ដីកាបង្គាប់ឱ្យចូលខ្លួន
- ភ្នំពេញ
ដីកាសាលាដំបូងរាជធានីភ្នំពេញ លេខ១៣២«ង»ព្រទ ចុះថ្ងៃទី២០ មីនា ២០១៩ បង្គាប់ឱ្យចូលខ្លួនឈ្មោះសុខ សេរីរតនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅលើផ្លូវលំ ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាប់ចោទពីបទ«រំលោភលើទំនុកចិត្ត»ឱ្យចូលបំភ្លឺថ្ងៃទី២២ មេសា នៅម៉ោង៩ព្រឹក ។
ដីកានេះ បញ្ជូនតាមរយៈនគរបាលប៉ុស្តិ៍បឹងទំពុន ប៉ុន្តែដោយសារតែសាម៉ីខ្លួន បានរើផ្លាស់ប្តូរទីលំនៅ មិនដឹងទៅស្នាក់នៅទីណានោះទេ គឺបាត់ពីកន្លែងចាស់ទើបនគរបាលប៉ុស្តិ៍រកមិនឃើញ ។
ដូច្នេះ តាមរយៈការផ្សាយរបស់កោះសន្តិភាព សូមសាម៉ីខ្លួនឈ្មោះ សុខ សេរីរតនា ជ្រាបជាដំណឹង ព្រោះបើមិនចូលខ្លួនទេ សាលាដំបូងនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួនជាកំហិត ។
តាមអត្តសញ្ញាណប័ណ្ណលេខ០៤០២៨៩០៨៨ ឈ្មោះសុខ សេរីរតនា មានទីលំនៅកំណើតភូមិសាលាលេខប្រាំ ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេលនេះ កំពុងជាប់ចោទ «រំលោភលើទំនុកចិត្ត» ដោយបន្លំក្លែងលិខិតលួចប្រាក់ក្រុមហ៊ុន ដែលខ្លួនគាត់ធ្វើការកន្លងមក ហើយគេចខ្លួនមិនចូលដោះស្រាយបញ្ហា ។

ចែករំលែកព័តមាននេះ