ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងៗអី អ្នកណា​នៅហ៊ានឈរដក​​លុយក្នុង​ទូATMទៀត…រត់ចេញ​ផ្អើលឈុល​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ប្រភពបានឱ្យដឹងថា មុនការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមាន​មន្ត្រី​ធនាគារ​ម្នាក់​ពេលចុះ​ទៅ​បំពេញបេសកកម្ម​តាម​ភូមិ​ ប៉ុន្តែក៏ខ្វះ​លុយ​សម្រាប់​ចាយ​​នោះ ក៏​បានដើរ​​ចូល​ទៅ​ក្នុង​ទូ​​ATM ដើម្បី​ដក​លុយ​​​ចាយ ។ គ្រាន់តែគាត់​​បើកទ្វារ​ចូលភ្លាម…

ខេត្តកំពង់ចាម​ ៖ ប្រភពបានឱ្យដឹងថា មុនការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមាន​មន្ត្រី​ធនាគារ​ម្នាក់​ពេលចុះ​
ទៅ​បំពេញបេសកកម្ម​តាម​ភូមិ​ ប៉ុន្តែក៏ខ្វះ​លុយ​សម្រាប់​ចាយ​​នោះ ក៏​បានដើរ​​ចូល​ទៅ​ក្នុង​ទូ​​ATM ដើម្បី​
ដក​លុយ​​​ចាយ ។ គ្រាន់តែគាត់​​បើកទ្វារ​ចូលភ្លាម ​​​ស្រាប់តែ​ប្រទះ​ឃើញ​វ៉ា​លិស​ខ្មៅ​មួយ​នៅក្នុងទី​នោះ ​​មិន​ហ៊ាន​នៅជិត ចេញវិញភ្លាមប្រាប់គេប្រាប់ឯងតែម្តង ។

គួរបញ្ជាក់ថា ទីតាំងទូ​ATM​​ធនាគារឯកជនខាងលើ ក្នុង​ចំណោម​ទូចំនួន​៣​នៅ​កណ្តាល​គេ​នៅ​ជាប់​នឹង
សាខា​កាកបាទក្រហម​ខេត្ត សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ធ្វើឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល ​ដោយ​មានជ​ន​មិន​ស្គាល់​មុខ​ បាន​យក​វ៉ា​លិស​មួយនេះ​ដាក់​នៅ​ក្នុង​ទូ​នោះ​មិនដឹងតាំងពីពេលណានោះទេ ។ ហេតុ​ការ​ណ៍​ភ្ញាក់​ផ្អើល​កើតឡើង​នៅ​រសៀលថ្ងៃ​ទី​២៦ មេ​សា ​រហូតផ្អើល​ដល់​មន្ត្រី​ស៊ី​ម៉ាក់​ចុះ​មក​ពិនិត្យ​ទៀតផង ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា មន្ត្រី​ធនាគារ​ខាងលើបាន​រាយ​ការ​ណ៍​បន្ទាន់​ទៅ​ប្រធាន​ធនាគារ ​ដើម្បី​ឲ្យ​បាន
ដឹង ហើយដំបូងសង្ស័យ​ក្នុង​វ៉ា​លិស​មាន​បង្កប់​អ្វីមួយ ហើយ​បាន​រាយ​ការ​ណ៍មក​សមត្ថកិច្ច​មូលដ្ឋាន​ហើយ
សមត្ថកិច្ច​បាន​មក​ជា​ច្រើន​មិន​ហ៊ាន​ចូល​ទៅ​យក​វ៉ា​លិស ។ ដោយ​បាន​ពឹង​ឱ្យ​មន្ត្រី​ស៊ី​ម៉ា​ក់មក​បើក​វ៉ា​លិស​​
សង្ស័យ​ក្រែង​មាន​គ្រឿងផ្ទុះ លុះពេល​បើក​ឃើញ​មានសុទ្ធ​​តែ​ក្រដាស់ប្រាក់​ដុល្លារ សម្រាប់សែន​ឆេ​ង​ម៉េ​ង​និង​ដុំ​ស្នោ​​តែ​ប៉ុណ្ណោះ ។

ដោយ​មិន​អស់ចិត្ត​ទៀត សមត្ថកិច្ច​បានឱ្យ​ខាង​ធនាគារ​ឯក​នោះ ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​​ទើប​ឃើញ​សង្ស័យ​មនុស្ស​មិន​គ្រប់​ទឹក បាន​យក​វ៉ា​លិស​មក​ដាក់​នៅ​ក្នុង​ទូATM​នោះ​ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​បាន​នៅ​ត្រង់​ទូ​នោះ​ រហូត​ដល់​ពេល​ល្ងាច​ ។ ​បានឃើញ​វត្តមាន​លោក​ឧត្តម​សេនី​យ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ និង​សហការី តាមដាន​រក​មើល​មនុស្ស​ដែល​យក​វ៉ា​លិសទៅ​ដាក់​ក្នុង​ទូនោះ ។

​​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ