រាជធានីភ្នំពេញ ៖ អំបិលកំពតធម្មជាតិដែលផលិតដោយដៃជាលក្ខណៈប្រពៃណីនៅក្នុងប្រទេសកម្ពុជាប្រមាណ ១០៨ តោនត្រូវបាននាំចេញពីកម្ពុជាកាលពីថ្ងៃទី ២៥ ខែមេសា ម្សិលមិញនេះទៅកាន់ទីផ្សារនៅក្នុងប្រទេសបារាំង ខណៈសហគមន៍អ្នកផលិតអំបិលខេត្តកំពត- កែបបានលើកឡើងថាកង្វៈខាតអំបិលនៅក្នុងស្រុកបន្តកើតមាន ដែលតម្រូវឲ្យមានការនាំចូលអំបិលពីចិនមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដដែលសម្រាប់ឆ្នាំ ២០១៩ នេះ ។

បើតាមប្រសាសន៍លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុន Confirel បានឲ្យដឹងថានៅឆ្នាំ ២០១៩ នេះការផលិតអំបិលរបស់ផលិតករនៅខេត្តកំពតទទួលបានទិន្នផលល្អ ដោយសារតែកត្តាអាកាសធាតុ ទើបធ្វើឲ្យផលិតករអំបិលអាចប្រមូលអំបិលធម្មជាតិ (អំបិលគ្រាប់) បានច្រើន និងបង្កលក្ខណៈឲ្យក្រុមហ៊ុនរបស់លោកអាចនាំចេញអំបិលធម្មជាតិផលិតដោយដៃជាលក្ខណៈប្រពៃណី ចំនួន ១០៨ តោនកាលពីថ្ងៃទី ២៥ ខែមេសានេះ ។ ជាពិសេសគុណភាពអំបិលរបស់ខ្មែរនៅក្នុងខេត្តកំពត គឺពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវបំផុតទៅនឹងលក្ខខណ្ឌរបស់សហគមន៍ស្រែអំបិលហ្គេរ៉ង់ នៃប្រទេសបារាំង ទៅកាន់ទីផ្សារអឺរ៉ុបម្តងទៀតបន្ទាប់ពីមានការអាក់ខានរយៈពេល ២ ឆ្នាំកន្លងទៅ ។

«ចំណុចសំខាន់សម្រាប់ការនាំចេញអំបិលធម្មជាតិ ឬហៅថាជាប្រភេទអំបិលគ្រួសកំពតទៅកាន់ទីផ្សារបារាំងពេលនេះ គឺធំបំផុតឲ្យគេបានស្គាល់ខ្មែរយើង ព្រោះពេលនិយាយដល់អំបិល គឺគេស្គាល់អំបិលកំពតខ្មែរ ហើយវាក៏បាននាំនូវចំណូលដល់ផលិតករអំបិលកំពតផងដែរ» ។ នេះជាការបញ្ជាក់របស់ លោកឧកញ៉ា ហៃ លីអ៊ាង ។ សូមបញ្ជាក់ថាកម្ពុជានាំចេញអំបិលកំពត ២០តោនដោយក្រុមហ៊ុន ខនហ្វីរេល ទៅប្រទេសបារាំងកាលពីឆ្នាំ ២០១៧ តែដោយសារតែកត្តាអាកាសធាតុ ធ្វើឲ្យការនាំចេញខកខានអស់រយៈពេល ២ឆ្នាំជាប់ៗគ្នា ។ ខណៈដែលអាកាសធាតុអំណោយផលធ្វើឲ្យការផលិតអំបិលមានភាពល្អប្រសើរឡើងវិញតាំងពីដើមខែមករា រហូតមក ក៏ប៉ុន្តែកម្ពុជានៅតែត្រូវការនាំចូលផលិតផលអំបិលពីប្រទេសចិន មកផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកដដែល។
បើតាមលោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប បានមានប្រសាសន៍តាមទូរសព្ទ អោយដឹងថាកម្ពុជា បើទោះបីជាកម្ពុជាអាចមានលទ្ធភាពនាំចេញផ្កាអំបិល និងអំបិលគ្រួស ទៅកាន់ទីផ្សារប្រទេសបារាំងក្ដី តែគម្រោងនាំចូលអំបិលពីប្រទេសចិន ក៏នៅតែបន្តដំណើរការដដែល ពីព្រោះផលិតផលអំបិលរបស់កម្ពុជា មិនអាចគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែងបានឡើយ ។ លោកបានបន្តទៀតថាអំពិលនាំចេញទៅបារាំងគឺជាអំបិលមានគុណភាពនិងមានតម្លៃខ្ពស់ ខណៈអំបិលដែលទិញពីប្រទេសចិនមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃតែប្រមាណ៩០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយតោន បើបូកបញ្ចូលទាំងថ្លៃដឹកទៀតនោះ មួយតោនត្រូវចំណាយប្រមាណ១៣៥ដុល្លារអាមេរិក ។
តែសម្រាប់អំបិលដែលនាំចេញទៅបារាំងវាមានតម្លៃខ្ពស់ជាងនេះឆ្ងាយ ហើយលោកក៏មិនដឹងច្បាប់ថាប៉ុន្មានដែរ ពីព្រោះការងារនេះគឺបារាំងជាអ្នកទាក់ទងទៅកសិករដោយផ្ទាល់ ។ លោក ប៊ុន បារាំង បានបន្ថែមថា អំបិលដែលនឹងនាំចូលពីប្រទេសចិន ដែលដំបូងឡើងធ្វើកិច្ចសន្យានាំចូលចំនួន ៣ ម៉ឺនតោន តែនាពេលបច្ចុប្បន្ននេះ គឺនៅសល់ក្នុងកិច្ចសន្យាប្រមាណ២ម៉ឺនតោនទៀត ដូច្នេះនៅពេលចប់ការប្រមូលផលក្នុងស្រុក នឹងដឹងច្បាស់ថា ខ្វះប៉ុន្មាន និងត្រូវការនាំចូលប៉ុន្មានបន្ថែមទៀត ។ លោកនិយាយថា « ឆ្នាំនេះ ខ្ញុំគិតថាវានៅតែខ្វះនិងត្រូវការនាំចូលពីប្រទេសចិនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់បំពេញតាមតម្រូវការក្នុងស្រុក ។ ពីព្រោះការផលិតអំបិលរបស់យើង ជួបបញ្ហាច្រើន ជាក់ស្ដែងពេលនេះ ថ្វីតត្បិតតែអាកាសធាតុក្ដៅខ្លាំងមែន តែពេលយប់បែរជាមានភ្លៀងធ្លាក់ទៅវិញ ដែលធ្វើអោយអំបិលហៀបនឹងទទួលផលទៅហើយ ត្រូវខូចខាតអស់ ។ ម្យ៉ាងទៀត ដោយសារតែកង្វះកំលាំងពលកម្ម ក្នុងការងារផលិតអំបិល មានអ្នកផលិតមួយចំនួនបោះបង់ រឺ កាត់បន្ថយការផលិតរបស់ខ្លួន »។ លោក ប៊ុន បារាំង បានបញ្ជាក់ថាដោយសារតែបញ្ហាទាំងនេះហើយ សហគមន៍ផលិតអំបិល បានដាក់លិខិតទៅក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីសុំរំលាយសហគមន៍ តែក្រសួងមិនទាន់អនុញ្ញាតនោះទេ និងស្នើអោយសហគមន៍រង់ចាំមើលបន្តិចទៀត រង់ចាំការដោះស្រាយជាបន្តបន្ទាប់សិន ។
បើតាមលោក ខាត់ សាមឿន ផលិតករអំបិលមួយរូបនៅក្នុងខេត្តកំពត បានអោយដឹងថា បច្ចុប្បន្នការងារផលិតអំបិលពិតជាជួបបញ្ហាច្រើនមែន ជាពិសេសទៅលើកំលាំងពលកម្ម ដែលធ្វើអោយផលិតកម្មអំបិលធ្លាក់ចុះ ។ ផលិតករអំបិលរូបនេះបន្តថា « កម្មករដែលធ្លាប់ធ្វើការនៅក្នុងស្រុកអំបិល គេបានផ្លាស់ទៅធ្វើការនៅក្នុងរោងចក្រ ក្រោមម្លប់ក្នុងម៉ាស៊ីនត្រជាក់ រឺកង្ហាអស់ហើយ គេលែងមកធ្វើនៅក្រោមកំដៅថ្ងៃដូចមុនទៀតហើយ នៅសល់តែចាស់ៗបន្តិច ដែលរោងចក្រមិនទទួលយកអោយធ្វើការ ។ ហើយកំលាំងការងារមនុស្សចាស់ៗក៏មិនអាចបង្ខំអោយគាត់ធ្វើលឿនរហ័សដូចកំលាំងមនុស្សពេញវ័យបានដែរ អញ្ចឹងត្រូវធ្វើតាមដំណើរ បានប៉ុនណាយកប៉ុណ្ណឹងទៅ » ។ លោកបន្តថា នៅពេលដែលកំពុងមានការខ្វះខាតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារបែបនេះ តម្លៃអំបិល ក៏បានឡើងថ្លៃបន្តិច តែមិនថ្លៃពេកនោះទេ ជាតម្លៃមួយដែលកសិករផលិតអំបិលអាចទទួលយកបាន ក៏ប៉ុន្តែយ៉ាងណាក៏ដោយ កង្វះកំលាំងពលកម្ម ជាបញ្ហាប្រឈមមួយ បើទោះបីជាអាកាសធាតុអំណោយផលក៏ពិតមែន ៕
លោកនិយាយថា « ឆ្នាំនេះ ខ្ញុំគិតថាវានៅតែខ្វះនិងត្រូវការនាំចូលពីប្រទេសចិនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់បំពេញតាមតម្រូវការក្នុងស្រុក ។ ពីព្រោះការផលិតអំបិលរបស់យើង ជួបបញ្ហាច្រើន ជាក់ស្ដែងពេលនេះ ថ្វីតត្បិតតែអាកាសធាតុក្ដៅខ្លាំងមែន តែពេលយប់បែរជាមានភ្លៀងធ្លាក់ទៅវិញ ដែលធ្វើអោយអំបិលហៀបនឹងទទួលផលទៅហើយ ត្រូវខូចខាតអស់ ។ ម្យ៉ាងទៀត ដោយសារតែកង្វះកំលាំងពលកម្ម ក្នុងការងារផលិតអំបិល មានអ្នកផលិតមួយចំនួនបោះបង់ រឺ កាត់បន្ថយការផលិតរបស់ខ្លួន »។
លោក ប៊ុន បារាំង បានបញ្ជាក់ថាដោយសារតែបញ្ហាទាំងនេះហើយ សហគមន៍ផលិតអំបិល បានដាក់លិខិតទៅក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីសុំរំលាយសហគមន៍ តែក្រសួងមិនទាន់អនុញ្ញាតនោះទេ និងស្នើអោយសហគមន៍រង់ចាំមើលបន្តិចទៀត រង់ចាំការដោះស្រាយជាបន្តបន្ទាប់សិន ។
បើតាមលោក ខាត់ សាមឿន ផលិតករអំបិលមួយរូបនៅក្នុងខេត្តកំពត បានអោយដឹងថា បច្ចុប្បន្នការងារផលិតអំបិលពិតជាជួបបញ្ហាច្រើនមែន ជាពិសេសទៅលើកំលាំងពលកម្ម ដែលធ្វើអោយផលិតកម្មអំបិលធ្លាក់ចុះ ។ ផលិតករអំបិលរូបនេះបន្តថា « កម្មករដែលធ្លាប់ធ្វើការនៅក្នុងស្រុកអំបិល គេបានផ្លាស់ទៅធ្វើការនៅក្នុងរោងចក្រ ក្រោមម្លប់ក្នុងម៉ាស៊ីនត្រជាក់ រឺកង្ហាអស់ហើយ គេលែងមកធ្វើនៅក្រោមកំដៅថ្ងៃដូចមុនទៀតហើយ នៅសល់តែចាស់ៗបន្តិច ដែលរោងចក្រមិនទទួលយកអោយធ្វើការ ។ ហើយកំលាំងការងារមនុស្សចាស់ៗក៏មិនអាចបង្ខំអោយគាត់ធ្វើលឿនរហ័សដូចកំលាំងមនុស្សពេញវ័យបានដែរ អញ្ចឹងត្រូវធ្វើតាមដំណើរ បានប៉ុនណាយកប៉ុណ្ណឹងទៅ » ។ លោកបន្តថា នៅពេលដែលកំពុងមានការខ្វះខាតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារបែបនេះ តម្លៃអំបិល ក៏បានឡើងថ្លៃបន្តិច តែមិនថ្លៃពេកនោះទេ ជាតម្លៃមួយដែលកសិករផលិតអំបិលអាចទទួលយកបាន ក៏ប៉ុន្តែយ៉ាងណាក៏ដោយ កង្វះកំលាំងពលកម្ម ជាបញ្ហាប្រឈមមួយ បើទោះបីជាអាកាសធាតុអំណោយផលក៏ពិតមែន ៕
ចែករំលែកព័តមាននេះ