ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ហុយ​ទ្រលោម​ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គំនរ​ឈើ និង​ជាតិ​ជ័រ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ទ្រលោម​ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នាំ​គ្នា​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ជៀស វាង​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ គំនរ​ឈើ និង​ជាតិ​ជ័រ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ទ្រលោម​ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នាំ​គ្នា​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ជៀស វាង​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​ដី​ឡូ​តិ៍ ទុក​គ្រឿងចក្រ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​គំនរ​ឈើ និង​ជាតិ​ជ័រ​ដែល​គរ​ទុក​នៅ​ក្នុង​ដី​ឡូ​តិ៍​ជាប់​នឹង​របង​ខាងត្បូង​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ទៅ​អន្តរាគមន៍ ។ ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ឡើយ ត្រូវ​រថយន្ត​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ​ត្រូវ​នគរបាល​មូល​ដ្នា​ន​អោយ​ដឹង​ថា​បណ្តាល​មក​ពី​អ្នកការ​ខុស​ត្រូវ​ប្រមូល​សំរាម​ដុត​ក៏​ឆេះ​រាល់ដាល់​ទៅ​គំនរ​ឈើ​ចាស់​ៗ និង​ជាតិ​ជ័រ បណ្តាល​អោយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​អញ្ជើញ​អ្នក​មើល​ការ​ឈ្មោះ​ស៊ុំ សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​ដុត​សំរាម បណ្តាល​អោយ​ឆេះ​រាលដាល​ទៅ​អប់រំ និង​សុំ​លុយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ