អ្នក​វិនិយោគ​ដីធ្លី​ល្បីឈ្មោះ​បង្ហាញ​នូវ​វិធីសាស្ត្រ​គន្លឹះ ដើម្បី​ទប់ ទល់ និង​ចាប់​យក​ឱកាស​ពេល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​វិស័យ​អចល​ទ្រព្យ​និង​ដីធ្លី​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​ទាក់ទាញ​នូវ​អ្នកសិល្បៈ​និង​ឥស្ស​ន​ជន​មួយ​ចំនួន​ងាក​មក​ធ្វើ​ជំនួញ​ដីធ្លី ។ ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) និង​ជា​ជា​អ្នក​វិនិយោគ​ដីធ្លី និង​គម្រោង​បុរី​ធម្មជាតិ មួយ​រូប បាន​បង្ហាញ​នូវ​ទស្សនៈទាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា ។

លោក ង៉ែត ជូ បាន​បញ្ជាក់​ថា «​ទីផ្សារ​អចលនទ្រព្យ​ជាទី​ផ្សារ​លិច​-​អណ្តែត​។ អណ្តែត​បួនដប់​ឆ្នាំ លិច​បី​បួន​ឆ្នាំ បើ​អ​ញ្ចឹ​ង​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ទើប​អាចរ​ស់បាន​ក្នុង​ដំណាក់កាល​លិច​លង? ។ អ្នកជំនាញ​រូប​នេះ​បាន​សរសេរ​បញ្ជាក់​ថា មាន​វិធីសាស្ត្រ​៤​យ៉ាង​ដើម្បី​អាច​ជួយ​អោយ​អ្នក​ឆ្លង​ផុត​ពី​វិបត្តិ​នេះ និង​អាច​ចាប់​យក​ឱកាស​បាន​ទៀត​ផង គឺ​: ១) ច្នៃ​អចលនទ្រព្យ​អោយ​មាន​លំហូរ​សាច់ប្រាក់​: មាន​វិធីសាស្ត្រ​២​យ៉ាង​ដែល​អ្នក​អាច​ច្នៃ​អចលនទ្រព្យ​អោយ​ទទួល​បាន​លំហូរ​សាច់ប្រាក់​។ វិធីសាស្ត្រ​ទី​១​គឺ​ការ​លក់​បង់​រំលស់​រយៈពេល​វែង​។ វិធីសាស្ត្រ​ទី​២​គឺ​ការ​ដាក់​ជួល​។ ការ​ដាក់​ជួល​ជា​ការ​ល្អ​ម្យ៉ាងដែរ​ប្រសិនបើ​អចល​ទ្រព្យ​របស់​អ្នក​នៅ​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​កើន​តម្លៃ​នា​ពេល​អនាគត​។ វិធីសាស្ត្រ​នេះ​ជា​វិធីសាស្ត្រ​ព្រួញ​១​បាញ់​បាន​សត្វ​២​។

២) រក្សា​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​: អ្នក​គួរ​មាន​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​ដូច​ជា​ប្រាក់ខែ ឬ​ចំណូល​ពី​អាជីវកម្ម​ផ្សេង​ៗ​។ កាលពី​កំឡុង​ឆ្នាំ​២០០៧-២០១០ វិស័យ​នេះ​មាន​វិបត្តិ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខ្ញុំ​បាន​ចាប់​យក​ឱកាស​តាម​រយៈ​ប្រើប្រាស់​លំហូរ​សាច់ប្រាក់​ពី​ប្រាក់ខែ​ដើម្បី​ទទួល​កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​ដោយ​មិន​ញញើត​ដៃ​។ មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​មិន​ហ៊ាន​វិនិយោគ​នៅ​ពេល​មាន​វិបត្តិ​បែប​នោះ​ទេ​។ ដូច​គ្នា​នេះ​ដែរ មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង លោក លី កា​ស៊ី​ង សំរុក​ទិញ​ដីធ្លី​នៅ​កំឡុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​វិបត្តិ​ធំ​ៗ ដូច​ជា​នៅ​ពេល​មា​នប​ដិ​វ​ត្តិ​វប្បធម៌ និង កុប្បកម្ម​នៅ​ទីលាន​ធាន​អា​មិន​។ ប្រភព​ទុន​ក្នុង​ការ​វិនិយោគ​គឺ​លោក​ទទួល​បាន​ពី​ផល​ចំណេញ​នៃ​ការ​ផលិត​ផ្កា​សិប្បនិម្មិត​។ ដូច​គ្នា​នេះ​ដែរ មហាសេដ្ឋី​អចលនទ្រព្យ​ថៃ លោក សុង​សាក់​ឌី អូ​ឡា​ម បាន​ប្រើ​ចំណូល​ពី​សិប្បកម្ម​ផលិត​ផ្កា​សិប្បនិម្មិត​ទិញ​ដីស្រែ​ប្រាំង និង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ជាយក្រុង​បាងកក​ក្នុង​កំឡុង​ឆ្នាំ​១៩៨៥-១៩៨៦ បាន​ចំនួន​១៦០​ហិ​កតា​។ ប្រមាណ​ជា​១០​ឆ្នាំ​ក្រោយ លោក​បាន​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋា​ន និង​អាគារ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។

លោក​បាន​ចង្អុលបង្ហាញ​នូវ​ចំនុច​ទី​៣​ថា​៖ ៣) រក្សា​បំណុល​ក្នុង​កំរិត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​: ពោល​គឺ​លំហូរ​សាច់ប្រាក់​ចូល​ពី​ប្រភព​ទាំង​ពីរ​ខាងលើ គួរតែ​ស្មើ​យ៉ាងតិច​១៥០%​នៃ​កា​រត​ព្វ​កិច្ច​សងបំណុល និង​តំរូវការ​ចាយវាយ​ក្នុង​គ្រួសារ​ប្រចាំខែ​។ ៤) រៀន​រស់​ក្នុង​ជីវិត​សាមញ្ញ​: បើ​អ្នកមាន​ទំលាប់​រស់នៅ​សាមញ្ញ នោះ​អ្នក​នឹង​មិន​មាន​សំពាធ​ផ្លូវចិត្ត​នៅ​ពេល​ទីផ្សារ​ជាប់​គាំង​នោះ​ទេ ព្រោះ​អ្នក​មិន​បាន​រំពឹង​យក​ប្រាក់​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មក​ចាយវាយ​ហ៊ឺហារ​។ ជា​រឿយ​ៗ អ្នកខ្លះ​ហៅ​ថា​ជា​ការ​រស់នៅ​ក្នុង​ជីវិតក្រាំង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ