស​វត្ស​7០ និង 8០ ដែល​មក​ដល់​នៅ​ពេល​នេះ​បាន​បាត់​រូបរាង​អស់ហើយ នៅ​សល់​តែ​ថ្មភក់ និង​ថ្មបាយក្រៀម តិចតួច និង​ខ្លះ​កប់​ក្នុង​ដី​តែ​ប៉ុណ្ណោះ ។

តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ឃុំ​ច្រ​ណូ​កបាន​ប្រាប់​មន្ត្រី​ជំនាញ​ថា បទល្មើស​លួច​ជីក​ស្រះ​នេះ​បាន​ធ្វើ​ឡើង ក្នុង​អំឡុង ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​៣-៤​ថ្ងៃ ដោយ​គ្មាន​សុំ​ច្បាប់ទម្លាប់​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឡើយ ហេតុនេះ​ហើយ​អាជ្ញាធរ​ឃុំ​សំណូមពរ​ដល់​មន្ត្រី​ជំនាញ សូម​ដាក់​ពាក្យ​ប្តឹង​ជន​ប្រព្រឹត្ត​បទល្មើស ជីក ស្រះ​លើ​ទួល​បុ​ណ​នេះ​អោយ​បាន​ខ្លាំងក្លា​បំផុត ។

ក្រោយ​ការ​វាស់វែង​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា បទល្មើស​ជីក​យក​អាចម៍ដី និង​បង្កើត​ជា​ស្រះ​នៅ​មិន​ឆ្ងាយ​ពី​ជើង​ប្រាសាទ​សន្ធប់​មួយ​នេះ មាន​ទំហំ​ទទឹង​១០​ម៉ែត្រ បណ្ដោយ​៣១​ម៉ែត្រ​កន្លះ និង​ជម្រៅ​៣​ម៉ែត្រ​កន្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ