ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ខុន​ដូ​ក្នុង​ប្រទេស​ថៃ​នឹង​ល្អ​ប្រសើរ​ឡើង​ក្នុង​ពេល​ឆាប់​ៗ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​អចលនទ្រព្យ Nexus Property Marketing បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Bangkok Post ថា អត្ថប្រយោជន៍​ផ្នែក​អចលនទ្រព្យ​អាច​ជួយ​ជំរុញ​ដល់​តម្រូវការ​ខុន​ដូ​ថ្មី​ៗ​ក្នុង​ទីក្រុង​បាងកក​ប្រមាណ​យ៉ាងតិច…

ប្រទេស​ថៃ ៖​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​អចលនទ្រព្យ Nexus Property Marketing បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Bangkok Post ថា អត្ថប្រយោជន៍​ផ្នែក​អចលនទ្រព្យ​អាច​ជួយ​ជំរុញ​ដល់​តម្រូវការ​ខុន​ដូ​ថ្មី​ៗ​ក្នុង​ទីក្រុង​បាងកក​ប្រមាណ​យ៉ាងតិច ២០%​ក្នុងឆ្នាំនេះ បន្ទាប់​ពី​ទីផ្សារ​ខុន​ដូ​ជួបនឹង​ការ​អន់​ថយ​ក្នុង​ត្រីមាស​ទី​ពីរ​កន្លង​ម​នេះ​។
អ្នកស្រី Nalinrat Chareonsuphong ដែល​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ខាងលើ​បាន​និយាយ​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ទេ ប៉ុន្តែ​គោលនយោបាយ​ផ្សេង​ៗ​ដូច​ជា​អត្ថប្រយោជន៍​ផ្នែក​អចលនទ្រព្យ ឬ​ការ​ទប់ស្កាត់​ការ​ផ្តល់​ប្រាក់​កម្ចី​ថ្មី​អាច​នឹង​មានការ​ប៉ះពាល់​។

អ្នកស្រី​បាន​បន្ត​ថា “​តាំងពី​ឆ្នាំ ២០០៦ មក​ប្រទេស​ថៃ​មានការ​ផ្លាស់​ប្តូ​រដ្ឋាភិបាល​ចំនួន ៥ ហើយ​តម្លៃ​អចលនទ្រព្យ​រវាង​ពី​ពេល​មុន​បោះ​ឆ្នោត​ទៅ​ក្រោយ​បោះ​ឆ្នោត​បន្ត​កើនឡើង​។ ប៉ុន្តែ​វិធានការ​ទប់ស្កាត់​ហានិភ័យ និង​អត្ថប្រយោជន៍​អាច​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ទីផ្សារ​អចលនទ្រព្យ​”​។ អ្នកស្រី​បាន​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រើប្រាស់​ការ​អនុគ្រោះ​ពន្ធ​អចលនទ្រព្យ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​និង​វិស័យ​អចលនទ្រព្យ​ក្នុង​ឆមាស​ទី​ពីរ​នោះ ទីក្រុង​បាងកក​អាច​នឹង​មាន​ខុន​ដូ​ប្រមាណ​១០,០០០​ទៅ ២០,០០០ យូ​នី​ត​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​មួយ​ឆ្នាំ​។

យោង​ទៅ​តាម Nexus បាន​ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ​ថ្មី​ៗ​ជា​មធ្យម​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ត្រីមាស​ទី​១ បាន​ធ្លាក់​ចុះ ១%​ពី​៤៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ​កាលពី​ត្រីមាស​ទី ៤ ឆ្នាំ​មុន​មក​ស្មើ​ប្រមាណ​៤៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ​ព្រោះ​ខុន​ដូ​ថ្មី​ៗ​ដែល​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​មា​នទី​តាំងនៅ​ជាយក្រុង​។ អ្នកស្រី​បាន​បន្ថែម​ថា អត្រា​ទិញ​ខុន​ដូ​ថ្មី​ៗ​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ត្រីមាស​ទី​១​មានការ​អន់​ថយ​មក​ស្មើ​ពី ៥០​ទៅ​៦០% ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្តោត​សំខាន់​លើ​ការ​លក់​ខុន​ដូ​ដែល​មាន​ក្នុង​ស្តុក​និង​សម្រេចការ​សាងសង់​អស់​សិន​។អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ខុន​ដូ​ដែល​មាន​តម្លៃ​មធ្យម​នឹង​បន្ត​លូតលាស់​ព្រោះ​តម្រូវការ​នឹង​បន្ត​ជំរុញ​ដល់ទី​ផ្សារ​។ ក្នុង​ផ្នែក​ខុន​ដូ​តម្លៃ​ខ្ពស់​វិញ ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​វិនិយោគិន​ក្នុង​តំបន់​នេះ​នឹង​មានការ​ធ្លាក់​ចុះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ