ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បុរស​ម្នាក់ស្លា.ប់​នៅផ្ទះ​សំណាក់​«​ម្កុដ​មាស​»…ស្រី​ស្នេហ៍​ជា​ស្ត្រី​មេម៉ាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារីឈ្មោះ វ័យ ភ័​ណ ហៅ​ស្រី​មុំ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកលក់​គ្រឿងក្រអូប មាន​ស្រុក​កំណើត​ជាមួយបុរស​ជាគូស្នេហ៍​លួចលាក់ ដែលបានស្លាប់នៅក្នុងសំណាក់​យីហោ«ម្កុដមាស»​នោះ។…

រាជធានី​ភ្នំពេញ ៖ នារីឈ្មោះ វ័យ ភ័​ណ ហៅ​ស្រី​មុំ អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកលក់​គ្រឿងក្រអូប មាន​ស្រុក​កំណើត​ជាមួយបុរស​ជាគូស្នេហ៍​លួចលាក់ ដែលបានស្លាប់នៅក្នុងសំណាក់​យីហោ«ម្កុដមាស»​នោះ។ តាម​ប្រភពឱ្យ​ដឹង​​ថា ស្ត្រី​រូប​នេះ​ជា​អ្នក​មេម៉ាយ​​បាន​លែងលះ​ប្តី​ជា​ច្រើនមក​​ឆ្នាំ​ហើយ ដោយ​បន្សល់​ទុក​កូន​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ ។

គួររំលឹកថា បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ខណៈ​ស្កាត់​ពី​ខេត្តពោធិ៍សាត់​ មក​លេងល្បែង​ស្នេហ៍នៅផ្ទះ​សំណាក់​ត្រេកត្រអាល​ ជាមួយ​ស្រី​ស្នេហ៍នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់យីហោ​«ម្កុដ​មាស» មាន​ទី​តាំង​​ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមាន​ជ័យ ។ ហេតុការណ៍​ស្មាន​មិន​ដល់​នោះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ មេ​សា ។

បុរស​រង​គ្រោះ​មាន​ឈ្មេ​ាះអឿ​ន ប៊ុ​ន​ធឿ​ន អាយុ​៣៨​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​កូរ៉េ មាន​ទីលំនៅនៅ​ភូមិ​កេ​ាះ ឃំ​ុ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ទាក់​ទិន​នឹង​បុរស​ដែល​ស្លាប់​នេះ ត្រូវ​បាន​គេ​ដឹង​ថា ​ប្រពន្ធ​មិន​បាន​រស់នៅ​ជាមួយ​ទេ ដោយ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​ហេតុការណ៍​ឡើងឋានសួគ៌​រួច​ស្លាប់​នេះ​បានឱ្យ​ដឹង​ទៀតថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ មេ​សា បុរស​រង​គ្រេ​ាះ​ខាងលើ​បាន​ចូល​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​ ដោយ​ជិះ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​.ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2B :1583 ទៅ​ដេក​សម្រាក​ជាមួយ​ស្ត្រី​ស្នេហ៍ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រី​ស្នេហ៍​បាន​រត់​ចុះ​មក​ខាងក្រោម ហើយ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ថា ​បុរស​ដែល​នៅ​គេង​ជាមួយ​ខ្លួន មាន​អាកា​រៈថប់ដង្ហើម​ខ្លាំង ។

ភ្លាម​ៗ​នោះ ​ម្ចាស់ផ្ទះ​សំណាក់​ក៏​បាន​ឡើង​ទៅ​ជួយ ដោយ​នាង​និង​ម្ចាស់ផ្ទះ​សំណាក់ រួម​ជាមួយ​សន្តិសុខ​បាន​ជួយ​គ្រាហ៍​បុរស​រង​គ្រោះ​ចុះ​មក​ខាងក្រោម ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ លុះ​ពេល​ជួយ​គ្រាហ៍​ចុះ​មក​ដល់​ក្រោម ខណៈ​ដែល​រថយន្ត​សា​មុ​យ​មិន​ទាន់​មក​ដល់​ផង​នោះ ជន​រង​គ្រេ​ាះ​ក៏​ដាច់ដង្ហើម​ស្លាប់​ទៅ ។

ភ្លាម​ៗ​ម្ចាស់ផ្ទះ​សំណាក់​ បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​មក​ពិនិត្យ បន្ទាប់​មក​កម្លាំង​នគរបាល​មូលដ្ឋាន​ បាន​មក​ដល់​ធ្វើការ​តាម​ជំនាញ​ដោយ​បាន​យក​ខ្សែ​ហ៊ុម​ព័ទ្ធ​សព​បុរស​រង​គ្រោះ​ដែល​បាន​ដាក់​ឱ្យ​អង្គុយ​លើ​កៅអី គ្រប​ដោយ​ក្រណាត់​ស​រង់ចាំ​ព្រឹក ដើម្បី​នគរបាល​កោសល្យវិច័យ​ចុះ​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ ។

ក្រោយ​ការ​ពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​យ៉ាង​ល្អិតល្អន់​មក​បា​នរក​ឃើញ​ថា បុរស​រង​គ្រេ​ាះ​ពិតជា​ត្រូវ​ស្លាប់ ​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ការ​ពិនិត្យ​រួច សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ។ ដោយ ឡែក​រថយន្ត​របស់​ជន​រង​គ្រេ​ាះ ក៏​ត្រូវ​សាច់ញាតិ​យក​ឯកសារ​ផ្ទៀងផ្ទាត់​យក​ទៅ​វិញ​ផង​ដែរ ។

សូម​បញ្ជាក់​ទៀតថា បុរស​រង​គ្រេ​ាះ​ក៏​មាន​ប្រពន្ធ​រួច​ហើយ​ដែរ ដោយ​មានកូន​ប្រុស​វ័យ​៦​ឆ្នាំ​ម្នាក់ តែ​ប្រពន្ធ​របស់​គាត់ពំ​ុ​ស្នាក់​នៅ​ជាមួយ​គ្នា​ទេ ដោយ​បាន​ទៅ​ធ្វើការនៅ​ឯ​ប្រទេស​កូរ៉េ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ប្រភព​ឱ្យ​ដឹង​ថា បុរស​រង​គ្រេ​ាះ​និង​ស្ត្រី​ស្នេហ៍​ខាងលើ គឺ​មាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​បុរស​រង​គ្រេ​ាះ តែងតែ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការ​ហូប​ចុក​ប្រចាំខែ​ ដល់​ស្ត្រី​រូប​នោះ​ជា​ប្រចាំ ។ នៅ​រាល់ពេល​ដែល​បុរស​រង​គ្រោះ​ចង់​ជួប​នាង​ម្តង​ៗ គឺ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត ដើម្បី​មក​ជួប​នាង​នៅ​ភ្នំពេញ ព្រេ​ាះ​នាង​រកស៊ី​លក់​គ្រឿងក្រអូបនៅ​ផ្សារ​ឯករាជ្យ​៣ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ទាំង​២​នាក់ តាម​ដំណឹង​ដដែល​ថា​ ពំ​ុ​មាន​អ្នកស្រុក​ភូមិ​ផង​របង ​ជាមួយ​បាន​ដឹង​​ឮ​ឡើយ ។ រាល់​ការ​ណាត់ជួប​គ្នា គឺ​បុរស​រង​គ្រោះ​តែងតែ​ស្កាត់​ពី​ខេត្ត​មក​ជួប​គ្នា និង​មានការ​លាក់បាំង​ពំ​ុ​ឱ្យ​នរណា​ម្នាក់​ដឹង​ពី​ទំនាក់ទំនង​របស់​ពួក​ខ្លួន​ទេ​ជា​ស្នេហា​លួចលាក់ រហូត​ដល់​មានរឿង​ហេតុ​បែប​នេះ​កើត​ឡើយ ទើប​បែកធ្លាយ​ចេញ​រឿង​ស្នេហ៍​អាថ៌​កំបាំង ។

តាម​សម្តី​ស្ត្រី​ជា​គូស្នេហ៍​បានឱ្យ​ដឹង​ថា រូប​នាង​និង​ជន​រង​គ្រោះ ​បាន​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​តាំងពី​នាង​ធ្វើ​ជា​កូនសិស្ស​រៀន​ភាសា​កូរ៉េ​ជាមួយ​គ្នា​ម្ល៉េះ ទោះបី​ដឹង​ថា បុរស​ខាងលើ​មាន​ប្រពន្ធ​កូន​១​រួច​មក​ហើយ​ក្តី ។ នាង​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ​បុរស​ជា​សង្សារ​ (​ជន​រង​គ្រោះ​) ​បាន​ឡើង​ពី​ខេត្តពោធិ៍សាត់ មក​ណាត់ ជួប​គ្នា​នៅ​ភ្នំពេញ​ម៉ោង​៩​យប់ គឺ​ជួប​គ្នា​នៅផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ក្នុង​ខណ្ឌដូនពេញ តែ​មក​ដល់​ផ្ទះ​សំណាក់​នៅ​ខណ្ឌដូនពេញ អត់​មាន​បន្ទប់​ព្រោះ​ភ្ញៀវ​ពេញ​អស់ហើយ​នោះ ទើប​ពួក​នាង​នាំ​គ្នា​មក​ជួល​ផ្ទះ​សំណាក់​ខាងលើ ។

នាង​រៀបរាប់​ថា មុន​ពេល​ពួក​នាង​រួមរ័ក​ស្នេហា សង្សារ​នាង​បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ​ផ្សេង​ទៀត អស់​ចំនួន​២​កំប៉ុង​រួច​មក​ហើយ ។ នារី​ជា​ស្រី​ស្នេហ៍​ថា​ពួក​នាង​រួមរ័ក​គ្នា​បាន​តែ​មួយ​ដង​ក៏​ដេក​លក់​រៀងខ្លួន​ទៅ ។ លុះដល់​ម៉ោង​កើតហេតុ​ គឺ​ម៉ោង​២​រំលង​អធ្រាត្រ​រូប​នាង​ឮ​បុរស​ជា​សង្សារ មាន​អាកា​រៈដក​ដង្ហើម​
ឮ​ៗដូច​មនុស្ស​ឡើង​ស្លេះ​ខុស​ប្រក្រតី ទើប​ដាស់​សួរ​និង​យកដៃ​រឹត​ទ្រូង តែ​បុរស​ជា​សង្សារ​បាត់​មាត់​បាត់​ក​ទៅ​ហើយ​ទើប​នាង​ចុះ​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់​ឱ្យ​ជួយ ៕

អត្ថបទសរសេរ ដោយ