ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​មិន​ត្រូវ​ដាច់​ភ្លើង ហើយ​គ្រប់​គ្នា​ត្រូវ​ចេះ​​សន្សំ​សំចៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ៖ ប្រេ​វី​ន ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ឡើងក​ម្តៅ​ធ្ងន់ធ្ងរ ​ជាង​ពេល​ណា​ៗ​ទាំងអស់​ ។ មនុស្ស​គ្រប់​គ្នាបាន​​ថ្ងូរ​អំពី​បញ្ហា​នេះ​ ដែល​កំពុង​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សុខភាព ការ​ប្រកប​មុខ របរ​ទទួល​ទាន…

ដោយ៖ ប្រេ​វី​ន

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ឡើងក​ម្តៅ​ធ្ងន់ធ្ងរ ​ជាង​ពេល​ណា​ៗ​ទាំងអស់​ ។ មនុស្ស​គ្រប់​គ្នាបាន​​ថ្ងូរ​អំពី​បញ្ហា​នេះ​ ដែល​កំពុង​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សុខភាព ការ​ប្រកប​មុខ របរ​ទទួល​ទាន និងការ​សិក្សា​របស់​សិស្ស​ជាដើម​ ។

អគ្គិស​នី​កម្ពុជា​មិន​អាច​ផ្គត់ផ្គង់​អគ្គិស​​នី ​ដែល​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​រដូវក្តៅ​នេះ ​គួប​ផ្សំ​នឹង​ការ​ថយ​ចុះ​នៃ​ការ​ផលិត​ថាមពលអគ្គិស​នី​ចេញពី​វា​រី​អគ្គិស​​នី​។ សម្តេច​តេ​ជោ​ហ៊ុន​ សែន ​បាន​សូមអោយ​មានការ​អនុគ្រោះ​ចំពោះ​ការ​ខ្វះ​ខាង​អគ្គិស​នី​នៅ​ពេល​បច្ចុប្បន្ន ​ហើយ​ក៏​បាន​អំពាវនាវ​អោយ​មានការ​ប្រើប្រាស់​សន្សំ​សំចៃ​និង​មាន​វិធានការ​ដោះស្រាយ​មួយ​ចំនួន​ ដោយ​រួម​មានការ​ទិញ​ម៉ាស៊ីនភ្លើង ​សម្រាប់​ការ​ប្រើប្រាស់​នៅ​តាម​ក្រុម ហ៊ុន ​ឬ​ផ្ទះ​ជាដើម​ ។

នៅ​ពេល​ដែល​ស្ថានភាព​ខ្វះខាត​អគ្គិស​នី​ កំពុង​តែ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​នោះ វា​ក៏​មានការ​លេចឮ​អំពី​ការ​ដាច់​អគ្គិស​នី​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ នេះ​ជា​បញ្ហា​មួយ ដែល​មិន​គួរ​កើត​មាន​ឡើយ​ ។ មន្ទីរពេទ្យ​គឺជាទីកន្លែង​សង្គ្រោះ​ជីវិត​មនុស្ស​ ដែល​កំពុង​តែ​មាន​សុខភាពទន់ខ្សោយ​ស្រាប់​ ។

ការ​ខ្វះខាត​អគ្គិស​​នី​ប្រើប្រាស់​នឹង​ធ្វើ​អោយ​អ្នកជំងឺ​កាន់តែ​មានការ​លំបាក​ ហើយ​ប៉ះពាល់​ដល់​ការ​ព្យាបាល​ជំងឺ​របស់​ពួក​គេ​ ។ ខ​ណៈ​ដែល​មនុស្ស​សុខភាព​ល្អ​ពិបាក​ទ្រាំ​នឹង​កំ​ដៅ​ខ្លាំង​បែប​នេះ វា​នឹង​កាន់តែ​ធ្ងន់ធ្ងរទៀត​សម្រាប់​អ្នកជំងឺ​ដែល​មាន​សុខភាព​ទន់ខ្សោយ​ ។ សំខាន់​ជាង​នេះ​ទៀត បើសិនជា​មន្ទីរពេទ្យ​គ្មាន ភ្លើង​ប្រើ​ប្រាស់​ទេ​នោះ វា​នឹង​អាច​ធ្វើ​អោយ​បាត់បង់​ជីវិត​មនុស្ស​ ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​បាន​។ ពេល​វា​មាន​សារសំខាន់​ណាស់ ​សម្រាប់​មនុស្ស​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​ ។

វា​រឹតតែ​សំខាន់​ទៀត​នោះ​ គឺ​វា​គ្រោះថ្នាក់​ជា​អាយុជីវិត បើសិនជា​ភ្លើង​ត្រូវ​បាន​ដាច់​នៅ​ពេល​ដែល​គ្រូពេទ្យ កំពុង​តែ​ដំណើរការ​វះកាត់​សង្គ្រោះ​ជីវិត​មនុស្ស​ ។

ហេតុផល​ទាំងនេះ វា​ចាំបាច់​ត្រូវ​ធានា​ថា​ មន្ទីរពេទ្យ​ត្រូវ​តែ​មាន​អាទិភាព នៅ​ក្នុង​ការ​ទទួល​បាន​អគ្គិស​នី ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​។

នៅ​ចំពោះ​មុខការ​ខ្វះខាត​នេះ ការ​បែងចែក​អគ្គិស​នី​ ប្រកបដោយ​ប្រ​សិ​ទ្ធភាព​ និងយុត្តិធម៌​ គឺ​មានភាព​ចាំ បាច់​ណាស់​ ។ នេះ​គឺជា​កិច្ចការ​ដែល​ត្រូវធ្វើ​ដោយ​អគ្គិសនី​កម្ពុជា​ ។ ចំណែក​ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឯកជន និង​ប្រជាជន​ទាំងអស់​ ក៏​ត្រូវ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ខ្វះខាត​អគ្គិស​​នី​តាមរយៈការ​កាត់​បន្ថយ​​ការ​ប្រើប្រាស់​អោយ​បាន​ច្រើន​បំផុត ​តាម​ដែល​អាច​ធ្វើ​បាន​ ។

ការ​ប្រើប្រាស់​អគ្គិ​នី ​ដើម្បី​បំ​ភ្លី ការ​ប្រើប្រាស់​កង្ហារ និងម៉ាស៊ីនត្រជាក់​ត្រូវ​កាត់បន្ថយ​អោយ​បាន​ច្រើន បំផុត​ តាម​ដែល​អាច​ធ្វើ​បាន ខ​ណៈដែល​ត្រូវ​ចៀសវាង​ដាច់ខាត​ការ​ប្រើប្រាស់​អគ្គិសនី​ខ្ជះខ្ជាយ​ ។

ទន្ទឹម​ជាមួយ​គ្នា​នោះ គេ​ក៏​អាច​ងាក​រក​ជម្រើស​ផ្សេង​សម្រាប់​ថាមពលអគ្គិស​នី​ផង​ដែរ ដូច​ជា​ការ​ប្រើប្រាស់ ថាមពលព្រះអាទិត្យ​ជាដើម ​។

ទាំងអស់​គ្នា​សុ​ទ្ធ​​តែ​អាច​រួមចំណែក​បាន ​ដើម្បី​ដោះស្រាយ​បាន​មួយ​ផ្នែក​អំពី​ការ​ខ្វះខាត​អគ្គិស​នី​ប្រើប្រាស់​នៅ​ពេល​ដែល​មានការ​ឡើងក​ម្តៅ​ខ្ពស់​ពេល​នេះ​ និង​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​ ៕

អត្ថបទសរសេរ ដោយ