ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​រត់​ផង ស្រែកយំ​ផង​ឱ្យ​គេ​ជួយ ផ្អើល​នាំ​គ្នា​ចោមរោម​មើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេញ​វាយ​ប្រពន្ធ​ពេញ​ផ្លូវ បណ្តាល​អោយ​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​R6 កែង​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេញ​វាយ​ប្រពន្ធ​ពេញ​ផ្លូវ បណ្តាល​អោយ​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​R6 កែង​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បុរស​ជា​ប្តី​ឈ្មោះ សួង រិ​ទ្ធ អាយុ​ប្រហែល​ពី​៣៥​ទៅ​៣៦​ឆ្នាំ ជាអ្នក​ហៅម៉ូយ​​ឱ្យ​រថយន្ត​ឈ្នួលនៅគល់ស្ពានជ្រោយចង្វា រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​រិ​ន ឈៀន អាយុ​២៨​ឆ្នាំ ។ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្នាក់​នៅ​ម្តុំ​រ៉ា​រថភ្លើង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដើរ​ចេញ​មក​ពី​ផ្ទះ​បងធម៌​នៅ​ម្តុំ​រ៉ា​រថភ្លើង​ហើយ​ស្រាប់តែ​ប្តី​របស់​គាត់​លេងល្បែង​ចាញ់​អស់​លុយ ក៏​កើតក្តី​ខឹង ដេញ​វាយ​គាត់​ពេញ​ផ្លូវ​ពេល ភ្លាម​ៗ​នោះ​ដែរ​គាត់​ក៏​បាន​រត់​ផង ស្រែកយំ​ផង​អោយ​គេ​ជួយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល សំណាងល្អ​បាន​សន្តិសុខ​ម្នាក់​ជួយ​គាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គាត់​និង​ប្តី​បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​តូច​ម្នាក់ កន្លង​មក​ប្តី​មិន​ដែល​អោយ​លុយ​គាត់​នោះ​ទេ មាន​តែ​យក​លុយ​ពី​គាត់​ថែម និង​វាយ​ធ្វើបាប​គាត់​គ្រប់ពេលវេលា​ទៀត ហើយ​នៅ​ពេល​ដែល​គាត់​សម្រាលកូន​បាន​មួយ​ខែ ប្តី​បាន​វាយ​គាត់​រហូត​ទាស់​ដេកពេទ្យ ប៉ុន្តែ​គាត់​មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច​នោះ​ទេ គាត់​មិន​ហ៊ាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ខ្លាច​ប្តី​របស់​គាត់​វាយ​ធ្វើបាប​ទៀត ។

បើ​តាម​សំដី​បុរស​ជា​ប្តី​វិញ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បាន​ប្រើ​ប្រពន្ធ​របស់​គាត់​អោយទៅ​ទិញ​បបរ ប៉ុន្តែ​បែរជា​ប្រពន្ធ​របស់​គាត់​ទៅ​ដេក​ជាមួយ​ប្រុស​ទៅ​វិញ ទើប​គាត់​ខឹង​ក៏​ស្រែក​ជេរ និង​ដេញ​វាយ ប៉ុន្តែ​មិន​បាន​វាយ​នោះ​ឡើយ តែ​ប្រពន្ធ​របស់​គាត់​ចេះ​តែ​ចោទ​ថា​បាន​វាយ​។

ក្រោយ​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​បាន​ត្រឡប់​ចេញ​ទៅ​បាត់​រៀង​ៗ​ខ្លួន ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​នៅ​ប៉ុស្តិ៍​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ