ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសខ្មែរ​អាចមាន​ម៉ូដែលនេះទៀតទេ? ក្រពេក ឱ្យប្រពន្ធទៅលក់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​បុរស​វ័យក្មេង​រូប​នេះ ហេតុ​អ្វី​បានជា​ទ័ល​តម្រិះ​រហូត​ឲ្យ​ប្រពន្ធ​លក់ខ្លួន​បែប​នេះ ។ តើ​មាន​បុរស​ខ្មែរ​ប៉ុន្មាន​នាក់ ដែល​បាន​ប្រកាន់​យក​ទ​ង្វើ​បែប​នេះ? តើ​ពិតជា​មាន​បុរស​ខ្មែរ​បែប​នេះ​មែនឬ? ​ដោយសារ​តែ​អត់​លុយទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ…

រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​បុរស​វ័យក្មេង​រូប​នេះ ហេតុ​អ្វី​បានជា​ទ័ល​តម្រិះ​រហូត​ឲ្យ​ប្រពន្ធ​លក់ខ្លួន​បែប​នេះ ។ តើ​មាន​បុរស​ខ្មែរ​ប៉ុន្មាន​នាក់ ដែល​បាន​ប្រកាន់​យក​ទ​ង្វើ​បែប​នេះ?

តើ​ពិតជា​មាន​បុរស​ខ្មែរ​បែប​នេះ​មែនឬ? ​ដោយសារ​តែ​អត់​លុយទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ ក៏​សម្រេចចិត្ត​ឲ្យ​ប្រពន្ធលក់ខ្លួន​បម្រើ​ផ្លូវភេទ តែ​ក៏​មាន​ជន​២​នាក់​ដែលមិនដឹង​ថា​ មាន​គំនុំ​រឿង​អី្វ​នោះ​ទេ បាន​យក​កាំ​បិត​ទៅ​ចាក់​បុរស​ជា​ប្តី​ចំ​ល​ចំ​ខ្នង​រង​របួស​យ៉ាងដំណំ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមេសា នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ អុ​ឹ​ង សុខា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី ខណ្ឌ
ដូន​ពេញបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រូបគេ​បាន​នាំ​ប្រពន្ធ​និង​កូន​តូច​ម្នាក់​ទៅ​ម្តុំ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់ ។ ដោយ​សារ​តែ​ជីវភាពខ្វះខាត ទើប​សម្រេចចិត្ត​ឱ្យ​ប្រពន្ធ​ឈរ​លក់ខ្លួន​ដើម្បី​យក​លុយ​ទៅ​ទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ​ ។ ខណៈនោះ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូឌុប​មិនដឹង​ថា​មកពីណា​ទេ បាន​ជិះ​ក្រឡឹង​២​ទៅ​
៣​ជុំ​នៅ​ម្តុំ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​រួច​ក៏​ឈប់​ម៉ូតូ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ពេល​នោះ​បុរស​ម្នាក់​ឈ្មោះ រុន ហៀ​ង អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វា និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​រកា ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ធ្វើ​ពុត​ជា​ដេក​លក់ ។ រីឯ​ម្នាក់​ទៀត​ឈ្មោះ យន្ត នី អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វា​ដែរ បាន​យក​កូន​កាំបិត​មក​ចាក់​រូបគេ​ចំ​ខ្នង បណ្តាល​ឱ្យ​របួស​ហូរ​ឈាម ដែល​មិនដឹង​ថា ​មាន​គំនុំ​រឿង​អី្វ​នោះ​ទេ ។

ភ្លាម​ៗ​នោះ រូបគេ​បាន​រត់​និង​ស្រែក​ឱ្យ​គេ​ជួយ ទើប​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​វត្ត​ភ្នំ​ដើម្បី​សាកសួរ ។ បុរស​ឈ្មោះ អុ​ឹ​ង សុខា អះអាង​ថា រូបគេ​ពី​មុន​មក​មិន​ដែល​ស្គាល់គ្នា​ជាមួយ​ជន​ទាំង​២​នាក់​នោះ​ទេ ហើយ​ក៏​មិន​ដែល​មាន​គំនុំ​អ្វី​នឹង​គ្នា​ដែរ ។ ក្រោយ​ពេល​កើតហេតុ បុរស​ដែល​ត្រូវ​គេចាក់​ ដោយ​មិន​ចង់ឱ្យ​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ ក៏​សម្រេចចិត្ត​មិន​ដាក់​ពាក្យបណ្តឹង​ឡើយ គ្រាន់តែ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ជន​ទាំង​២​នាក់​នោះ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ជា​ក្រុម​ជនអនាថា​ដូច​គ្នា និង​តែង​មាន​ជម្លោះ​វាយតប់​គ្នា​រកហេតុ​ផល​មិនឃើញ គឺ​ពួក​គេ​ប្រើ​ជីវិតបែប​នេះ ៕​

អត្ថបទសរសេរ ដោយ