ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង​! ទៀត​ហើយ​ឪពុក​ចាប់រំលោ.ភ​កូន​ខ្លួនឯង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ដ្រី​នគរបាល​ស្រុក​ស្វាយ​លើ​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ដែល​ទើប​មាន​វ័យ​១៣​ឆ្នាំ បាន​សម្រេច​ម្តង ក្រោយមក​ចង់​ចាប់រំលោភ​ម្តងទៀត​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រាប់​ម្តាយ​ឲ្យ​ប្តឹង​ទៅ​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ដ្រី​នគរបាល​ស្រុក​ស្វាយ​លើ​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ដែល​ទើប​មាន​វ័យ​១៣​ឆ្នាំ បាន​សម្រេច​ម្តង ក្រោយមក​ចង់​ចាប់រំលោភ​ម្តងទៀត​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រាប់​ម្តាយ​ឲ្យ​ប្តឹង​ទៅ​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​របង ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ជនសង្ស័យ​ឈ្មោះ ហ៊ា ហុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ​ជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ ដែល​កូន​មាន​អាយុ​១៣​ឆ្នាំ ។ លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹង​នៅ រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ខាង​លោក​បាន​ទទួល​បណ្ដឹង​ពី​ម្តាយ​ជន​រង​គ្រោះ​ករណី រំលោភ​សេពសន្ថវៈ ទាក់ទង​នឹង​ជន​រង​គ្រោះ​នៅ​ចំណុច​ផ្ទះ​ក្មេង​រង​គ្រោះ នៅ​ខេត្តសៀមរាប ។

លោក​បន្ត​ថា តាម​ការ​រៀបរាប់​ពី​ក្មេង​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ វេលា ម៉ោង​១៨​និង​១០​យប់ ឪពុក​បង្កើត​របស់​ខ្លួន​បាន​ឈ្លោះប្រកែក​ជាមួយ​ម្ដាយ​រហូត​ដល់​យប់ ម្ដាយ​ខ្លួន​បាន​ចេញពីផ្ទះ​ដោយ​នាំ​បងស្រី​ទៅ​ជាមួយ ក្រោយមក​ខ្លួន​បាន​នាំ​ប្អូនស្រី​ភ្លោះ​ដើរទៅ​តាម​ម្ដាយ​ពី​ភូមិ ស្រែ​របង​មក​ដល់​វត្ត​បឹង​មាលា ស្ថិត​ក្នុងស្រុក​ស្វាយ​លើ ហើយ​សំរាក​នៅ​ទីនោះ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​បឹង​មាលា មានការ​ស្រង់​ព្រះ​ឆ្លង​ឆ្នាំ ខ្លួន​ក៏​បាន​នៅ​លេង​នៅ​ទីនោះ​ស្រប​ពេល​នោះ​មាន​ក្មេង​ស្លាប់​ផង ក៏​ឃើញ​ឪពុក​ខ្លួន​មក​ចូលរួម​ពិធីបុណ្យ​សព​នៅ​យប់​នោះ ។

គាត់​បានឃើញ​ពួក​ខ្លួន​រហូត​ដល់​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឪពុក​បាន​នាំ​ខ្លួន​ទៅ​ផ្ទះ​វិញ​ក្រោយមក​ក៏​បាន​ចាប់រំលោភ​បាន​សម្រេច​មួយ​ដង រួច​ក៏​ទៅ​ដេក​វិញ​ដល់​ភ្លឺ​ឪពុក​បង្កើត​ខ្លួន​បាន​ដាស់​ខ្លួន​ថា អញ​យប់មិញ​ដេក​មមើ​ល​ទេ កុំ​ប្រាប់​ម៉ែ ប្រយ័ត្ន​ម៉ែ​ប្ដឹង​ប៉ូលិស​ចាប់​អញ​ដាក់គុក ដោយ​ខ្លាច​ឪពុក​ខ្លួន​ក៏​មិន​ប្រាប់​អ្នក​ណា​ទេ រហូត​ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឪពុក​បាន​ធ្វើ​សកម្មភាព​រំលោភ​ម្ដងទៀត តែ​មិន​បាន​សម្រេច​ដោយ​ដឹងខ្លួន​មុន បែរជា​និយាយ​ថា មក​រក​ពិល​ទៅ​វិញ រួច​គាត់​បាន​ទៅ​ដេក​ទៅ​វិញ​លុះដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ព្រោះតែ​ខ្លាច​ពី​សកម្មភាព​ឪពុក​ខ្លួន​ដដែល​ទៀត​ផង​នោះ ក៏​បាន​ប្រាប់​ម្ដាយ​ខ្លួន​តែ​ម្ដង​ទៅ ហើយ​ម្ដាយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឪពុក​ខ្លួន​សាកសួរ​តែ​ម្ដង​ទៅ ។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ជា​ឪពុក​បាន​ប្រព្រឹត្ត​ប្រាកដ​មែន ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ស្វាយ​លើ​កំពុង​រៀបចំ​សំណុំរឿង​នេះ​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ