ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកតាំងកាលនេះ?ម៉ាស្សាផងបម្រើ​ផ្លូវ​ភេទ​ផង…ថៅកែជាស្រីចិនម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​២​កន្លែង ​ដែល​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​យ៉ាង​ពេញបន្ទុក ​និង​គ្រប់គ្រង​ដោយ​​ថៅកែ​ជនជាតិ​ចិន ត្រូវ​បានកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ដឹង​ក៏​ចុះ​ទៅ​បង្ក្រាប​ទម្លាក់​យីហោ​តែ​ម្តង និង​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​កុលាប​-​សជន​ជាតិចិន​ចំនួន​១០​នាក់ ដែល​មាន​មុខរ​បរជា​អ្នក​ម៉ាស្សា ​និង​សង្ស័យ​បម្រើសេវា​ផ្លូវភេទ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​២​កន្លែង ​ដែល​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​យ៉ាង​ពេញបន្ទុក ​និង​គ្រប់គ្រង​ដោយ​​ថៅកែ​ជនជាតិ​ចិន ត្រូវ​បានកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ដឹង​ក៏​ចុះ​ទៅ​បង្ក្រាប​ទម្លាក់​យីហោ​តែ​ម្តង និង​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​កុលាប​-​សជន​ជាតិចិន​ចំនួន​១០​នាក់ ដែល​
មាន​មុខរ​បរជា​អ្នក​ម៉ាស្សា ​និង​សង្ស័យ​បម្រើសេវា​ផ្លូវភេទ ​នៅ​ក្នុង​ទីតាំង​នោះ​ផង​ដែរ ។

ក្រៅពី​នេះ​ បុរស​ជនជាតិ​ចិន​២​នាក់​ទៀត ដែល​ជា​មេការ​នៅ​ក្នុង​ហាង​ម៉ាស្សា​ទាំង​២​ខាងលើ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ​គឺ​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​ជា​ថៅកែ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្នុង​ការ​បង្ក្រាប​នេះ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​រក​ឃើញ​ស្រោមអនាម័យ​មិន​ទាន់​ប្រើប្រាស់​ជា​ច្រើន​ប្រអប់​ព្រមទាំង​ស្រោម​ដែល​ប្រើ​រួច​ជា​ច្រើន​ផង​ដែរ ។

ការ​ចុះ​បង្ក្រាប​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ​អុ​ី​ហុង​យ៉ា​ន ដែល​ជាទី​តាំងទី​១​ស្ថិត​នៅផ្ទះ​លេខ​14J និង​ទីតាំង​ទី​២​ស្ថិត​នៅផ្ទះ​លេខ​1J តាម​បណ្ដោយ​ផ្លូវ​លេខ​113 ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​សមត្ថកិច្ច​បាន​និយាយ​ថា ទីតាំង​ម៉ាស្សា​ទាំង​២​កន្លែង​នេះ​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ឈ្មោះ ភីង អុ​ី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ដែល​កំពុង​រត់គេច​ខ្លួន ហើយ​នៅ​លើ​ទីតាំង​នីមួយ​ៗ​មាន​បំពាក់​ស្លាក​យីហោ​ជា​អក្សរ​ចិន​សុទ្ធសាធ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ។

កន្លង​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ថា ហាង​ម៉ាស្សា​យីហោ​អុ​ី​ហុង​យ៉ា​ន​២​ទីតាំង​នេះ មើល​ពី​ខាងក្រៅ​គឺ​ម៉ាស្សា​ទេ ប៉ុន្តែ​នៅ​ខាងក្នុង​បែរជា​បម្រើសេវា​ផ្លូវភេទ ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ការ​ពិត ទើប​ចុះ​បង្ក្រាប​ដោយ​ស្ងាត់​ៗ ប៉ុន្តែ​ទីបំផុត​ថៅកែ​នៅ​តែ​ដឹងខ្លួន​ទាន់​ហើយ​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ចុះ​ទៅ​ដល់​ផ្ទះ​លេខ​1J រក​ឃើញ​ស្រោមអនាម័យ​ចំនួន​៤​ប្រអប់​ធំ ព្រមទាំង​ឃាត់ខ្លួន​នាង​ៗ​បាន​ចំនួន​៥​នាក់ និង​បុរស​ជា​មេការ​ម្នាក់ ។ បន្ទាប់​មក​បាន​បន្ត​ទៅ​ផ្ទះ​លេខ​14J រក​ឃើញ​ស្រោមអនាម័យ​មួយ​ចំនួន​ធំ និង​ឃាត់ខ្លួន​នាង​ៗ​ចំនួន​៥​នាក់ និង​បុរស​ជា​មេការ​ម្នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ការ​ចាប់ខ្លួន កម្លាំង​បាន​នាំ​ខ្លួន​មនុស្ស​ទាំង​១២​នាក់ ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ប្រគល់​ជូន​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

មិនតែប៉ុណ្ណោះ​ សមត្ថកិច្ច​ខាងលើ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ស្ត្រី​ដែល​ជា​ថៅកែ​ទីតាំង​ម៉ាស្សា​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ហើយ ។ ដោយឡែក​ ទីតាំង​ទាំង​២​នេះ ត្រូវ​បាន​សមត្ថកិច្ច​ទម្លាក់​ស្លាក​ចេញ​និង​បិទទ្វារ​ចោល​តែ​ម្ដង មិន​អនុញ្ញាត​ឲ្យ​មានដំណើរ​ការ​តទៅ​ទៀត​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ