ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4 ឆ្នាំ មុន

ក្រុមហ៊ុន Mitsubishi បានបញ្ចេញ​នូវ​រថយន្ត Pajero Final Edition ដែល​មាន​កំណត់​ត្រឹមតែ ៧០០ គ្រឿង​ប៉ុណ្ណោះ ។…

ក្រុមហ៊ុន Mitsubishi បានបញ្ចេញ​នូវ​រថយន្ត Pajero Final Edition ដែល​មាន​កំណត់​ត្រឹមតែ ៧០០ គ្រឿង​ប៉ុណ្ណោះ ។

រថយន្ត Pajero Final Edition នេះ​មាន​ឧបករណ៍​ស្តង់ដារ​បន្ថែម​ដូច​ជា​មាន​បើក​ដំបូល (Sunroof) និង មាន​រនាំង​សងខាង​នៅ​លើដំបូល​ផង​ដែរ ។ អតិថិជន​ក៏​អាច​បញ្ជា​ទិញ​កញ្ចប់​គ្រឿងបន្លាស់​ចុង​ក្រោយ​ដែល​បន្ថែម Spoiler ខាងក្រោយ គម្រប​កង់​សា​គួ និង របាំងភក់​រួម​ជាមួយនឹង​ស្លាក​សញ្ញា Pajero ។

នៅ​ខាងក្នុង​នៃ​រថយន្ត​ម៉ូ​ដែល​នេះ​ត្រូវ​បាន​បំពាក់​ដោយ​កៅអី​អគ្គិសនី​ដែល​មាន​បំពាក់​គ្រឿង​ស្បែក និង គ្រឿង​តែង​ក​ម្អ​សម្រាប់​បំភ្លឺ​ផង​ដែរ ។ ថាមពល​នៃ​រថយន្ត​នេះ​បាន​មក​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ៤ ស៊ីឡាំង ៣,២ លី​ត្រ​ដែល​មាន​កម្លាំង ១៨៧​សេះ ។ វា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​លេខ​អូ​តូ​ចំនួន​ប្រាំ​ល្បឿន និង ប្រព័ន្ធ​អូស​ទាញ​ដោយ​កង់​ទាំង ៤ ។

រថយន្ត​នេះ​វា​មាន​តម្លៃ​ចាប់ពី ៤០៥១២ ដុល្លារ ហើយអ្វី​ដែល​ជា​ច​ម្ង​ល់​នោះ គឺ​គេ​មិន​បាន​បញ្ជាក់​ថា តើ​រថយន្ត​នេះ​នឹង​ដាក់​លក់​នៅ​ពេល​ណា ហើយ​ប្រទេស​ណាខ្លះ​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ