ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយឆ្មារ​កាន់តែ​មាន​អ្នក​ទៅ​ទស្សនា​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ពេល​បាន​ទៅ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ ហើយ​បានឃើញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង​នោះ លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជីវករ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​ផ្តល់​សេវាកម្ម​ទេស​ចរណ៍​នានា…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ពេល​បាន​ទៅ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ ហើយ​បានឃើញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង​នោះ លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជីវករ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​ផ្តល់​សេវាកម្ម​ទេស​ចរណ៍​នានា ប្រកបដោយ​គុណភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។

ដំណើរ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ​បាន​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​ពិធី​ជួប​សំណេះសំណាល ជាមួយ​ក្រុមហ៊ុន​រៀបចំ​តង់​ទេសចរណ៍​កម្រិត ស្តង់ដា​អន្តរជាតិ និង​ផ្ទះ​ស្នាក់​សហគមន៍ នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ។

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​រដ្ឋមន្ត្រី​ថោ​ង​ខុន បាន​កោតសរសើរ​ចំពោះ​ក្រុម​អភិរក្ស​ដែល​ខិតខំ​ថែរក្សា​ការពារ និង​ជួសជុល​ប្រាសាទ​យ៉ាង​សកម្ម ប្រកបដោយ​បច្ចេកទេស​ជំនាញ​ផ្នែក​បុរាណវិទ្យា ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជីវករ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ទេសចរ​អន្តរជាតិ និង​គិតគូរ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យ​បាន​ដល់​ទេសចរ​ជាតិ​កាន់តែ​ច្រើន ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំណូល​ខ្ពស់ និង​អាច​ដើរ​កម្សាន្ត​បាន​ច្រើន ។

នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​ជាង​៦,២​លាន​នាក់ និង​ទេសចរ​ជាតិ​ជាង​១០​លាន​នាក់ ។ ចំពោះ​សង្ក្រាន្ត​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​បាន​ដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​ជាង​៨​លាន​នាក់ ហើយ​មានការ​ចំណាយ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ