ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ត្អូញត្អែរ​ពេញ​ទាំង​ស្រុក​រឿង​ធ្លាក់​ថ្លៃ ខណៈ​ដែល​យួន​នាំ​ចូល​ឥត​ល្ហែ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ត្អូញត្អែរ​ថា តម្លៃ​កសិផល​នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួក​គាត់​បាន​ខិតខំ​ដាំ​ដុះ​យក​មក​លក់​ក្នុង​ទីផ្សារ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង ដែល​ធ្វើ​អោយ​ការ​ដាំ​ដុះ​បន្លែបង្កា​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ជួបនឹង​ការ​លំបាក ។ ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន​មេត្តា​ជួយ​ទប់ស្កាត់​ការ​ហូរ​ចូល​នូវ​បន្លែបង្កា​ពី​ប្រទេស​ជិតខាង​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ពួក​គាត់​ដាំ​ដុះ​បន្លែ​នៅ​ក្នុងស្រុក​លក់​នៅ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់ ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ត្អូញត្អែរ​ថា តម្លៃ​កសិផល​នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួក​គាត់​បាន​ខិតខំ​ដាំ​ដុះ​យក​មក​លក់​ក្នុង​ទីផ្សារ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង ដែល​ធ្វើ​អោយ​ការ​ដាំ​ដុះ​បន្លែបង្កា​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ជួបនឹង​ការ​លំបាក ។ ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន​មេត្តា​ជួយ​ទប់ស្កាត់​ការ​ហូរ​ចូល​នូវ​បន្លែបង្កា​ពី​ប្រទេស​ជិតខាង​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ពួក​គាត់​ដាំ​ដុះ​បន្លែ​នៅ​ក្នុងស្រុក​លក់​នៅ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់ ។

ឈ្មួញ​អ្នក​ទទួល​ទិញ​បន្លែ​នៅ​ឃុំ​ឆ្នុកទ្រូ​ម្នាក់​បាន​និយាយ​ថា ៖ គាត់​ជា​អ្នកទិញ​បន្លែ​នៅ​មាត់​កំពង់ទឹក ភូមិ​ឆ្នុកទ្រូ ហើយ​ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ជាប់​នឹង​ខេត្តបន្ទាយមានជ័យ ។ ក្នុង​អំឡុង​ខែកុម្ភៈ និង​ខែមីនា កន្លង​ទៅ​នេះ​គាត់​ទិញ​ផ្លែ​ល្ពៅ​ពី​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក្នុង​មួយ​គីឡូក្រាម​ពី​១៧០០​រៀល ទៅ​១៨០០​រៀល ។ ប៉ុន្តែ​មក​ដល់​ខែមេសា​នេះ​តម្លៃ​ផ្លែ​ល្ពៅ​បាន​ស្រុត​តម្លៃ​គឺ​គាត់​ទិញ​ចូល​ក្នុង​មួយ​គីឡូ​តែ​ពី​១០០០​ទៅ​១១០០ រៀល​ប៉ុណ្ណោះ និង​លក់​ចេញ​នៅ​ផ្សារ​រុង​ក្លឿ​បាន​ថ្លៃ​១៣០០​រៀល ។ មូលហេតុ​បន្លែ​របស់​ថៃ​ក៏​ដាំ​ដុះ​ទទួល​បាន​ផល​ច្រើន​យក​មក​មក​លក់​ក្នុង​ទីផ្សារ​ដូច​គ្នា​ដែរ ។

ចំណែក​បងស្រី​ជា​ប្រជា​កសិករ​ម្នាក់​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ជា​អ្នក​ទទួល​ទិញ​បន្លែ​នៅ​មាត់កំពុង​ផ្សារ​ឆ្នុកទ្រូ​នេះ​ដែរ​បានអោយ​ដឹង​ថា ផ្លែ​ត្រឡាច​លក់​ចេញ​ក្នុង​មួយ​ផ្លែ​ថ្លៃ​តែ​៥០០​រៀល​ប៉ុណ្ណោះ ចំណែក​ផ្លែ​ត្រសក់ស្រូវ​កាល​មុន​លក់​ចេញ​មួយ​ផ្លែ​ពី​១៥០០​ទៅ​២០០០​រៀល​តាម​តូច​តាម​ធំ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ត្រសក់ស្រូវ​បាន​ចុះ​យ៉ាង​ខ្លាំង​គ្មាន​អ្នក​មក​ទិញ​ទៀត​ពេល​ខ្លះ​កសិករ​បាន​យក​តែ​គ្រាប់​ត្រសក់​ចោល​អោយ​គោ​ស៊ី ។ គាត់​បាន​បញ្ជាក់​ថា បើ​ត្រសក់ស្រូវ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​វិញ​គេ​ថ្លឹង​គីឡូ​ទិញ គាត់​ក៏​មិនដឹង​ពី​មូល​ហេ​ត​ដែរ គ្រាន់តែ​ដឹង​ថា នៅ​ពេល​កសិផល​សំបូរ​គឺ​ទីផ្សារ​ចុះថោក ។

ទាក់ទង និង​រឿង​នេះ​ពួក​គាត់​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន​មេត្តា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​បន្លែ​នៅ​ប្រទេស​ជិតខាង​កុំអោយ​ហូរ​ចូល​ក្នុងស្រុក​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​កសិករ​ខ្មែរ​មាន​លទ្ធភាព​ដាំ​ដុះ​បន្លែ​នៅ​ក្នុងស្រុក​លក់​បាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​នោះ​ទើប​ប្រជា​កសិករ​អ្នក​ដាំ​ដុះ​បន្លែ​តាម​មូលដ្ឋាន​មាន​ជីវភាព​ល្អ​ប្រសើរ ។

ជុំវិញ​បញ្ហា​នេះ​ដែរ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ទាក់ទង​នឹង​ទីផ្សារ​បន្លែ​វា​ជា​រឿង​ធម្មតា​ទេ​តែ​កាលណា​បន្លែ​ណាមួយ​វា​សំបូរ​នោះ​វា​នឹង​ចុះថោក ។ កត្តា​សំខាន់​នោះ​ប្រជា​កសិករ​ត្រូវ​ដាំ​បន្លែ​អោយទាន់​រដូវ​កាលដែល​ក្នុង​ទីផ្សារ​មិន​ទាន​សំបូរ​នោះ​ទើប​លក់​បាន​ថ្លៃ ។ ម្យ៉ាងទៀត​ត្រូវ​ដាំ​បន្លែ​អោយ​គេ​ដឹង​ថា​គ្មាន​ជាតិ​គីមី​យក​មក​លក់​ក្នុង​ទីផ្សារ​បន្លែ​របស់​សមគ​ន៍​គ្មាន​ជាតិ​គីមី នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ទើប​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ